អាថ៌កំបាំងនៃការគេង ដែលអាចនាំឲ្យកើតមានជំងឺវង្វេង!
Connect with us

គួរដឹង

អាថ៌កំបាំងនៃការគេង ដែលអាចនាំឲ្យកើតមានជំងឺវង្វេង!

តួនាទីនៃការគេង នៅតែមានភាពអាថ៌កំបាំងចំពោះអ្នកវិទ្យាសាស្រ្ត។ បើទោះបីជាការសិក្សាជាច្រើន បានបញ្ជាក់ថា ការគេងតាមម៉ោងល្អ អាចជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានល្អ ធ្វើកិច្ចការផ្សេងៗបានល្អ និងរស់នៅបានអាយុយឺនយូរផងដែរ ប៉ុន្តែគេនៅតែមិនទាន់ដឹងទែថា ការគេងកំពុងតែធ្វើអ្វីដើម្បីឲ្យមានឥទ្ធិពលល្អនេះ?

ប៉ុន្តែ សម្មតិកម្មមួយ​បានបង្ហាញថា ខួរក្បាលប្រើប្រាស់ពេលវេលាដែលសំរាកនោះ ដើម្បីធ្វើ “វដ្តនៃការលាងសំអាត” ដែលក្នុងកំឡុងពេលនោះ វានឹងកំចាត់ចោលកំទេចកំទីផ្សេងៗ ដូចជា amyloid beta (A-beta) ដែលជាសារធាតុសំខាន់មួយនៃ plaques ដែលត្រូវបានរកឃើញ ក្នុងខួរក្បាលមនុស្ស ដែលមានជំងឺវង្វេង។ យោងទៅតាម សម្មតិកម្មនេះ ការទទួលទានដំណេកដែលមិនសូវល្អ អាចបណ្តាលឲ្យសមត្ថភាពខួរក្បាលក្នុងការយកA-betaចេញមានកំរិត ហើយplaques នឹងកើតឡើង។ ដូច្នេះ គេនឹងមានភាគរយច្រើនក្នុងការកើតមានជំងឺវង្វេង។

នៅក្នុងឆ្នាំ ២០១៣ អ្នកវិទ្យាសាស្រ្ត រកឃើញអំពីតួនាទីក្នុងការលាងសំអាតខួរក្បាល ក្នុងពេលទទួលទានដំណេក។ ខួរក្បាលគឺជាសរីរាង្គ ដែលមិនមានទំនាក់ទំនងទៅនឹងប្រព័ន្ធ lymphatic ដែលជំរះកាកសំណល់ និងសារជាតិពុលចេញពីខ្លួនប្រាណតាមរយៈថ្លើម។ Maiken Nedergaard ដែលជាអ្នកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ Rochester នៅទីក្រុងញូវយ៉ក គិតថាប្រហែលជាខួរក្បាលមានប្រព័ន្ធមួយ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តម្នាក់មិនទាន់បានរកឃើញនៅឡើយទេ។

Nedergaard បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថាវាប្លែកណាស់ដោយសារតែខួរក្បាលគឺជាសរីរាង្គដែឡអស្ចារ្យជាងគេ។ ប៉ុន្តែហេតុអ្វីបានជាវាជាសរីរាង្គតែមួយគត់ ដែលធ្វើវដ្ដប្រូតេអ៊ីនរបស់ខ្លួនដូច្នេះ”?

ដើម្បីរកឃើញចំលើយ Nedergaard និងសហការីរបស់គាត់បានសិក្សាទៅលើកណ្តុរ ដែលគេអាចពិនិត្យមើលលំហូរនៃភ្លូអ៊ីតនៅក្នុងខួរក្បាលកណ្តុរ។ ពួកគេបានរកឃើញថា កំឡុងពេលដេក គំលាតនៃកោសិកាខួរក្បាលកណ្តុរ ត្រូវបានឃ្លាតឆ្ងាយលើសពី២ដង ដោយអាចធ្វើឲ្យភ្លូអ៊ីតលាងសំអាត និងកំចាត់ចោល កំទេចកំទីដូចជាA-beta ចេញពីខួរក្បាល។

Nedergaard បាននិយាយថា៖ “វាហាក់ដូចជាអ្នកលាងសំអាតចានអញ្ចឹងដែរ ដោយគេបើប្រព័ន្ធglymphatic ដោយសារគេខួរក្បាលត្រូវបានគ្រប់គ្រង ដោយកោសិកា glial”។

