មិននឹកស្មានថាម៉ាស៊ីនសម្ងួតដៃធាតុពិតកង្វក់យ៉ាងនេះសោះ!
Connect with us

គួរដឹង

មិននឹកស្មានថាម៉ាស៊ីនសម្ងួតដៃធាតុពិតកង្វក់យ៉ាងនេះសោះ!

នៅបន្ទប់ទឹកសាធារណាភាគច្រើនតាមផ្សារទំនើប អ្នកប្រាកដជាបានឃើញម៉ាស៊ីនសម្រាប់សម្ងួតដី ដើម្បីប្រើប្រាស់ជំនួសក្រដាសជូតដៃហើយ។ ទន្ទឹមនឹងគុណប្រយោជន៍នៃការសន្សំសម្ចៃក្រដាសជូតមាត់មិនអោយប្រើប្រាស់ខ្ចះខ្ចាយហើយ វាក៏មានគុណវិបត្តិដែលមិនគួរអោយជឿដែរ។

គុណវិបត្តិដ៏ធំនោះគឺថា វាគឺជាប្រភពនៃមេរោគដ៏ច្រើនសន្ធឹកសន្ធាប់។ ដោយសារតែភាគច្រើននៃម៉ាស៊ីនសម្ងួតនេះត្រូវបានគេដាក់អោយប្រើប្រាស់ជាសាធារណះ មានដៃរាប់រយគូរក្នុងមួយថ្ងៃៗដែលត្រូវមកសម្ងួតនោះ ដោយក្នុងនោះមនុស្សម្នាក់សុទ្ធតែពាំនាំមេរោគរាប់លានរាប់សែនមកសាយភាយនៅទីនោះ។

ដើម្បីសម្ងួតដៃ វាប្រើកម្លាំងខ្យល់យ៉ាងខ្លាំងដើម្បីបាញ់ទឹកអោយអស់ពីដៃ ដូច្នេះវាធ្វើអោយកន្លែងដែលនៅក្បែរៗនោះពោរពេញទៅដោយភាពកង្វក់។ លើសពីនេះទៅទៀត ដោយសារតែភាគច្រើនមនុស្សចូលបន្ទប់ទឹកសុទ្ធតែបត់ជើងតូចរឺធំហើយ ដូច្នេះបើពួកគេលាងសម្អាតមិនបានស្អាត វានឹងធ្វើអោយមេរោគទាំងនោះទោងចេញពីបង្គន់មកខាងក្រៅបានយ៉ាងងាយស្រួល។

ទោះជាយ៉ាងណាក៏ដោយ មិនមែនសុទ្ធតែគ្រប់បាក់តេរីទាំងនោះសុទ្ធតែអាចបណ្តាលអោយមានការឆ្លងជម្ងឺនានា។ គ្រាន់តែថា ប្រសិនជាអ្នកបានប្រើប្រាស់ម៉ាស៊ីនសម្ងួតតាមបន្ទប់ទឹកសាធារណះរឺយ៉ាងណាហើយនោះ អ្នកគួរតែនៅត្រុវប្រយ័ត្នពេលចាប់កាន់ម្ហូបអាហារទៀត ព្រោះដៃរបស់អ្នកមិនមែនស្អាតដូចដែរអ្នកគិតឡើយ៕

អត្ថបទល្អផ្សេងទៀត៖ ប្រការទាំង ៧ ដែលអ្នកត្រូវចងចាំ រាល់ពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ

បន្ទប់សាធារណៈត្រូវបានទទួលស្គាល់ថាជាកន្លែងពោរពេញទៅដោយបាក់តេរី។ យ៉ាងណាក្ដី នៅពេលដែលទាល់ច្រក ពេលដែលអ្នកមានជម្រើសតែ ២ ប៉ុណ្ណោះគឺ ទីមួួយត្រូវខ្មាសគេ និងទីពីរបង្ខំចិត្តប្រើបន្ទប់ទឹកសាធាណៈ អ្នកប្រាកដជាជ្រើសរើសជម្រើសទី ២។ ដោយអ្នកមិនអាចជៀសផុតពីរការប្រើប្រាស់បន្ទប់ទឹកនៅទីសាធារណៈបាន អ្នកត្រូវដឹងពីរឿងទាំង ៧ ខាងក្រោមនេះ។

១. កន្លែងលាងដៃអាចកខ្វក់ជាងបង្គន់ទៅទៀត៖ គេតែងនិយាយថា កន្លែងគ្រោះថ្នាក់បំផុតអាចជាកន្លែងសុវត្ថិភាពបំផុត ហើយសូម្បីនៅក្នុងបន្ទប់ទឹក បង្គន់ក៏អាចអនាម័យជាងកន្លែងផ្សេងដែរ។ ហេតុអ្វីបានជាដូច្នេះ? វាអាចដោយសារតែកន្លែងផ្សេងទៀតដូចជាកន្លែងលាងដៃជាដើម មិនត្រូវបានសម្អាតដិតដល់ដូចជាបង្គន់នោះទេ ក្នុងករណីបន្ទប់ទឹកមានអ្នកសម្អាតទៀងទាត់។

