បើមិនបានធ្វើរឿងទាំងនេះពេលកំពុងរៀន អ្នកនឹងស្តាយក្រោយពេលរៀនចប់!
Connect with us

បែបផែនជីវិត

បើមិនបានធ្វើរឿងទាំងនេះពេលកំពុងរៀន អ្នកនឹងស្តាយក្រោយពេលរៀនចប់!

អនុស្សាវរីយ៍ពេលនៅរៀនគឺជារឿងដែលមិនគួរអោយភ្លេច និងមិនគួរអោយរម្លងក្នុងមួយជីវិតមនុស្ស។ ថ្វីត្បិតតែការរៀនសូត្រមើលទៅហាក់ដូចជារឿងដែលគួរអោយមានសម្ពាធ ប៉ុន្តែអ្នកនឹងស្តាយក្រោយបើមិនបានធ្វើវាអោយមានន័យនោះទេ។

ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែធ្វើទាន់ពេលដែលកំពុងរៀន៖

១. ខំរៀនយកចំនេះ

នេះជារឿងដែលចាំបាច់បំផុតដែលអ្នកគួរតែធ្វើ បើមិនចង់ស្តាយក្រោយ។ ចំនេះដឹងទាំងនោះនឹងត្រូវយកទៅប្រើប្រាស់នៅគ្រប់ទីកន្លែងនៅពេលដែលអ្នកចេញធ្វើការ។

២. រាប់អានមិត្តភក្តិល្អ

បើអ្នកដើរតាមអ្នករៀន អ្នកនឹងក្លាយជាមនុស្សរៀនសូត្រដូចគ្នា ប៉ុន្តែបើអ្នករាប់អានមិត្តក្រៅសាលា អ្នកប្រហែលជានឹងក្លាយជាសិស្សក្រៅសាលាដូចគ្នាផងដែរ។ ត្រូវដឹងថាមិត្តភាពដែលអ្នករាប់អានអាចជារបស់ដែលមានតម្លៃបំផុតសម្រាប់ជីវិតអ្នកនៅថ្ងៃក្រោយ។

៣. រក្សាទំនាក់ទំនងអោយបានរឹងមាំ

នៅពេលរៀនសូត្រជាមួយគ្នា សិស្សៗជាច្រើនមិនសូវជាយកចិត្តទុកដាក់លើការថែរក្សាមិត្តភាពខ្លាំងនោះទេ ប៉ុន្តែធាតុពិតទៅការរក្សាទំនាក់ទំនងអោយបានល្អជាមួយរបស់អ្នកគឺជារឿងសំខាន់ណាស់។ ពេលដែលអ្នកចេញធ្វើការ ពេលខ្លះមិត្តភក្តិដែលអ្នកមានមិនអាចប្រៀបបាននឹងមិត្តភក្តិដែលអ្នកស្គាល់នៅពេលកំពុងរៀនជាមួយគ្នានោះឡើយ។

៤. បង្កើតកេរ្តិ៍ឈ្មោះអោយល្អ

ប្រសិនជាអ្នកគិតថាការបំពេញតួនាទីអោយល្អដើម្បីទទួលបានការសរសើរនៅពេលធ្វើការគឺជាគ្រប់គ្រាន់នោះ អ្នកយល់ខុសហើយ។ ការដែលអ្នកមានកេរ្តិ៍ឈ្មោះល្អនៅក្នុងសាលារៀននឹងជួយអោយអ្នកអាចរកបានការងារល្អណែនាំពីអ្នកដទៃបានយ៉ាងច្រើន។

៥. រឿងអ្វីត្រូវធ្វើជាមួយមិត្តភក្តិ ធ្វើអោយហើយ

មានរឿងមួយដែលអ្នកត្រូវដឹង មុនពេលដែលអ្នករៀនចប់។ អ្នកមិនត្រូវសង្ឃឹមនោះទេនៅពេលដែលគេនិយាយថា រៀនចប់ហើយនៅតែជួបគ្នា។ ភាគច្រើនណាស់នៃមនុស្សដែលរៀនចប់រួច គឺនឹងត្រូវស្វែងរកទ្រនំរៀងៗខ្លួនហើយ។ ដូច្នេះអ្វីដែលអ្នកចង់ធ្វើជាមួយមិត្តភក្តិអ្នក អ្នកគួរតែចាប់ផ្តើមធ្វើអោយហើយទៅ បើមិនចង់ស្តាយក្រោយ៕