គុណភាពនៃការទទួលទានដំណេក ហាក់ដូចជាមានតួនាទីសំខាន់ក្នុងប្រសិទ្ធិភាពនៃការជំរះA-beta ចេញពីខួរក្បាល។ នៅក្នុងការសិក្សា ដែលបោះពុម្ពផ្សាយនៅខែមេសា ឆ្នាំ ២០១៨ អ្នកចូលរួមបានបង្ហាញពីការកើនឡើង៥%នៅក្នុងការប្រមូលA-beta ក្រោយពេលដែលគេគេងអស់ពេល ៣១ម៉ោង។ ការបង្កើតឡើងនៅក្នុង hippocampus តំបន់នៃខួរក្បាល ដែលមានជំងឺវង្វេង ទទួលរងមុនគេ។

ការសិក្សា Ehsan Shokri-Kojori បាននិយាយថា៖ “ខ្ញុំមានភាពភ្ញាក់ផ្អើលណាស់ ដែលវាមានទំហំធំធេងយ៉ាងនេះ”។

ការសិក្សាមួយផ្សេងទៀត ដែលបោះពុម្ពនៅខែមិថុនា ផ្តល់តំរុយចំពោះទំនាក់ទំនងស្រដៀងគ្នានេះដែររវាងការទទួលទានដំណេក និងការប្រមូល A-beta។ នៅក្នុងការសិក្សានោះ អ្នកស្រាវជ្រាវ បានសួរអ្នកចូលរួមដែលមានវ័យចំណាស់២៨៣ នាក់ ឲ្យឆ្លើយសំនួរអំពីសុខភាព និងទំលាប់នៃការទទួលទានដំណេករបស់ពួកគេ។

លទ្ធផលបញ្ជាក់ថា អ្នកដែលទទួលទានដំណេកបានតិច មានកំរិតនៃ A-beta ច្រើននៅក្នុងខួរក្បាលរបស់ពួកគេ ទាំងមុនពេលធ្វើការពិសោធន៍ និងក្រោយពេលធ្វើការពិសោធន៍។

ទំនាក់ទំនងដ៏មានសក្កានុពលរវាងទំលាប់នៃការគេង និងជំងឺវង្វេងនេះ ប្រហែលជាមិនច្បាស់លាស់នោះទេ ប៉ុន្តែ វាបានបង្ហាញពីផ្លូវដើម្បីព្យាបាល និងបញ្ចៀសជំងឺ។

Barbara Bendlin បាននិយាយថា៖ “ប្រសិនបើយើងរកឃើញថា បញ្ហានៃដំណេក បានធ្វើឲ្យamyloid ក្នុងខួរក្បាល ដែលហាក់ដូចជា បង្អួចដើម្បីចូលទៅខាងក្នុង”៕

អត្ថបទល្អផ្សេងទៀត៖ អ្នកណាខ្លះប្រើដៃឆ្វេង? នេះជារឿងរ៉ាវអាថ៌កំបាំងរបស់អ្នកដែលប្រើដៃឆ្វេងទាំងអស់គ្នា!!!

មានរឿងរ៉ាវពិតជាច្រើនដែលត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធើណែត ពត៌មានជាច្រើនត្រូវបានមនុស្សចែករំលែកតៗគ្នា ហើយថ្មីៗនេះផងដែរក៏លេចចេញជារឿងសម្ងាត់របស់មនុស្សដែលប្រើប្រាស់ដៃឆ្វេង ដែលភាគច្រើនមនុស្សយើងមិនទាន់បានដឹងនៅឡើយ ដូច្នេះអាណាចក្រគ្រាន់តែចង់ចែករំលែកពត៌មានខ្លះទាក់ទងនឹងអ្នកប្រើប្រាស់ដៃឆ្វេង។ តើអ្នកដឹងទេ ថាហេតុអ្វីបានជាអ្នកខ្លះប្រើដៃឆ្វេង កំឡុងពេលមានមនុស្សជាច្រើន និងស្ទើរតែទាំងអស់កំពុងប្រើដៃស្ដាំ។

