តើអ្នកអាចជាសះស្បើយពីជំងឺវិកលចរិតដែរទេ? អ្នកវិទ្យាសាស្រ្តបាននិយាយថា...!
Connect with us

គួរដឹង

តើអ្នកអាចជាសះស្បើយពីជំងឺវិកលចរិតដែរទេ? អ្នកវិទ្យាសាស្រ្តបាននិយាយថា…!

ការសិក្សាណ័រវេ កំពុងតែមានដំណឹងល្អមួយចំនួនសំរាប់អ្នកដែលមានជំងឺវិកលចរិត ក្រោយពេលដែលចំនួនអ្នកចូលរួមលើសពីពាក់កណ្តាលបានជាសះស្បើយពាក់កណ្តាល ឬពេញលេញពីជំងឺគេ។

ការសិក្សានេះ ដែលបានធ្វើឡើងដោយសាកលវិទ្យាល័យ Oslo នៃផ្នែកចិត្តវិទ្យា បានពិសោធលើក្មេងចំនួន៣០នាក់ ដែឡមានរោគសញ្ញាវិកលចរិត ហើយអ្នកទាំងអស់នោះ ត្រូវបានគេជ្រើសរើសដើម្បីឲ្យធ្វើការសិក្សាក្នុងកំឡុង៥ខែ នៅក្នុងមន្ទីរពេទ្យ។ សាកលវិទ្យាល័យ Oslo បានធ្វើការសិក្សានោះ កាលពី៤ឆ្នាំមុន ជាមួយនឹងគម្រោងក្នុងការបន្តការសិក្សារយៈពេល៦ឆ្នាំបន្ទាប់។ នៅក្នុងការសិក្សារយៈពេល៤ឆ្នាំ នៅដើមឆ្នាំ ២០១៨ ៥៥%នៃអ្នកចូលរួមបានជាសះស្បើយពីពាក់កណ្តាល ឬពេញលេញ ពីរោគសញ្ញាពួកគេ។

មូលហេតុនៃភាពជោគជ័យនោះមកពីអ្វី? ការសិក្សារាយការណ៍ថា វាជាល្បាយនៃ ការព្យាបាលផ្នែកប្រឆាំងភាពវិកលចរិត និងកម្មវិធីដែលទាក់ទង។ នៅពេលដែលនិយោជកខ្លះ ជួលមនុស្សម្នាក់ដែលមានជំងឺវិកលចរិត។ វាអាចជួយដល់មនុស្សនៅក្នុងការសិក្សា ឲ្យជាសះស្បើយ។ យោងតាមអ្នកចូលរួមម្នាក់ គេបាននិយាយថា៖ “​កាលណាអ្នកធ្វើជាមនុស្សបានល្អប៉ុណ្ណា មានទំនាក់ទំនងខ្លាំងទៅដល់ការដែលអ្នកត្រូវបានប្រព្រឹត្តមកលើក្នុងលក្ខណៈជាមនុស្សផងដែរ”។

វាសំខាន់ក្នុងការកត់សំគាល់ថា អ្នកស្រាវជ្រាវម្នាក់ ដែលមានឈ្មោះថា Anne Kari Torgalsboen បានសង្កត់ធ្ងន់ថា ការសិក្សានេះ មានភាពជោគជ័យ ដោយសារតែ ជំងឺវិកលចរិត ត្រូវបានគេព្យាបាលបាន។ ការសិក្សានេះ មិនត្រូវបានគេធ្វើឡើងនៅលើមនុស្សចាស់ទេ ដែលប្រហែលជាមានភាពវិកលចរិតយូរមកហើយ។

ផ្ទុយមកវិញ វិកលចរិត មិនបានន័យថាអ្នកមានចរិតលក្ខណៈច្រើននោះទេ។ វាជា DID (Dissociative Identity Disorder) ដែលជាស្ថានភាពកំរមួយ ដែលគេសឹងតែមិនជឿ។ វាប៉ះពាល់ដល់មនុស្ស៥០លាននាក់លើពិភពលោក៕

អត្ថបទល្អផ្សេងទៀត៖ មកមើលថាតើអ្នកវិទ្យាសាស្រ្តរកឃើញយ៉ាងណាចំពោះការចុះប្រហោងលលាដ៍ក្បាលរបស់មនុស្សសម័យមុន?

លោកPaul McCartney បានទំលាយនៅឆ្នាំ ១៩៨៦ ថា លោកJohn Lennon ធ្លាប់សួរគាត់ និងប្រពន្ធគាត់Lindaថា៖ “អ្នកចង់ធ្វើការចុះប្រហោងលលាដ៍ក្បាលដែរទេ (Trepanation)”? ចុះប្រហោងលលាដ៍ក្បាលនេះ គឺជាពាក្យបុរាណមួយ ដែលត្រូវគេស្គាល់ថាជា Trephination បើយោងតាមលោកបណ្ឌិត Raphael Davis ដែលជាអ្នកសិក្សាផ្នែកណឺរ៉ូន និងជាសហប្រធាននៃ វិទ្យាស្ថានNeurosciences នៅសាកលវិទ្យាល័យStony Brook។ គាត់និយាយថា៖ “វាត្រូវបានគេអនុវត្តរយៈពេល៥០០០ឆ្នាំមកហើយ ដោយធ្វើឲ្យវាក្លាយទៅជាវិធីសាស្រ្តមួយដ៏ល្បី សំរាប់ព្យាបាលជំងឺក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ”។ 