អត្ថបទល្អផ្សេងទៀត៖ ប្រសិនបើមិនចង់ស្តាយក្រោយក្នុងជីវិត អ្នកមិនត្រូវប្រាប់រឿងទាំង១០យ៉ាងនេះទៅអ្នកដ៏ទៃឡើយ

ពិភពលោកយើងនេះ គឺពោរពេញទៅដោយការពិតជាច្រើន ប៉ុន្តែយើងក៏ត្រូវចេះបត់បែនផងដែរ។ ការពិតខ្លះគួរតែលាក់ អោយជិតវិញល្អជាង។ ហេតុដូចនេះហើយ បានជាបុគ្គលឆ្នើមពេលខ្លះក៏ធ្វើជាមិនដឹងចំពោះរឿងមួយចំនួនដែរ ទោះបីជាពួកគេដឹងរឿងទាំងនោះច្បាស់ក៏ដោយ។ ការលាក់បាំងការពិតវាមិនល្អទេ តែបើការពិតនោះអាចធ្វើអោយ​ប៉ះពាល់​ដល់យើង យើងគួរតែលាក់ទៅវាល្អជាង។ ហេតុនេះហើយ រឿងមួយចំនួនរបស់អ្នក អ្នកមិនគួរអោយនរណាម្នាក់​ដឹងឡើយ ព្រោះពេលខ្លះវាអាចជួយអោយអ្នកសំរេចបាននូវគោលដៅអ្វីមួយក៏ថាបាន។ រឿងទាំង ១០ ខាងក្រោមនេះ អ្នកគួរតែដឹងម្នាក់ឯងបានហើយ។

១. ជំនួយដែលអ្នកបានផ្តល់

វាពិតជារឿងដ៏ប្រសើរមួយ ដែលអ្នកចេះជួយដល់អ្នកទុរគតខ្វះខាត និងមានភ័ព្វសំណាងមិនល្អក្នុងជីវិត។ វាមិនមែនជា​រឿងអាថ៍កំបាំងអ្វីនោះទេ តែវាក៏មិនមែនជារឿងដែលគួរចុះផ្សាយនៅព័ត៌មានទំព័រមុខនោះដែរ។ ការព្យាយាម​រក​ការដឹងគុណ​ និងស្ញប់ស្ញែងតាមវិធីនេះធ្វើអោយគេគិតថាអ្នកជាមនុស្សចង់បានមុខមាត់។ អ្នកធ្វើអំពើល្អ រឿងល្អនឹងមក​រកអ្នកវិញដូចគ្នាទេ ដូចនេះមិនចាំបាច់ប្រកាសពីអំពើល្អដែលអ្នកបានធ្វើនោះទេ។

២. ទ្រព្យសម្បត្តិរបស់អ្នក

គ្មាននរណាម្នាក់នៅលើលោកនេះមិនចង់ មានរបស់ល្អៗប្រើប្រាស់។ នៅពេលអ្នកមានរបស់ល្អៗប្រើប្រាស់ផ្ទាល់ខ្លួន​ហើយអ្នកមិនគួរអួតប្រាប់អ្នកដំទៃទេ ព្រោះគេមិនចាប់អារម្មណ៍ចង់ដឹងរឿងអស់ទាំងនេះទេ។ អ្នកគួរតែនៅស្ងៀមស្ងាត់​ហើយខិតខំធ្វើការ ដើម្បីបន្តស្វែងរករបស់ល្អៗជាច្រើនទៀតដែលអ្នកប្រាថ្នាចង់បាន។ ការដែលអ្នកបា្រប់អ្នកដ៏ទៃពីទ្រព្យ​សម្បត្តិរបស់អ្នក មានតែនាំទុក្ខដល់ខ្លួនអ្នកតែប៉ុណ្ណោះ។ គេអាចកើតចិត្តច្រណែនឈ្នានីស អាចធ្វើរឿងនឹងស្មានមិនដល់​។