តើអ្វីទៅដែលធ្វើឱ្យមនុស្សខ្លះប្រើដៃឆ្វេងទៅវិញ??? អ្នកប្រហែលជាគិតថា អ្នកដៃឆ្វេង ប្រហែលជាមានទេពកោសល្យពិសេស ឬមានអ្វីពិសេស ជាងមនុស្សភាគច្រើនដែលប្រើដៃស្ដាំហើយ។ ប៉ុន្តែអ្វីៗមិនទាន់ច្បាស់នៅឡើយទេ ដូច្នេះហើយបានជាជំរុញឱ្យអ្នកស្រាវជា្រវ ក៏ដូចជាអ្នកវិទ្យាសាស្រ្តមួយចំនួនបានធ្វើការសិក្សាពីមូលហេតុដែលធ្វើឱ្យមនុស្សប្រើដៃឆ្វេង។ គឺត្រូវបានគេជឿថាពួកគេមានភាពខុសគ្នាបន្តិចបន្តួច ទាក់ទងទៅនឹងភេទ គេថាមនុស្សប្រុសអាចជាមានចំនួនច្រើនដែលជាអ្នកប្រើដៃឆ្វេង ហើយពេលខ្លះវាអាចមកពីផលប៉ះពាល់ដោយសារតែ ហ្សែនបន្តពូជ ខ្លះអាចដោយសារតែប្រវត្តិរូបនៃគ្រួសាររបស់ពួកគេ ឬក៏អាចដោយសារតែម្តាយរបស់គេ ជាអ្នកប្រើដៃឆ្វេងផងដែរ។

ខាងក្រោមជារឿងពិត និងគួរឱ្យអស់សំណើចរបស់មនុស្សដែលប្រើដៃឆ្វេងមួយចំនួន៖

១. មានតែមនុស្សតែប្រហែល ១០ភាគរយ ប៉ុណ្ណោះដែលប្រើដៃឆ្វេងនោះ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានទំនោរទៅជាមនុស្សដែលប្រើដៃឆ្វេងនោះទេ។ បទដ្ឋាននៃវប្បធម៌តែងតែរុញច្រានឱ្យមនុស្សឆ្ពោះទៅរកការប្រើប្រាស់ដៃស្ដាំ។ វប្បធម៌ប្រពៃណីខ្លះបានមើលឃើញថាការប្រើដៃឆ្វេងគឺជាភាពវៀចវេរឬមិនសមរម្យមួយ។ ជាសំណាងល្អគំនិតទាំងនេះបានផ្លាស់ប្តូរតាមពេលវេលាដែលកន្លងទៅ ហើយនៅក្នុងវប្បធម៌បស្ចិមប្រទេសនាពេលបច្ចុប្បន្ន វាមានប្រហែល 10% ទៅ 15% ហើយនៃប្រជាជនដែលប្រើប្រាស់ដៃខាងឆ្វេង។

២. ការប្រើប្រាស់ដៃឆ្វេងវិវត្តិន៏តាំងពីកំណើតក្នុងពោះមកម្ល៉េះ។ ការប្រើដៃខាងឆ្វេងអាចត្រូវបានគេមើលឃើញតាំងពីពេលដែលទារកនៅក្នុងស្បូនរបស់ម្តាយមកម្ល៉េះ ការសិក្សាមួយបានរកឃើញថា 85% នៃគភ៌បានបង្ហាញពីទំនោរចំពោះការប្រើដៃស្តាំ និងដៃខាងឆ្វេងរួចទៅហើយក្នុងរយៈពេល 10 សប្តាហ៍នៃការមានគភ៌។ នេះបង្ហាញថាភាពត្រួតត្រានេះត្រូវបានគ្រប់គ្រងដោយសាច់ដុំ ឬឆ្អឹងខ្នង ជាជាងខួរក្បាលដូចដែលបានជឿពីមុនមក។

៣. ការប្រើដៃឆ្វេងអាចបង្កើនហានិភ័យនៃជំងឺ ADHD និងភាពមិនប្រក្រតី។ ការស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការប្រើដៃឆ្វេងនិងការកើនឡើងហានិភ័យចំពោះជំងឺមួយចំនួន។ ការសិក្សាមួយបានរកឃើញថា ការប្រើដៃឆ្វេង អាចធ្វើឱ្យមនុស្សម្នាក់ប្រឈមនឹងហានិភ័យខ្ពស់នៃការវិវត្ត នៃជម្ងឺ ADHD ឬភាពមិនប្រក្រតីនៃការយកចិត្តទុកដាក់ ឬ ការផ្ចង់អារម្មណ៍ ភាពមិនធម្មតា និងភាពលំបាកនៃការរៀនសូត្រដែលទាក់ទងនឹងការរៀនភាសា។ មិនដូចមនុស្សដែលស្តាំនិយមដែលមានអឌ្ឍគោលខួរក្បាលគ្របដណ្តប់ល្អនោះទេ មនុស្សជាច្រើននាក់ប្រើដៃខាងឆ្វេង មិនមានអឌ្ឍគោលខួរក្បាលល្អឡើយ ដែលនេះជាអ្វីដែលអាចបង្កបញ្ហាបាន។

