ទម្លាប់អាក្រក់សម្រាប់អ្នកចូលចិត្តពាក់ Contact Lens ទាំងនេះហើយដែលអាចធ្វើអោយភ្នែកពិការបាន!
Connect with us

សុខភាព & សម្រស់

ទម្លាប់អាក្រក់សម្រាប់អ្នកចូលចិត្តពាក់ Contact Lens ទាំងនេះហើយដែលអាចធ្វើអោយភ្នែកពិការបាន!

Contact Lens ត្រូវបានគេប្រើប្រាស់ជាច្រើនគោលដៅ។ អ្នកខ្លះប្រើប្រាស់ Contact Lens ដើម្បីពាក់ជំនួសវ៉ែនតា ពីព្រោះពួកគេមិនចង់ពាក់វ៉ែនតាអោយគេឃើញ រីឯអ្នកខ្លះទៀតពាក់ Contact Lens ដើម្បីចង់អោយភ្នែករបស់ខ្លួនស្អាត កាន់តែទាក់ទាញជាងមុន។

មិនថាពាក់ Contact Lens ក្នុងបំណងអ្វីក៏ដោយ ទង្វើមួយនេះអាចបង្កជាគ្រោះថ្នាក់បានគ្រប់ពេលមកដល់ភ្នែករបស់អ្នកប្រើប្រាស់ ជាពិសេសខណះដែលប្រទេសយើងជាប្រទេសដែលមានអាកាសធាតុក្តៅ និងមានផ្សែងដីហុយអាប់អួរតាមដងផ្លូវច្រើន។

ក្នុងនោះទម្លាប់ក្នុងការប្រើប្រាស់ ក៏អាចបង្កជាបញ្ហាផងដែរ ដោយទម្លាប់ទាំងនោះមានដូចជា៖

១. ប្រើប្រាស់ដៃទៅប៉ះពាល់ផ្ទាល់ជាមួយនឹង Contact Lens

សម្រាប់មនុស្សដែលនិយមប្រើប្រាស់ Contact Lens ជារឿយៗ ពួកគេច្រើនតែមិនសូវជាយកចិត្តទុកដាក់ក្នុងការប្រើប្រាស់វានោះទេ ឧទាហរណ៍ដូចជាពួកគេច្រើនតែប្រើដៃមិនស្អាតទៅប៉ះ ដើម្បីពាក់ រឺដោះចេញពីភ្នែកជាដើម។ ការធ្វើបែបនេះគឺធ្វើអោយមានមេរោគ កាកសំនល់កង្វក់តូចៗមើលមិនឃើញចូលទៅសម្ងំនៅតោងជាប់ Contact Lens បានយ៉ាងល្អ។

២. គេងទាំងមាន Contact Lens នៅក្នុងភ្នែក

ក្រៅពីទម្លាប់ដូចជាការគេងលក់ទាំងមាន Contact Lens ក្នុងភ្នែកក៏អាចបង្កជាបញ្ហាដែរ។ គួរបញ្ជាក់ថា Contact Lens នីមួយសុទ្ធតែមានពេលកំនត់ក្នុងការប្រើប្រាស់មកពាក់នៅលើផ្នែក ដូច្នេះប្រសិនជាអ្នកពាក់វាមិនដោះចេញតាមការកំណត់នោះទេនឹងធ្វើអោយប៉ះពាល់មេរោគឆ្លងដល់ភ្នែក ហើយអាចធ្វើអោយវារសាត់ទៅជាប់នឹងផ្នែកផ្សេងៗខាងក្នុងភ្នែក ដែលពិបាកក្នុងការយកចេញទៀតផង។

៣. មិនផ្លាស់ប្តូរ Contact Lens តាមពេលកំណត់

គ្រប់ Contact Lens សុទ្ធតែមានការកំណត់ប្រើប្រាស់ដូចជាសម្ភារះផ្សេងដែរ។ មិនមែនអោយតែវាមិនមានការរហែកខូចនោះមានន័យថាអ្នកអាចប្រើវារហូតនោះទេ ដូច្នេះប្រសិនជាអ្នកមិនបានផ្លាស់ប្តូរវាតាមកាលកំណត់អាយុរបស់វានោះទេ វានឹងចាប់ផ្តើមបាត់បង់គុណភាពហើយបង្កបញ្ហាអោយភ្នែកអ្នកវិញហើយ។

៤. ដើរហាលថ្ងៃ

គួរបញ្ឌាក់ថា Contact Lens គឺធ្វើអោយអំពីជ័រ បើទោះបីជាជ័រខ្លះជាជ័រល្អ រឹមានគុណភាពខ្ពស់ក៏ដោយ ដូច្នេះអ្នកមិនគួរដើរហាលថ្ងៃខ្លាំង រឺឈរនៅក្បែរកន្លែងណាដែលមានកម្តៅនោះទេ ព្រោះវាអាចនឹងរលាយ ហើយប៉ះពាល់ដល់កំហើញអ្នកបានយ៉ាងងាយស្រួល។

៥. ជិះម៉ូតូហុយផ្សែងហុយដីមិនការពារ

សម្រាប់អ្នកដែលប្រើប្រាស់ម៉ូតូ ឬដើរដោយថ្មើរជើង ការទុកអោយភ្នែកដែលមាន ចូលដីរឺផ្សែងទាំងនោះគឺជារឿងដែលគ្រោះថ្នាក់បំផុត ព្រោះភ្នែករបស់អ្នកអាចនឹងមានបញ្ហាឈឺរកាំ ហើយខូចភ្នែកយ៉ាងលឿនបំផុត។ ដូច្នេះអ្នកគួរមានវ៉ែនតាការពារមួយតង់ បើដឹងថាខ្លួននឹងត្រូវទៅកន្លែងណាដែលអាចមានដីហុយជាដើម។

៦. មិនផ្លាស់ប្តូរទឹកចិញ្ចឹម

ថ្វីត្បិតតែជួនកាល ទឹកចិញ្ចឹម Contact Lens មើលទៅឃើញថ្លាល្អមិនបានកង្វក់អ្វីក៏ពិតមែន ប៉ុន្តែអ្នកនៅតែត្រូវផ្លាស់ប្តូរវាជារៀងរាល់ថ្ងៃ ព្រោះពួកវាគឺសំខាន់ណាស់នៅក្នុងការចិញ្ចឹម Contact Lens ដែលអ្នកប្រើប្រាស់។ កាលណា មិនល្អ យកមកពាក់លើភ្នែករបស់អ្នក ក៏ធ្វើអោយភ្នែកអ្នកមានសុខភាពមិនល្អដូចគ្នា៕

មតិយោបល់

ពេញនិយម