ធ្លាប់ឆ្ងល់អត់ បើព្រះច័ន្ទធ្លាក់លើផែនដី តើនឹងមានរឿងអ្វីកើតឡើង?
Connect with us

គួរដឹង

ធ្លាប់ឆ្ងល់អត់ បើព្រះច័ន្ទធ្លាក់លើផែនដី តើនឹងមានរឿងអ្វីកើតឡើង?

ព្រះច័ន្ទ គឺភពរនបរបស់យើងតែមួយគត់នៅក្នុងលំហអាកាស។ វាបានវិលនៅជុំវិញផែនដីយើងអស់រយះពេលរាប់រយលានឆ្នាំមកហើយ ហើយវាក៏ជាភពតែមួយគត់ដែលបញ្ចេញពន្លឺដ៏ភ្លឺសម្រាប់រាត្រីកាលនៅក្នុងភពផែនដី។​

ប៉ុន្តែតើអ្នកធ្លាប់ស្រមៃទេ បើថ្ងៃមួយព្រះច័ន្ទស្រាប់តែធ្លាក់មកបុកផែនដី តើមានរឿងអ្វីនឹងកើតឡើង?

ជាទូទៅ ព្រះច័ន្ទគឺធ្វើដំនើរតាមគន្លងស្របជាមួយនឹងផែនដីជានិច្ច ពោលគឺដោយសារតែផែនដីជាមួយនឹងព្រះច័ន្ទមានទំនាញមួយ រឺហៅថា  ដែលវាជាចំនុចទាញ និងទប់ភពទាំងពីរមិនអោយរសាត់ចេញពីគ្នាបាន។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ​ គម្លាតពីព្រះច័ន្ទមកផែនដីគឺមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ពោលគឺគម្លាតនោះមិនស្មើគ្នាដូចពីមុនឡើយ។

ប្រសិនជាព្រះច័ន្ទកាន់តែខិតមកជិតផែនដីទៅៗ កម្លាំងទំនាញនោះនឹងធ្វើអោយព្រះច័ន្ទមានការបែកខ្ញែកទៅជាកម្ទិចថ្មដែលជាធាតុរបស់វា ហើយថ្មទាំងនោះនឹងវិលជុំវិញផែនដីជិតទៅៗរហូតបង្កើតជាអាចម៍ផ្កាយហើយធ្លាក់មកលើផែនដី។ ប៉ុន្តែដោយសារតែព្រះច័ន្ទក៏មានតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ទំនាញផែនដីដែរនោះ ការដែលខិតជិតគ្នានេះនឹងធ្វើអោយបរិយាកាសនៅផែនដីចាប់ផ្តើមមានការប្រែប្រួល។

ការប្រែប្រួលរួមមានដូចជារលកចាប់ផ្តើមធំៗខ្លាំង​ កម្រិតទឹកសមុទ្រកើនឡើង មានខ្យល់ព្យុះ និងផែនដីវិលលឿនជាងមុនជាដើម បន្ទាប់មកពិភពលោកទាំងមូលនឹងត្រូវរងគ្រោះដោយសារតែទឹកជំនន់ និងរលកយក្សស៊ូណាមិយ៉ាងហោចណាស់១០ដងក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ តាមការសិក្សាជាក់ស្តែងបានបង្ហាញថា ពីមួយឆ្នាំទៅមួយឆ្នាំព្រះច័ន្ទបានធ្វើដំណើរចាកឆ្ងាយពីផែនដីដល់ទៅប្រវែង៤សង់ទីម៉ែត្រឯណោះ ដូច្នេះអ្នកមិនចាំបាច់បារម្ភពីបញ្ហានេះឡើយ៕

មតិយោបល់

ពេញនិយម