៤. មនុស្សប្រើដៃខាងឆ្វេងមានការស្ដាប់ខុសគ្នាពីមនុស្សដែលប្រើដៃស្ដាំ។ ក្រុមអ្នកស្រាវជ្រាវនិយាយថាអឌ្ឍគោលខាងឆ្វេងនៃខួរក្បាលគឺជាកន្លែងដែលភាសាត្រូវបានដំណើរការជាបឋមហើយការផ្លាស់ប្តូរសម្លេងយ៉ាងឆាប់រហ័សត្រូវបានវិភាគ។ នៅក្នុងការសិក្សាមួយ ប្រធានបទត្រូវបានគេស្នើសុំឱ្យចុចប៊ូតុងនៅពេលដែលពួកគេបានឮសំលេង។ អ្នកស្រាវជ្រាវបានរកឃើញថាលទ្ធផលប្រែប្រួលអាស្រ័យលើដៃដែលត្រូវបានប្រើដើម្បីចុចប៊ូតុងនោះ។ នៅពេលដែលដៃស្តាំត្រូវបានគេប្រើ អឌ្ឍគោលខាងឆ្វេងបានគ្រប់គ្រង ហើយវាផ្ទុយគ្នាសម្រាប់អ្នកប្រើដៃឆ្វេង។ សម្លេងឮគឺខុសគ្នាអាស្រ័យលើដៃដែលចុចប៊ូតុង។ អឌ្ឍគោលខាងស្ដាំបានឆ្លើយតបទៅនឹងព្យាង្គនិងសម្លេង (សម្លេងយឺតៗ ) ខណៈដែលអឌ្ឍគោលខាងឆ្វេងហាក់ដូចជា ទាក់ទងយ៉ាងឆាប់រហ័សនៃការផ្លាស់ប្តូរ ដូចជាព្យញ្ជនៈ។

៥. អ្នកប្រើដៃឆ្វេងអាចមានគ្រោះថ្នាក់ ឬទាក់ទងនឹងជម្ងឺផ្លូវចិត្ត។ មានការសិក្សាមួយលើអ្នកជម្ងឺជាង ១០៧ នាក់ អ្នកជម្ងឺដែលមានរោគវិកលចរិក ហើយភាគច្រើនគេឃើញថា ជាង ៤០% គឺសុទ្ធតែជាមនុស្សដែលប្រើដៃឆ្វេង។

៦. ប្រើដៃឆ្វេងមានន័យថា អ្នកជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ នេះជាការសន្និដ្ឋានមួយដែលអាចទទួលយកបាន។ ពេលខ្លះអ្នកដែលប្រើដៃឆ្វេងអាចមានទេពកោសល្យដែលមនុស្សធម្មតាធ្វើមិនបាន ជាពិសេសចំពោះការរៀនសូត្រ មនុស្សប្រើដៃឆ្វេង បើជាមនុស្សដែលឆ្លាតគឺឆ្លាតខ្លាំង តែបើជាមនុស្សដែលល្ងង់គឺជាមនុស្សដែលល្ងង់ខ្លាំងតែម្តង។

៧. អ្នកមិនអាចផ្លាស់ប្តូរពីការប្រើដៃឆ្វេង មកប្រើដៃស្ដាំវិញបានឡើយ។ វាជាអ្វីដែលកើតមកជាមួយ វាពិបាកនឹងផ្លាស់ប្តូរខ្លាំងណាស់។ ការប្រើប្រាស់ដៃឆ្វេងបានកើមមកជាមួយយើងតាំងពីកំណើត ដោយសារតែហ្សែនរបស់យើង ឬពីអ្វីដែលយើងទទួលបានពីឳពុកម្តាយយើង ដែលវាអាចគ្រប់គ្រងការប្រើប្រាស់ដៃរបស់យើង ទោះជាខំប្តូរយ៉ាងណាក៏ពិបាកដែរ។

ដោយឡែកវាមិនមែនជារឿងចម្លែកទេ ដែលអ្នកប្រើដៃឆ្វេងខុសគេនោះ ពួកគេក៏មិនត្រូវបានរើសអើងនោះដែរ វាត្រូវបានគេសន្និដ្ឋានថាជារឿងធម្មជាតិរបស់មនុស្សជាតិ គ្រាន់តែថាចំនួននៃអ្នកប្រើដៃឆ្វេងនៅមានកំរិត និងតិចជាងអ្នកប្រើដៃឆ្វេងនៅឡើយ ដែលគេចាត់ទុកជាមនុស្សភាគតិច៕

មតិយោបល់

ពេញនិយម