បើយោងទៅតាមអត្ថបទកំណត់ហេតុនៃ Surgical Neurology International បានឲ្យដឹងថា លលាដ៍ក្បាលលើសពី១៥០០ ដែលត្រូវបានចុះប្រហោង ឬប្រហែល៥ ទៅ១០% នៃចំនួនលលាដ៍ក្បាលដែលបានរកឃើញ ពីសម័យNeolithic ដែលចាប់ផ្តើមប្រហែល១២០០០ឆ្នាំ​មុន ហើយបញ្ចប់នៅ៤០០០ឆ្នាំមុន ត្រូវបានបើកបង្ហាញពេញពិភពលោក។ 

នៅSouth-central Andean highlands ការចុះប្រហោង ចាប់ផ្តើមនៅរង្វង់ឆ្នាំ ២០០ ទៅ៦០០គ.ស បើយោងទៅតាម សាកលវិទ្យាល័យCalifornia។ ការព្យាបាលនេះ ត្រូវបានអនុវត្តយ៉ាងទូលាយរហូតដល់ស.វទី១៦។ កំណត់ហេតុរបស់World Neurosurgery បានរាយការណ៍ថា ការចុះប្រហោង ត្រូវបានគេអនុវត្តនៅប្រទេសចិនប្រហែល១០០០ឆ្នាំមុនផងដែរ។ 

ហេតុអ្វីបានជាពួកគេធ្វើយ៉ាងនេះ?

នៅក្នុងសម័យបុរាណ ការចុះប្រហោង ត្រូវបានគេចាត់ទុកថាជាការព្យាបាលមួយសំរាប់ជំងឺជាច្រើន ដែលមានដូចជារបួសក្បាលជាដើម។ វាអាចត្រូវបានប្រើសំរាប់បំបាត់ភាពឈឺចាប់ផងដែរ។ អ្នកវិទ្យាសាស្រ្តមួយចំនួន បានគិតថា ការអនុវត្តនេះ ត្រូវបានប្រើដើម្បីទាញយកព្រលឹងចេញពីខ្លួន។ 

ជាច្រើនលើក មនុស្ស អាចរស់រានមានជីវិត ក្រោយពីបានចុះប្រហោងហើយ។ អ្នកស្រាវជ្រាវបានរកឃើញដំបៅដែលកើតក្រោយពីការចុះប្រហោងនោះ ប៉ុន្តែប្រហោងនិងរបួសអាចត្រូវបានព្យាបាល នេះបើយោងទៅតាមការស្រាវជ្រាវ មួយដែលបោះពុម្ពដោយ American Journal of Physical Anthropology។ 

ឧទាហរណ៍មួយ អំពីការចុះប្រហោងមិនបានសំរេចមួយ គឺកើតឡើងចំពោះ ស្រ្តីម្នាក់នៅសម័យកណ្តាល ដែលស្លាប់នៅពេលកំពុងមានផ្ទៃពោះ។ លលាដ៍ស្រ្តិនោះ មានស្លាកស្នាមចំណាំនៃប្រហោង ដែលមានទំហំ៤.៦ម។ អ្នកស្រាវជ្រាវ បាននិយាយថា៖ “សម្មតិកម្មរបស់ពួកយើង គឺថា ស្រ្តីដែលមានផ្ទៃពោះមាន preeclampsia ឬ eclampsia ដែលជាស្ថានភាពដែលមានសំពាធឈាមខ្ពស់ ហើយគាត់ត្រូវបានចុះប្រហោង ដើម្បីបន្ថយសំពាធទៀត។ ទោះបីជាមានការជួយសង្គ្រោះ គាត់មិនអាចរស់ឡើងវិញទេ ហើយស្លាប់ជាមួយនឹងគភ៌ក្នុងផ្ទៃ។ 

ហេតុអ្វីបានគេអនុវត្តវាសព្វថ្ងៃនេះ? 

ការចុះប្រហោងនៅលលាដ៍ក្បាល គឺនៅតែអនុវត្តសព្វថ្ងៃនេះ ទោះបីជាវាត្រូវបានគេហៅថា craniotomy។ នៅក្នុងដំណើរការនៃការធ្វើវានេះ គេយកផ្នែកនៃលលាដ៍ក្បាលចេញ ដើម្បីចូលទៅក្នុងខួរក្បាល ដើម្បីព្យាបាលស្ថានភាពផ្សេងៗ ដូចជា ការខួចខាតខួរក្បាល ជាដើម។ ផ្នែកនៃលលាដ៍ក្បាល ត្រូវបានជំនួសវិញភ្លាមៗផងដែរ។ 

គេនឹងអនុវត្តការចុះប្រហោងនេះ ដោយហេតុផលមួយចំនួន។ មានករណីដែលកំរមួយចំនួន ដែលបានធ្វើការអនុវត្ត ដើម្បីព្យាបាលជំងឺ ឬជួយសង្គ្រោះក្នុងការព្យាបាលសុខភាពផ្លូវចិត្ត។ ឧទាហរណ៍ មានករណីមួយ នៃ Peter Halvorso ដែលគាត់ចុះប្រហោងនៅក្នុងលលាដ៍ក្បាលខ្លួនឯង ក្នុងគោលបំណងដើម្បីព្យាបាលជំងឺបាក់ទឹកចិត្ត៕

មតិយោបល់

ពេញនិយម