៣. ជីវិតផ្ទាល់ខ្លួនរបស់អ្នក

ជីវិតរបស់អ្នកមិនមែនជារឿងរបស់នរណាម្នាក់ឡើយ ហើយរឿងរបស់គេក៏មិនពាក់ព័ន្ធជាមួយអ្នកដែរ។ រាល់ការសម្រេច​ចិត្តទាំងឡាយក្នុងជីវិតអ្នក អ្នកជាអ្នកប្រឈម និងដោះស្រាយ។ គេក៏មានរឿងគេត្រូវខ្វល់នោះដែរ ដូចនេះហើយមានរឿង​ខ្លះអ្នកមិនគួរប្រាប់ ឫពិភាក្សាជាមួយអ្នកដ៏ទៃឡើយ ដូចជារឿងគ្រួសារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកជាដើម។

៤. ដំបៅពីអតីតកាលរបស់អ្នក

អតីតកាលបានកន្លងហួសហើយ។ គិតពីវា ឫលើកមកនិយាយម្តងទៀតគ្រាន់តែធ្វើអ្នកឈឺចាប់តែប៉ុណ្ណោះ។ អ្នកគួរតែ​រក​ដំណោះស្រាយ ឬពិភាក្សានៅពេលរឿងនោះកំពុងកើតឡើង ហើយត្រូវការជំនួយ។ ដូចនេះបើអ្នកមិនអាចដោះស្រាយ​វា​បាន​ពីពេលនោះមកទេ វាគ្មានហេតុផលអ្វីដែលអ្នកគួរយកវាមកនិយាយម្តងទៀតនោះទេ។ ចាត់ទុកថាវាជាបទពិសោធន៍​ហើយបន្តដំណើរទៅមុខប្រសើរជាជាង។

៥. ការគិតរបស់អ្នកចំពោះអ្នកដ៏ទៃ

ប្រសិនបើយើងចង់អោយខ្លួនអោយ អភិវឌ្ឍ និងរីកចំរើនទៅមុខអ្នកគួរតែទទួលស្គាល់ពីភាពខ្សោយរបស់អ្នក និងរៀនកែ​ប្រែចំណុចទាំងអស់នោះអោយទៅជាល្អប្រសើរវិញ។ ការដែលអ្នកប្រាប់នរណាម្នាក់ពីការគិតរបស់អ្នក គេអាចគិតថា​អ្នក​មិនមែនចង់ជួយអ្វីទេ គ្រាន់តែចង់លាបពណ៌ ឫលើកតម្កើងខ្លួនឯងតែប៉ុណ្ណោះ។ ដូច្នេះទោះនិយាយ ឫមិននិយាយក្តី​ក៏មិនជួយចំរើនដល់អ្នក ឫអ្នកផ្សេងទៀតដែរ អញ្ជឹងអ្នកគួរតែដឹងថាធ្វើដូចម្តេចហើយ។

៦. ទង្វើល្អរបស់អ្នក

ទង្វើល្អកើតឡើងដោយមិនចាំបាច់ប្រឹងចេញមុខចេញមាត់ឡើយ។ ទង្វើទាំងនេះគួរតែត្រូវរក្សាទុកអោយបានស្អាតបរិសុទ្ធ​ដូចកែវភ្នែកទាំងទ្វេរបស់អ្នកអញ្ជឹង។ ការចេញមុខចេញមាត់ និងព្យាយាមអួតអាងរបស់អ្នក អាចធ្វើអោយទង្វើល្អរបស់​អ្នកគ្មានន័យ។

