តើអ្នកមានដឹងទេថា ទំលាប់នៃការគេងរបស់អ្នកអាចប៉ះពាល់ដល់ការងារអ្នកកំរិតណា?
Connect with us

គួរដឹង

តើអ្នកមានដឹងទេថា ទំលាប់នៃការគេងរបស់អ្នកអាចប៉ះពាល់ដល់ការងារអ្នកកំរិតណា?

ជាការពិតណាស់ដូចដែលយើងមើលឃើញស្រាប់ ថាការគេងមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកអស់ងងុយនៅថ្ងៃបន្ទាប់ទៀត។ បញ្ហានៃការគេងគឺតែងតែកើតឡើងជារឿយៗទៅលើមនុស្សជាច្រើននាពេលកន្លងមក។ អ្នកសិក្សាស្រាវជ្រាវផ្នែកបញ្ហានៃការគេង បានលើកឡើងថា បញ្ហានៃការគេងបានក្លាយជាបញ្ហាធំមួយសម្រាប់មនុស្សគ្រប់គ្នា វាគឺជាបញ្ហាពិត។

មនុស្សជាច្រើនមានបញ្ហាជាមួយនឹងការគេង។ សម្រាប់អ្នកខ្លះពួកគេមិនអាចគេងលក់នៅពេលពួកគេត្រូវការគេងឱ្យបានគ្រប់។ សំរាប់អ្នកដទៃទៀតបញ្ហាគឺស្ថិតនៅក្នុងការក្រោកឡើងទាំងកណ្តាលយប់។ វាពិតជាប្រធានបទសំខាន់មួយសម្រាប់អ្នកទាំងអស់គ្នា ដោយសារតែមនុស្សភាគច្រើនបានឆ្លងកាត់បញ្ហាគេងយ៉ាងនោះពិតមែន។ ការគេងបានបន្តិចបន្តួចអាចបណ្តាលឱ្យមានផលវិបាកអវិជ្ជមាន ខណៈពេលដែលគេងច្រើនពេកក៏អាចមានផលប៉ះពាល់អវិជ្ជមានផងដែរ។

ការមានទំលាប់គេងមិនល្អគ្រប់គ្រាន់ ឬគេងមិនលក់នោះ វាអាចធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អ្នកផងដែរ តួយ៉ាង សម្រាប់អ្នកកីឡាករ ដែលពួកគេត្រូវការកម្លាំងដើម្បីប្រកួតប្រជែងគ្នា ដូច្នេះ បើសិនជាពួកគេគេងមិនល្អ គេងមិនគ្រប់នោះ វាអាចនឹងប៉ះពាល់ដល់កម្លាំងកាយរបស់ពួកគេ ដែលអាចធ្វើឱ្យពួករងផលប៉ះពាល់នៃភាពបរាជ័យក្នុងការប្រកួត។ ដូច្នេះ បើសិនជាការគេងអាចប៉ះពាល់ដល់កីឡាករទាំងនោះ ក៏ដូចគ្នាដែរ វានឹងប៉ះពាល់ដល់មនុស្សធម្មតាផងដែរ។ មនុស្សម្នាក់ៗធ្វើការងារជារឿងរាល់ថ្ងៃ ពេលខ្លះក៏អស់កម្លាំងជាងធម្មតា ដូច្នេះ នៅពេលដែលគេងមិនគ្រប់គ្រាន់វាអាចធ្វើឱ្យសុខភាពរបស់គេមានបញ្ហា ធ្វើឱ្យគេងងុយគេងពេលធ្វើការទៀតផង។

ទំលាប់គេងមិនល្អអាចធ្វើឱ្យសុខភាពអ្នកចុះទន់ខ្សោយ ដែលអាចឱ្យអ្នកខកខានការងារជាច្រើននៅខាងមុខ ដូច្នេះ សម្រាប់អ្នកដែលមានការគេងមិនប្រក្រតី អ្នកគួរតែឆាប់ផ្លាស់ប្តូរទំលាប់គេងរបស់អ្នកជាបន្ទាន់ ដើម្បីជៀសវាងក្នុងការប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ឧទាហរណ៏ បើអ្នកគេងមិនគ្រប់នៅពេលយប់ អ្នកនឹងងងុយគេងនៅពេលថ្ងៃ ហើយការងងុយគេងមិនឈប់ឈរនៅពេលថ្ងៃ នឹងប៉ះពាល់ដល់ការសិក្សា ឬការងារអ្នកផ្ទាល់ ធ្វើឱ្យអ្នកបំពេញកិច្ចការមិនបានល្អដូចអ្នកដទៃ។ អ្នកនឹងមានអារម្មណ៏រំខានរាល់ពេលធ្វើការ វាក៏អាចធ្វើឱ្យអ្នកឆាប់ស្ត្រេស និងឆាប់ធុញទ្រាន់នូវបរិយាកាសជុំវិញខ្លួន។

ម្យ៉ាងវិញទៀត អ្នកគួរឆ្លៀតពេលគេងឱ្យបានគ្រប់នៅពេលសម្រាកពីការងារ រៀបចំផែនការនៃការគេងរបស់ខ្លួនឡើងវិញ ដើម្បីជាផលចំនេញនៃពេលវេលាគេងរបស់លោកអ្នក។ កុំព្យាយាមធ្វើការលើសម៉ោងនៃការគេង ឬធ្វើការហួសកម្លាំងជារៀងរាល់ថ្ងៃ ព្រោះវានឹងប៉ះពាល់សុខភាពអ្នកជាមិនខាន វានឹងផ្ដល់បញ្ហាដល់អ្នកនាពេលអនាគតទៀតផង ដូចជា ឈឺធ្វើការមិនកើតជាដើម។ ដូច្នេះ ការងារគឺត្រូវសំខាន់លើសុខភាពរបស់អ្នក បើអ្នកមានសុខភាពមិនល្អ អ្នកក៏មិនអាចបំពេញការងារបានល្អដែរ ដូច្នេះ អ្នកត្រូវតែរក្សាសុខភាព គេងឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ទើបការងារងាយនឹងជោគជ័យ៕

អត្ថបទល្អផ្សេងទៀត៖ តើអ្នកធ្លាប់ទេ ដែលអ្នកមិនអាចគេងលក់ទោះបីជាអ្នកងងុយគេងយ៉ាងណាក៏ដោយ?

តើអ្នកមិនអាចគេងលក់មែនដែរទេ? វាសុទ្ធតែនៅក្នុងខួរក្បាលរបស់អ្នកទាំងអស់។ ខួរក្បាលរបស់អ្នកដែលមិនអាចគេងលក់ ខុសពីខួរក្បាលដែលអ្នកអាចគេងលក់បានយ៉ាងស្រួល ដែលនេះបើយោងតាមការសិក្សាមួយ ដែលចេញពីសាកលវិទ្យាល័យ Johns Hopkins។

អ្នកស្រាវជ្រាបានរកឃើញថា អ្នកដែលគេងមិនលក់ មានខួរក្បាល ដែលងាយនឹងប្រែប្រួលខ្លាំង ឬមានសមត្ថភាពល្អក្នុងការផ្លាស់ប្តូរ។ ជាទូទៅ វាជារឿងមួយល្អ បើយោងតាមសម្តីរបស់អ្នកនិពន្ធ Rachel Salas។ ប៉ុន្តែ ប្រសិនបើដាច់សរសៃឈាមខួរក្បាល អ្នកក៏ចង់ឲ្យខួរក្បាលរបស់អ្នកងាយនឹងផ្លាស់ប្តូរដែរ ដើម្បីឲ្យផ្នែកធម្មតារបស់ខួរក្បាលរបស់អ្នកអាចក្លាយទៅជាផ្នែកដែលមិនងាយនឹងប៉ះពាល់។

ប៉ុន្តែ ក្នុងករណីនេះ រឿងល្អជាច្រើន អាចក្លាយជារឿងអាក្រក់វិញ បើយោងតាមសម្តីរបស់Salas។ នៅពេលដែលអ្នកគេងមិនលក់ មានអារម្មណ៍ងងុយគេង ពួកគេត្រូវការរំខានដោយការព្រួយបារម្ភដែលមានភាពតានតឹង គំនិតផ្សេងៗ ឬភាពមមាញឹកជាដើម ហើយវាពិបាកក្នុងការបំបាត់ការគិតរំខានបែបនោះ ក្នុងពេលកំពុងតែសំរាក។ វាមិនច្បាស់ទេ ប្រសិនបើសកម្មភាពខួរក្បាល បានបង្កឡើងដោយការគេងមិនលក់។ នេះជាអ្វីដែលSalas បាននិយាយ។

នៅក្នុងពេលអនាគត ការស្រាវជ្រាវជាច្រើន អាចនាំទៅដល់ការសម្មាធិដែលអាចកាត់បន្ថយបញ្ហាទាំងអស់នោះ។ កត្តាផ្សេងៗគ្នាជាច្រើន ក៏បានធ្វើឲ្យមនុស្សមិនអាចគេងលក់ផងដែរ ដែលទាមទារឲ្យអ្នកនោះ ដឹងពីបញ្ហារបស់ខ្លួន ដោយវាអាចជាភាពមិនប្រក្រតីនៃការគេង ឬការផ្លាស់ប្តូរផ្នែកឥរិយាបថ។ វាអាចកំណត់ឲ្យដឹងថាបញ្ហានៅត្រង់ណា ហើយដោះស្រាយបញ្ហាក្នុងការគេងរបស់អ្នកបាន៕

មតិយោបល់

ពេញនិយម