ថាម៉េច? បើប្រហិតសាច់ក្តាមញ៉ាំរាល់ថ្ងៃមិនមែនធ្វើពីសាច់ក្តាម ចឹងធ្វើពីអីវិញ???
Connect with us

គួរដឹង

ថាម៉េច? បើប្រហិតសាច់ក្តាមញ៉ាំរាល់ថ្ងៃមិនមែនធ្វើពីសាច់ក្តាម ចឹងធ្វើពីអីវិញ???

ប្រហិតសាច់ក្តាមដែលអ្នកចូលចិត្តញ៉ាំរាល់ថ្ងៃ គឺមិនមែនធ្វើពីសាច់ក្តាមសុទ្ធៗពិតនោះទេ អ្នកដឹងទេ????? វាជាប្រហិតដែលមានរសជាតិដូចសាច់ក្តាមពិតមែន តែមិនបានធ្វើពីសាច់ក្តាមនោះទេ ហើយការពិតដែលប្រហិតសាច់ក្តាមនោះ មានតម្លៃថោកនៅលើទីផ្សារនោះ គឺដោយសារតែគ្រឿងផ្សំរបស់វានោះឯង។ ប្រហិតសាច់ក្តាមដែលអ្នកញ៉ាំរាល់ដងនោះ គឺមានគ្រឿងផ្សំច្រើន ដែលទាំងនោះវាមិនមានជាតិអាហាររូបត្ថម្ភឡើយ ដែលវាមិនមែនជាអាហារជួយសុខភាពនោះទេ ដូច្នេះហើយទើបវាមានតម្លៃថោកធម្មតា។

អាហារដែលជាតិបំប៉នពិតនោះគឺជាសាច់ក្តាមសុទ្ធពិតៗទៅវិញទេ ដូច្នេះ អ្នកកុំរំពឹងថាប្រហិតសាច់ក្តាមធ្វើពីសាច់ក្តាមពិតអី ហើយវាក៏មិនមែនជាអាហារសុខភាពសម្រាប់អ្នកដែរ។ ដែលផ្ទុយទៅវិញ ប្រហិតសាច់ក្តាមនោះគឺមានគ្រឿងផ្សំជាសាច់ត្រីម្យ៉ាងដែលហៅថា ត្រី Surimi។ សារជាតិត្រី Surimi ជាញឹកញាប់ត្រូវបានធ្វើពីត្រី Pollock ជាប្រភេទត្រីល្អិតម្យ៉ាងដែលគេយកសាច់ធ្វើជាគ្រឿងផ្សំដូចជាប្រហិតសាច់ក្តាមនេះជាដើម រួមជាមួយនឹងការបំពេញនូវរសជាតិដទៃៗទៀត ដូចជាម្សៅ, ស្ករ, ស៊ុត និងម្សៅរសជាតិក្តាម។ ការរួមបញ្ចូលគ្នានៃម្សៅសាច់ត្រី, ជាតិស្ករនិង ម្សៅដទៃទៀតនោះ គឺជាហេតុផលដែលប្រហិតសាច់ក្តាមមិនមែនជាអាហារូបត្ថម្ភ មិនមែនជាអាហារគុណភាពខ្ពស់បំផុតនោះទេ។

ហេតុផលដែលវាមិនមានជាតិសាច់ក្តាមពិត ហើយជាប្រភេទអាហារដែលធ្វើពីម្សៅ និងគ្រឿងផ្សំ ជាច្រើនទៀត វាជាការពិតណាស់ដែលយើងមិនគួរញ៉ាំអាហារនេះច្រើននោះទេ វាជាអាហារបន្លំម្យ៉ាងដែលគ្មានជីវជាតិសម្រាប់សុខភាពនោះទេ៕

មតិយោបល់

ពេញនិយម