ខ្មែរយើងគួរធ្វើតាមទេ? មូលហេតុដែលជប៉ុនមិនបែងចែកចំណាត់ថ្នាក់សិស្សនៅបឋមសិក្សា!
Connect with us

គួរដឹង

ខ្មែរយើងគួរធ្វើតាមទេ? មូលហេតុដែលជប៉ុនមិនបែងចែកចំណាត់ថ្នាក់សិស្សនៅបឋមសិក្សា!

សិស្សសាលាបឋមនៅជប៉ុនគ្មានចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ទេ មានតែ Letter Grades (A, B, C…) សម្រាប់មុខវជ្ជានិមួយៗ។ អ្នកគ្រូ និងនាយកសាលារបស់កូនខ្ញុំ ពន្យល់អំពីមូលហេតុនេះដូចខាងក្រោម៖


១. មិនចង់ឲ្យក្មេងមានសម្ពាធ (emotional pressure)៖ ក្មេងៗត្រូវការសេរីភាព និងសេចក្តីសប្បាយ មិនត្រូវឲ្យគេគិតតែពីសិក្សាពេកនោះទេ ហើយការប្រកួតប្រជែងគ្នានេះអាចធ្វើឲ្យពួកគេមានសម្ពាធផ្លូវចិត្តខ្លាំង រហូតអាចធ្វើឲ្យពួកគេមួយចំនួនមិនចូលចិត្តសាលា។

២. លើកស្ទួយការសិក្សាបែបសហការ(Cooperative Learning)៖ គេចង់ឲ្យក្មេងៗមានការសហការគ្នាក្នុងការសិក្សា សិស្សសិក្សាជាក្រុម និងពន្យល់គ្នាទៅវិញទៅមកដោយគ្មានការលាក់លៀមគ្នា។​


៣. គ្មានការរើសអុើង (Getting rid of Discrimination)៖ សិស្សមានអារម្មណ៍ថាពួកគេមានអ្វីៗដូចគ្នា មិនមានការស្អប់គ្នា វាយគ្នា និងមើលងាយគ្នាឡើយ ដូច្នេះពួកគេអាចលេង ឬសិក្សាជាមួយគ្នាដោយភាពសប្បាយរីករាយ។
៤. ជាការបំបាក់ទឹកចិត្តសម្រាប់សិស្សដែលរៀនអន់ (Discouragement)៖ ជាការពិត ក្មេងៗខ្លះពូកែតែពេលគេនៅក្មេង ហើយក្មេងខ្លះទៀតអាចក្លាយជាអ្នកពូកែនៅពេលគេធំ ដូច្នេះក្មេងទាំងអស់ត្រូវការការលើកទឹកចិត្ត ជៀសវាងធ្វើឲ្យពួកគេបាក់ទឹកចិត្ត ឬបាក់ស្បាត។


៥. ដុង/ទេព្យកោសល (Talent) ពីធម្មជាតិរបស់ពួកគេនឹងស្តែងចេញឲ្យឃើញយ៉ាងពិតប្រកដ ទៅតាមដំណើរនៃទេព្យកោសលពីធម្មជាតិរបស់ពួកគេ។

៦. ឥរិយាបទ និងការទទួលខុសត្រូវ មុនចំណេះដឹង (Attitude & Responsibility prior to Knowledge)៖ សាលានៅជប៉ុនអប់រំឲ្យក្មេងៗមានវិន័យ មានសីលធម៌ និងមានការទទួលខុសត្រូវក្នុងការសិស្សាជាមុនសិន ហើយកម្មវិធីបញ្ជ្របចំណេះដឹងត្រូវតាមដំណាក់កាល​ និងការគ្រោងទុកយ៉ាងច្បាស់លាស់។​

សាលាជឿថា នៅពេលដែលពួកគេទទួលបានលក្ខណៈសម្បត្តិទាំងនេះហើយ ពួកគេភាគច្រើននឹងជោគជ័យក្នុងការសិក្សា (Process-before-product system)។ មានន័យថា បើ process​ ត្រឹមត្រូវហើយ នោះ product អាចបន្តពង្រឹង និងអភិវឌ្ឍដោយងាយស្រួល។

ដូច្នេះហើយក្មេងៗជប៉ុនស្ទើរតែ ១០០% ចូលចិត្តសាលា ចូលចិត្តការសិក្សា និងជោគជ័យក្នុងការសិក្សាទៅតាមទេព្យកោសលរបស់ពូកគេរៀងៗខ្លួន៕

ប្រភព៖ ត្រដែត រៀង

មតិយោបល់

Trending