២. ជ្រើសរើសបន្ទប់ទឹកស្អាតជាងគេ៖ បើយោងតាមអ្នកវិទ្យាសាស្ត្រ សូម្បីតែនៅពេលដែលមានបន្ទប់តែ ២ ក៏ដោយ ក៏មនុស្សជាទូទៅនៅតែជ្រើសរើសយកបន្ទប់ទឹកទីពីរដែល ពោលគឺពួកគេមិនចូលបន្ទប់ដែលនៅខាងមុខជិតច្រកចូលនោះទេ។ ដូច្នេះនៅពេលអ្នកចូលបន្ទប់ទឹកសាធារណៈ សូមចូលទៅកាន់បន្ទប់ទីមួយ ដោយសារមិនសូវមានមនុស្សចូលទេ ដូច្នេះហើយវាអាចស្អាតជាងគេ។

៣. ដាក់អីវ៉ាន់កន្លែងសុវត្ថិភាពបំផុត៖ ជម្រើសដែលល្អជាងគេគឺដាក់វានៅក្រៅបន្ទប់ទឹក ប៉ុន្ដែបើគ្មាននរណាជួយមើលកាបូប រឺអីវ៉ាន់ឲ្យទេ ដាច់ខាតកុំដាក់លើឥដ្ឋ។ ព្យួរវា រឺក៏ដាក់លើធុងបង្គន់។

៤. អង្គុយឲ្យបានត្រឹមត្រូវ៖ របៀបដែលយើងអង្គុយរៀងរាល់ថ្ងៃនេះមិនមានលក្ខណៈធម្មជាតិនោះទេ​ ហើយវាអាចបណ្ដាលឲ្យអ្នកមានការលំបាកក្នុងការបន្ទោរបង់ ដែលអាចធ្វើឲ្យអ្នកមានការទល់លាមក រឺជម្ងឺឬសដូងបាត។ លើសពីនេះទៅទៀត ដោយសារតែអ្នកត្រូវប្រញាប់ប្រញាល់ពេលប្រើប្រាស់បង្គន់សាធារណៈ ការអង្គុយ ៣៥ ដឺក្រេជាជម្រើសល្អ។ ប៉ុន្ដែបើបន្ទប់ទឹកមានដាក់សញ្ញាហាមឃាត់មិនឲ្យអង្គុយបែបនេះ ចូរកុំអង្គុយដល់បង្គន់ ដើម្បីជៀសវាងបាក់តេរីផ្សេងៗ។

៥. កុំតំរៀបក្រដាសលើបង្គន់៖ អ្នកអាចគិតថា វាជាជម្រើសដ៏ឆ្លាតវៃមួយ ប៉ុន្ដែត្រូវចាំថា នៅពេលដែលមនុស្សភាគច្រើនចុចទឹកបង្គន់ ពួកគេមិនបានគ្របវានោះទេ ជាហេតុអាចបណ្ដាលឲ្យបាក់តេរីសាយភាយដល់ក្រដាសដែលអាចស្រូបយកសំណើមបានយ៉ាងងាយ។ ម្យ៉ាង គេជឿថា ផ្ទៃរលោងនៃកន្លែងអង្គុយត្រូវបានរចនាកើតដើម្បីការពារពីបាក់តេរី ដូច្នេះហើយ ការប្រើប្រាស់ក្រដាសក្នុងបង្គន់អាចមិនមែនជាជម្រើសល្អនោះទេ។

៦. បិទគម្របបង្គន់៖ នៅពេលដែលអ្នករួចរាល់អស់ហើយ ត្រូវបិទគម្របភ្លាមបន្ទាប់ពីងើបឈរ ហើយចាំចុចទឹក ដើម្បីជៀសវាងការសាយភាយនៃបាក់តេរី។

៧. លាងដៃ៖ អ្នកប្រហែលជាគិតថា ដៃអ្នកស្អាត មិនមានបញ្ហានោះទេ ដោយអ្នកមិនអាចមើលឃើញបាក់តេរីទាំងនោះ។​ ដូច្នេះហើយ ដាច់ខាតអ្នកត្រូវតែលាងដៃជាមួយសាប៊ូអោយបានត្រឹមត្រូវមុនចេញពីបន្ទប់ទឹក៕

ប្រភព៖ Bright Side

មតិយោបល់

ពេញនិយម