ហេតុតែស្នេហាពិត! ទោះខាងស្រីភ្នែកបី ក៏ខាងប្រុសនៅតែមិនប្រកាន់ តែចុងក្រោយ...!
Connect with us

ទាក់ទាញ

ហេតុតែស្នេហាពិត! ទោះខាងស្រីភ្នែកបី ក៏ខាងប្រុសនៅតែមិនប្រកាន់ តែចុងក្រោយ…!

គូសង្សារមួយគូបានស្រលាញ់គ្នា ថ្ងៃមួយខាងស្រីបានសម្រេចចិត្តទៅជួបខាងប្រុសដោយចង់បង្ហាញពីអាថ៍កំបាំងដែលនាងលាក់ទុកយូមកហើយ ព្រោះតែនាងគិតថាការស្រលាញ់នៃសេចក្តីស្នេហាពិតប្រាកដគឺគ្មានអ្វីដែលត្រូវលាក់ជាកំបាំងទេ។

នាងតែងតែចងបូកន្សែងនៅថ្ងាសរបស់នាង ហើយពេលបានជួបសង្ហារនាងក៏បាននិយាយទៅកាន់ខាងប្រុសថានាងមានអាថ៍កំបាំងចង់ប្រាប់ ហើយស្នើរសុំឲ្យខាងប្រុសនៅតែរក្សាការស្រលាញ់នេះដោយកុំស្អប់ខ្ពើមនាង​នៅពេលដែលបានដឹងពីអាថ៍កំបាំងនេះ។ និយាយចប់នាងក៏ស្រាយបូកន្សែងនោះចេញ ស្រាប់តែឃើញមានភ្នែកមួយទៀតនៅលើថ្ងាស សរុបមកនាងគឺមានភ្នែកបី។

បុរសជាមិត្តប្រុសហាក់ដូចជាមិនសូវជាភ្ញាក់ផ្អើលទេ ប៉ុន្តែបែរជាឳបមិត្តស្រីរបស់ខ្លួនយ៉ាងណែក ហើយឆ្លើយតបទៅនាងថា ជាការល្អណាស់ដែលមនុស្សពីរនាក់ស្រលាញ់គ្នាគ្មានអ្វីត្រូវលាក់បាំង ហើយពីពេលនេះទៅទោះបីជាមានរឿងអ្វីគឺយើងត្រូវតែដឹងនិងចែករំលែកឲ្យគ្នាទៅវិញទៅមក។

ដោយឡែកមិត្តប្រុសរបស់នារីម្នាក់នោះក៏មានអាថ៍កំបាំងដូចគ្នា ប៉ុន្តែគេមិនបានប្រាប់ឲ្យ​នាងបានដឹងទេ ព្រោះគេទុកប្រើរបស់នោះសម្រាប់លួចញ៉ាំនំ​ ចង់ដឹងថាអ្វីទេ .. គឺបុរសនោះមានមាត់នៅកញ្ចឹងករ មួយទៀត ទុកសម្រាប់លួចញ៉ាំនំកុំឲ្យគេឃើញ។ សរុបសេចក្ដីមកអ្វីដែលបានរៀបរាប់នេះមិនមែនជាការដកស្រង់ក្នុងរឿងអ្វីនោះទេ គ្រាន់តែជាចំណាប់អារម្មណ៏ដែលគេផ្សាយពាណិជ្ជកម្មអំពីផលិតផលនំតែប៉ុណ្ណោះ។

(វីដេអូនៅខាងក្រោមបង្អស់)

មតិយោបល់

ពេញនិយម