៧. សមធម៌របស់អ្នក

មនុស្សជាច្រើនបាននិយាយថា អត្តចរិតពិតប្រាកដរបស់នរណាម្នាក់ អាចបង្ហាញចេញមកយ៉ាងស្ងាត់ៗ ដោយចេញពី​ចិត្ត។ មនុស្សដែលមានសមធម៌ពិតប្រាកដដឹងថាខ្លួនគួរធ្វើអ្វី ដោយមិនចាំបាច់បង្ហាញជាសាធារណៈនោះទេ។ ពួកគេ​មានជំនឿ និងការតាំងចិត្តដោយខ្លួនឯងផ្ទាល់។ រាល់ទង្វើដែលប្រកបដោយសមធម៌ទាំងឡាយរបស់ពួកគេ គេធ្វើឡើង​ប្រកបដោយភាពក្លាហានខ្ពស់ មិនរារែកឡើង។ រឿងនេះកើតចេញពីចិត្តខាងក្នុងដ៏ពិតប្រាកដ ដូច្នេះអ្នកមិនគួរ និងមិនចាំ​បាច់ព្យាយាមបង្ហាញដល់អ្នកដំទៃនោះទេ។​

៨. របៀបរស់នៅ និងធ្វើការរបស់អ្នក

មនុស្សគ្រប់គ្នាសុទ្ធតែមាន អត្តចរិត និងលក្ខណៈខុសៗគ្នា។ ការបង្រៀនអោយអ្នកដ៏ទៃរស់នៅ និងធ្វើការតាមរបៀប​ដែលអ្នកកំពុងប្រព្រឹត្តិ មិនអាចសុទ្ធតែជួយនរណាម្នាក់បានឡើយ ព្រោះយើងទាំងអស់សុទ្ធតែ​មានភាពខុសប្លែក​រៀងៗ​ខ្លួន។ ដូចនេះហើយ អ្នកគួរតែបន្តរស់នៅ និងធ្វើការតាមរបៀបរបស់អ្នក អោយតែវិធីទាំងនោះធ្វើអោយអ្នកសប្បាយ និ​ង​មានភាពងាយស្រួល។

៩. បញ្ហាក្នុងគ្រួសារ

នៅពេលដែលអ្នកមានគ្រួសារ បញ្ហាទាំងឡាយដែលកើតមានឡើងគឺសុទ្ធតែជារឿងសំងាត់របស់គ្រួសារអ្នក។ ទោះបីអ្នក​មិនគិតពីខ្លួនឯង អ្នកគួរតែការពារអ្នកនៅជុំវិញខ្លួនអ្នក។ មិនថារឿងតូច រឿងធំ រឿងទាំងអស់សុទ្ធតែអាចធ្វើអោយប៉ះ​ពាល់ដល់កិត្តិយសប្រពន្ធអ្នក កូនអ្នក ឪពុកម្តាយរបស់់អ្នក ឫសាច់ញាតិបងប្អុនឆ្ងាយជិតក្តី។ បញ្ហាគ្រួសារមិនមែនដូច​ជាកូនតុក្តតាដែលអ្នកអាច ចែករំលែកទៅអ្នកដ៏ទៃស្រេចតែចិត្តអ្នកនោះទេ។

១០. គំរោងការរយៈពេលវែងរបស់អ្នក

បុគ្គលឆ្លាតៗ និងឆ្នើមៗ ជាច្រើនរូបបាននិយាយថា អ្នកមិនគួរទម្លាយគំរោងការរយៈពេលវែងរបស់អ្នក អោយនរណាម្នាក់​បានដឹងឡើយ។ អ្នកគួរតែលាក់វាអោយជិត រហូតដល់រឿងនោះត្រូវបានគេដឹងដោយខ្លួនឯង។ ការគិតរបស់អ្នកដ៏ទៃ ខុសពីការគិតរបស់អ្នក ដូចេ្នះហើយអ្នកមិនគួរអោយអ្នកដ៏ទៃមកវាយតម្លៃលើគំរោងការអនាគតរបស់អ្នកបានឡើយ។ មិនថាគំរោងការនោះអាចសម្រេចក្តីស្រមៃរបស់អ្នក ឫក្លាយជាមេរៀនសម្រាប់អ្នក អ្នកសុទ្ធតែបានធ្វើវាដោយខ្លួនឯង។

មតិយោបល់

ពេញនិយម