របៀបដែលអ្នកច្របាច់ដបថ្នាំដុសធ្មេញនឹងបញ្ជាក់ពីចរិកលក្ខណៈរបស់អ្នក
Connect with us

គួរដឹង

របៀបដែលអ្នកច្របាច់ដបថ្នាំដុសធ្មេញនឹងបញ្ជាក់ពីចរិកលក្ខណៈរបស់អ្នក

អ្នកចិត្តសាស្រ្តនិយាយថា 40% នៃសកម្មភាពរបស់អ្នក មិនមែនអ្នកធ្វើវាដោយមិនគិតនោះទេ ប៉ុន្តែវាជាទម្លាប់របស់អ្នក។ សកម្មភាពមួយចំនួនដែលជាទម្លាប់ដែលអ្នកធ្វើដោយមិនដឹងខ្លួននោះ វាជាផ្នែកមួយដ៏ធំនៃជីវិតរបស់អ្នកហើយវាអាចបង្ហាញឱ្យឃើញច្រើនអំពីបុគ្គលិកលក្ខណៈនិងស្ថានភាពផ្លូវចិត្តបច្ចុប្បន្នរបស់អ្នក។ ក្នុងនោះយើងនឹងលើកយកសកម្មភាពនៃការច្របាច់ដបថ្នាំដុសធ្មេញដែលអ្នកធ្វើវារាល់ថ្ងៃ ថាវាអាចប្រាប់អ្វីបានខ្លះពីចរិករបស់អ្នក។

១. ការច្របាច់ដបពីចុងកន្ទុយមកដល់ក្បាលដប

អ្នកគឺជាមនុស្សដែលមានឫកពាល្អនិងស្អាតស្អំ ហើយខណៈដែលអ្នកយកចិត្តទុកដាក់អំពីទ្រព្យសម្បត្តិ និងរឿងផ្ទាល់ខ្លួនរបស់អ្នក អ្នកក៏យកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នកផងដែរ។ អ្នកគឺជាមនុស្សចូលចិត្តភាពល្អឥតខ្ចោះហើយអ្នកមិនចង់ខ្ជះខ្ជាយអ្វីទាំងអស់ ដូច្នេះអ្នកប្រើធនធានទាំងអស់ដែលអ្នកមានដើម្បីធ្វើអ្វីមួយឱ្យបានពេញលេញ។ អ្នកជាមនុស្សដែលខំធ្វើការយ៉ាងលំបាក ហើយអ្នកធ្វើការងាររបស់អ្នកបានយ៉ាងល្អដែលមានន័យថាមនុស្សផ្សេងទៀតអាចពឹងផ្អែកលើអ្នកបាន។ ផ្ទះរបស់អ្នកគឺស្អាតជានិច្ចហើយជីវិតរបស់អ្នកត្រូវបានរៀបចំយ៉ាងមានរបៀប។

២. ការច្របាច់ដបពីពាក់កណ្តាលទៅ

អ្នកគឺជាមនុស្សដែលមានភាពប្រាកដនិយមនិងសកម្ម ហើយជាធម្មតាមានការប្រញាប់ប្រញាល់ច្រើន។ អ្នកមិនមែនជាបុគ្គលដែលល្អបំផុតទេ ហើយអ្នកក៏មិនមានការរៀបចំល្អបំផុតនោះទេ ប៉ុន្តែប្រសិនបើអ្នកប្រឈមមុខនឹងបញ្ហាប្រឈមមួយនោះអ្នកមានលទ្ធភាពអូសទាញស្មារតីខ្លួនអ្នកបញ្ចូលគ្នានិងដោះស្រាយបញ្ហានោះបានភ្លាម។ អ្នកគឺជាមនុស្សម្នាក់ដែលមានមិត្តភក្ដិច្រើន ហើយអ្នកដទៃចូលចិត្តអ្នកជាច្រើនផងដែរ។ អ្នកដឹងពីរបៀបធ្វើឱ្យមានតុល្យភាពនៃជីវិតរបស់អ្នក ហើយអ្នកជាមនុស្សមានស្ថេរភាពអារម្មណ៍នឹងនរទៀតផង។

៣. ការច្របាច់ពីក្បាលដបទៅ

អ្នកគឺជាមនុស្សរឹងរូសខ្លាំង ហើយអ្នកអាចធ្វើបានច្រើនរឿងដើម្បីទទួលបានអ្វីដែលអ្នកចង់បាននិងដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក។ អ្នកហាក់ដូចជាមនុស្សទុទិដ្ឋិនិយម ហើយមិនជឿទុកចិត្តលើមនុស្សដទៃខ្លាំងខ្លាប៉ុន្មានទេ អ្នកកំពុងប្រើប្រាស់ខ្លួនឯង និងជឿតែលើខ្លួនឯងតែប៉ុណ្ណោះ។ អ្នកមានស្មារតីលះបង់ខ្លួនឯងនិងស្រឡាញ់ខ្លួនឯង រហូតដល់អ្នកចាប់ផ្តើមគិតតែពីប្រយោជន៍ខ្លួនឯងហើយប្រើអ្នកដទៃដើម្បីគោលបំណងផ្ទាល់ខ្លួនរបស់អ្នក។

៤. ការច្របាច់ដែលមិនឱ្យខូចទ្រង់ទ្រាយ

អ្នកចូលចិត្តការនៅម្នាក់ឯង អ្នកគឺជាអ្នកដែលពូកែសុបិន ហើយអ្នកគឺជាអ្នកចូលចិត្តផ្នែកសិល្បៈផងដែរ។ ជួនកាលវាហាក់ដូចជាអ្នករស់នៅក្នុងពិភពលោករបស់អ្នកផ្ទាល់។ អ្នកជាមនុស្សងាយយល់ ចេះទន់ភ្លន់ ហើយចេះអត់ឱនឱ្យអ្នកដទៃទៀតផង។ ក្នុងពេលតែមួយអ្នកអាចមានភាពស្មោះត្រង់និងសប្បុរសចំពោះអ្នកជុំវិញខ្លួន។ អ្នកតែងតែមានគំនិតជាច្រើន ហើយអ្នកមានឆន្ទៈចែករំលែកវាជាមួយអ្នកដទៃ។

៥. ការដែលច្របាច់ដបគ្រប់កន្លែង

អ្នកមានសមត្ថភាពក្នុងការមើលឃើញពិភពលោកក្នុងផ្លូវមួយខុសពីមនុស្សភាគច្រើន ហើយអ្នកមានដុងនិងជំនាញជាសិល្បៈនិងការច្នៃប្រឌិត។ អ្នកអាចស្វែងរកភាពស្រស់ស្អាតគ្រប់ទីកន្លែង។ វាអាចជាការពិបាកសម្រាប់អ្នកក្នុងការធ្វើឱ្យមានភាពត្រឹមត្រូវនិងមានភាពស្អាតស្អំគ្រប់ពេល ហើយអ្នកប្រហែលជាមានផែនការនិងការបំពេញការងារលំបាក ប៉ុន្តែអ្នកមានសុទិដ្ឋិនិយមនិងមានគំនិតបើកចំហ។ ទោះយ៉ាងណាក៏ដោយអ្នកអាចប្រែប្រួលអារម្មណ៍ញឹកញាប់៕

អត្ថបទល្អផ្សេងទៀត៖ ទំហំថ្ងាសរបស់អ្នក នឹងបង្ហាញពីចរិក និងបុគ្គលិកលក្ខណៈរបស់អ្នក

មនុស្សគ្រប់រូបនៅលើភពនេះគឺមានភាពខុសគ្នាទោះបីជាមានមនុស្សជាច្រើនដែលមើលទៅដូចគ្នា ស្រដៀងគ្នាក៏ដោយ។ អ្នកខ្លះមានមុខស្រដៀងគ្នា ដែរអ្នកផ្សេងទៀតមានដៃដូចគ្នាហើយអ្នកផ្សេងទៀតមានប្រភេទថ្ងាសដូចគ្នា។ តើអ្នកធ្លាប់គិតថាថ្ងាសរបស់អ្នកអាចប្រាប់ច្រើនអំពីបុគ្គលិកលក្ខណៈអ្នកដែរឬទេ? ខ្ញុំដឹងថាវាចម្លែកណាស់ប៉ុន្តែវាជាការពិត។ ប្រសិនបើអ្នកចង់ដឹងថាតើអ្នកណាម្នាក់មានប្រាជ្ញាមែននោះ គ្រាន់តែសម្លឹងមើលថ្ងាសរបស់ពួកគេ អ្នកនឹងអាចទាយបាន។

. ថ្ងាសធំ ទូលាយForehead

មនុស្សដែលមានថ្ងាសទូលាយមានន័យថាពួកគេជាមនុស្សឆ្លាតវៃ។ ពួកគេក៏មានញ្ញាណទី 6 ដែរហើយអាចដឹងនៅពេលមានអ្វីមួយកើតឡើង។ ពួកគេជាមនុស្សងាយស្រួល ងាយចុះសម្រុងនិងមានទេពកោសល្យ។ ពួកគេចូលចិត្តបង្កើតមិត្តភាពច្រើនជាមួយអ្នកជុំវិញខ្លួន។

. ថ្ងាសចង្អៀត ឬតូច 

Forehead

មនុស្សដែលមានថ្ងាសចង្អៀតមានបុគ្គលិកលក្ខណៈមិនសូវបើកចំហទេ។ ពួកគេតែងតែស្ដាប់ដោយប្រើបេះដូងជាជាងប្រើការគិតរបស់ពួកគេ។ ពួកគេមិនចូលចិត្តធ្វើទំនាក់ទំនងជាមួយមនុស្សដទៃប៉ុន្មានទេ។ ប៉ុន្តែភាពទាក់ទាញមួយខុសពីអ្នកដទៃគឺ ពួកគេតែងតែជាមនុស្សមានភាពងប់ងល់ខ្លាំងទៅលើរឿងដែលពួកគេចូលចិត្ត និងចង់បាន។

. ថ្ងាសរាង អក្សរ M 

Forehead

ពួកគេមានបុគ្គលិកលក្ខណៈចូលចិត្តស្រមើលស្រមៃនិងមានទំនោរទៅខាងសិល្បៈច្រើន។ មនុស្សទាំងនេះមាននិន្នាការ និងបែបផែនប្លែក ជាមនុស្សស្រមើស្រមៃច្រើន ហើយភាគច្រើនតែងតែធុញទ្រាន់នឹងជីវិតរស់នៅប្រចាំថ្ងៃ ចូលចិត្តធ្វើអ្វីថ្មីសម្រាប់ជីវិតគេ។

. ថ្ងាសរាងស្រួចដូចភ្នំForehead

រូបរាងនៃថ្ងាសនេះគឺកម្រមានណាស់។ ប៉ុន្តែមនុស្សដែលមានរូបរាងថ្ងាសនេះមានចិត្តសប្បុរសនិងមានចិត្តល្អចំពោះអ្នកដទៃ។ កម្រិតទំនុកចិត្តរបស់ពួកគេគឺខ្ពស់។ ពួកគេតែងតែត្រៀមខ្លួនជួយអ្នកដទៃជានិច្ច។

. ថ្ងាសរាងទឹករលក 

Forehead

មនុស្សដែលមានថ្ងាសដូចនេះ គឺជាមនុស្សដែលក្បាលរឹង ហើយជាមនុស្សដែលគួរ​​​ឱ្យធុញទៀតផង។ ពួកគេចូលចិត្តការជជែកវែកញែកច្រើន ហើយឈររឹងមាំលើមតិខ្លួនឯងជានិច្ច ហើយគេមិនចូលចិត្តអ្នកប្រឆាំងនឹងគេទេ ក៏មិនអាចទ្រាំបានបើសិនជាថាគេខុស។

. ថ្ងាសរាងកោងមូលForehead

មនុស្សទាំងនេះមានអារម្មណ៍វិជ្ជមានជាមួយពួកគេជានិច្ច។ ពួកគេមានការបើកចំហរនិងការយល់ដឹងច្រើនពីរឿងជុំវិញខ្លួន។ ពួកគេក៏មានវិចារណញាណខ្ពស់ផងដែរ។ ពួកគេមិនជ្រៀតជ្រែកដល់ជីវិតរបស់អ្នកដទៃងាយៗទេ។

. ថ្ងាសរាងត្រង់ស្មើ 

Forehead

ថ្ងាសរូបរាងបែបនេះរបស់ពួកគេប្រាប់ថា ពួកគេក៏មានភាពស្មោះត្រង់ និងចូលចិត្តនិយាយត្រង់ៗផងដែរ។ ពួកគេជាមនុស្សតម្រង់ទិសគោលដៅហើយខិតខំធ្វើការដើម្បីគោលដៅរបស់ពួកគេ។ ពួកគេពិតជាងប់ងល់នឹងការងាររបស់ពួកគេណាស់ផងដែរ៕

មតិយោបល់

ពេញនិយម