ធ្លាប់ឆ្ងល់អត់ ទឹកពុះធម្មជាតិកើតឡើងដោយរបៀបណា?
Connect with us

ទាក់ទាញ

ធ្លាប់ឆ្ងល់អត់ ទឹកពុះធម្មជាតិកើតឡើងដោយរបៀបណា?

ទឺកពុះធម្មជាតិគឺជាបាតុភូតដែលគួរអោយចាប់អារម្មណ៍ណាស់។ ក្នុង១ឆ្នាំៗ ប្រទេសជប៉ុនទាក់ទាញបានភ្ញៀវទេសចរណ៍មិនក្រោមរាប់លាននាក់នោះទេដែលមានបំណងទៅកំសាន្ត និងទទួលយកបទពិសោធន៍ពីការត្រាំទឹកពុះនៅក្នុងប្រទេសនោះ។ សូម្បីតែនៅប្រទេសកម្ពុជាយើងក៏មានកន្លែងមួយដែលមានបាតុភូតដូចគ្នានេះដែរ ដែលវាស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

តែតើអ្នកធ្លាប់ឆ្ងល់អត់ថាតើទឹកពុះធម្មជាតិកើតឡើងដោយរបៀបណា?

តាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្ត្រ ទឹកពុះធម្មតាដែលធ្វើអោយសីតុណ្ហភាពទឹកនៅកន្លែងមួយមានកម្តៅខ្ពស់ខុសពីធម្មតានោះ អាចបណ្តាលមកពីមូលហេតុ២ធំៗ។ មូលហេតុទាំង២នេះបានធ្វើអោយទឹកពុះធម្មជាតិនេះចែកចេញជាំ២ប្រភេទដូចគ្នា។

ប្រភេទទីមួយ គឺទឹកពុះដោយសារតែនៅទ្រង់កន្លែងស្តើងនៃស្រទាប់ផែនដី។ ដោយសារតែនៅក្នុងស្នូលផែនដីនោះគឺជារងើកភ្លើងឆេះក្តៅមិនឈប់ ដូច្នេះនៅត្រង់ចំនុចណាដែលស្រទាប់ផែនដីនោះរាងស្ថិតនៅក្បែរស្រទាប់នៃស្នូលកំពុងឆេះ វាធ្វើអោយតំបន់នោះមានការឡើងកម្តៅដែលអាចធ្វើអោយទឹកក្តៅ រឺពុះបាន។ ទឹកដែលក្តៅនេះគឺទទួលបានកម្តៅពីថ្មដែលនៅក្រោមនោះ។

ប្រភេទទីពីរ គឺទឹកពុះដោយសារតែភ្នំភ្លើងដែលនៅរស់។ នៅតំបន់ខ្លះ ទឹកពុះនោះគឺបណ្តាលមកពីការប៉ះពាល់គ្នារវាងទឺក និងកំណកម៉ាក់ម៉ា(នៃភ្នំភ្លើង)។ ជាទូទៅ ទឹកពុះប្រភេទនេះច្រើនតែអាចបង្កជាគ្រោះថ្នាក់ព្រោះថាវាអាចនឹងប្រែប្រួលឡើងកម្តៅទៅជាក្តៅខ្លាំងបានគ្រប់ពេល ដោយកម្តៅនោះអាចធ្វើអោយមនុស្សរបួស រឺស្លាប់បានយ៉ាងងាយ។

សម្រាប់អ្នកដែលចង់សាកល្បងត្រាំទឹកក្តៅលេង អ្នកអាចទៅលេងកំសាន្តនៅប្រទេសជប៉ុន ព្រោះប្រទេសនេះមានកេរ្តិ៍ឈ្នោះល្បីក្នុងការត្រាំទឹកក្តៅធម្មជាតិដែលប្រកបទៅដោយគុណភាព និងសុវត្ថិភាព៕

អត្ថបទល្អផ្សេងទៀត៖ ស្របពេលដែលប្រទេសផ្សេងៗជួបគ្រោះធម្មជាតិស៊ូណាមិ ប្រទេសឌូបៃកំពុងតែជិតមានគ្រោះព្យុះខ្សាច់ហើយ!!!

ការរស់នៅក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួមគឺជាសមរភូមិមួយដែលមានការរងផលប៉ះពាល់ពីធូលីដី ធូលីខ្សាច់ និងព្យុះខ្សាច់ជាដើម ជាពិសេសនៅក្នុងរដូវក្តៅតែម្តង ប៉ុន្តែវាក៏អាចកើតឡើងនៅគ្រប់រដូវកាលនៃឆ្នាំផងដែរ។ ដោយហេតុនេះហើយគឺមានធូលីដីជាច្រើនដែលគេឃើញមានជាប់នឹងកញ្ចក់ផ្ទះ និងមានធូលីក្នុងផ្ទះនិងតាមរយៈខ្យល់បក់ចូលក្នុងបង្អួចនិងចូលក្នុងវត្ថុទាំងអស់ទៀតក្នុងលំហរ។ ព្យុះដ៏កាចសាហាវលាក់កំបាំងមេឃនិងព្រះអាទិត្យអស់ជាច្រើនថ្ងៃ ហើយការចេញទៅក្រៅក្នុងប៉ុន្មានថ្ងៃនេះក្លាយជាគ្រោះថ្នាក់មួយសម្រាប់ប្រជាជននៅទីនោះ។

ព្យុះខ្សាច់ ឬធូលីខ្សាច់ដែលកើតមានឡើងនោះគឺមិនជាមាននៅក្នុងទីក្រុងប៉ុន្មានទេ ប៉ុន្តែសម្រាប់នៅលើវាលខ្សាច់វិញ គឺពិតជាគ្រោះថ្នាក់ ព្រោះដូចដែលយើងធ្លាប់ស្រាប់ហើយថា ប្រទេស ឌូបៃ នេះគឺជាប្រទេសមួយដែលនៅលើវាលខ្សាច់ ហើយវាសំបូរទៅដោយវាលខ្សាច់ ផ្លូវមួយចំនួនក៏ត្រូវបានគ្របដណ្តប់ដោយខ្សាច់ផងដែរ នៅពេលដែលមានខ្យល់ខ្លាំងម្តងៗ។ ដូចដែលរូបបានបង្ហាញខាងក្រោមឃើញថា ផ្លូវជាច្រើនត្រូវបានកាត់ផ្ដាច់ដោយសារខ្សាច់កាត់ផ្ដាច់ និងមានខ្សាច់គ្របដណ្តប់យ៉ាងសន្ធឹក៕

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម