ដឹងការពិតទាក់ទងនគរបាលខ្មែរសង្ហាម្នាក់ដែលជួយសម្រួលឡានពេទ្យល្បីពេញហ្វេសប៊ុក (មានវីដេអូ)
Connect with us

ទាក់ទាញ

ដឹងការពិតទាក់ទងនគរបាលខ្មែរសង្ហាម្នាក់ដែលជួយសម្រួលឡានពេទ្យល្បីពេញហ្វេសប៊ុក (មានវីដេអូ)

មហាជនជាច្រើន ក៏ដូចជាអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក កំពុងតែនាំគ្នាកោតសរសើរដល់ មន្ត្រីនគរបាលមួយរូប ក្រោយឃើញទង្វើ និងគំរូដ៏ល្អសម្រាប់ប្រជាជនជាច្រើន។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ មានឡានមន្ទីរពេទ្យមួយកំពុងតែដឹកអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ។ ឃើញដូច្នោះកងកម្លាំងនគរបាលមួយរូប បានជិះម៉ូតូ​ជួយសម្រួលដ៏ចរាចរណ៍ ដែលកំពុងចង្អៀត និងកំពុងតែមានការកកស្ទះយ៉ាងខ្លាំង រហូតដល់មន្ទីរពេទ្យកាល់ម៉ែត្រ។

ដោយសារតែទង្វើដ៏ល្អរបស់កងកម្លាំងនគរបាលរូបនេះ បានធ្វើឲ្យបងប្អូនក៏ដូចជាគ្រួសារអ្នកជំងឺមានការកោតសរសើរ និងអរគុណលោកជាខ្លាំង ដែលមានទឹកចិត្តល្អចេះជួយប្រជាជនខ្មែរដូច្នោះបែបនេះ។ ស្របពេលជាមួយគ្នានេះដែរ មហាជនជាច្រើននៅមិនទាន់ដឹងថា លោកគឺជាតារាចម្រៀងផងដែរ ដោយលោកតែងតែលេចមុខមាត់នៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន។

គួរបញ្ជាក់ផងដែរថា តារារូបនេះ គឺមានបងប្អូនភ្លោះមួយគូ ដែលបច្ចុប្បន្នជាមន្រ្តីនគរបាល និងជាអ្នកចម្រៀងទាំងពីរនាក់ផងដែរ។ លើសពីនេះទៅទៀត ដោយសារ តែអ្នកទាំងពីរជាបងប្អូនភ្លោះ រហូតធ្វើឲ្យមហាជនច្រឡំអស់ថា មិនដឹងតារារូបណាជាអ្នកជួយ ដូច្នោះហើយលោកស៊ិន សុភ័ក្រ្ត ដែលជាបងប្រុសភ្លោះលោកស៊ិន សុភា(អ្នកជួយ) បានបកស្រាយភ្លាមៗតែម្តង ថាមិនមែនជារូបលោកនោះទេ គឺជាបងប្រុស៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

មតិយោបល់

ពេញនិយម