ក្រោយព្រាបសុវត្ថិ កាកកបនឹងរបរលក់ដី ឥឡូវតារាល្បីម្នាក់ទៀតចាប់យករបរនេះដែរហើយ!
Connect with us

ថ្មីៗ

ក្រោយព្រាបសុវត្ថិ កាកកបនឹងរបរលក់ដី ឥឡូវតារាល្បីម្នាក់ទៀតចាប់យករបរនេះដែរហើយ!

វិស័យអចលទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះខ្លាំង ជាហេតុធ្វើឲ្យអ្នកជំនួញជាច្រើន មានការចាប់អារម្មណ៍បណ្ដាក់ទុន ជាមួយមុខជំនួញមួួយនេះ។

ក្នុងនោះសូម្បីតែតារាសិល្បៈ មួយចំនួនក៏នាំគ្នាសម្រេចដោះទុនរាប់ម៉ឺនដុល្លារ នឹងការងារថ្មីនេះដែរ ជាក់ស្ដែងសូម្បីតែកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ ក្រៅពីខ្លាចាស់ប្រចាំផលិតកម្មរស្មីហង្សមាស ក៏នៅមានតារាចម្រៀង និងជាអ្នកនិពន្ធល្បីឈ្មោះលោក អ៉ីណូ មូយរូបទៀតដែលប្រកបរបរនេះ មិនខុសពីលោក ព្រាប សុវត្ថិ ឡើយ។

លេងសើចម៉េចបាន មើលចុះនៅក្មេងសោះម្ចាស់បទ«អូនកុំយំ»រូបនេះ មានលទ្ធភាពបង្កើតមុខជំនួញធំ ពុះដីឡូតិ៍លក់បែបនេះទៅហើយ ពិតជាមិនសរសើរមិនបានមែន៕

មតិយោបល់

ពេញនិយម