ញ៉ាំកូកាកូឡារាប់សិបឆ្នាំហើយ ទើបដឹងថាគេផលិតមកពីមូលហេតុអញ្ចឹងសោះ!
Connect with us

ទាក់ទាញ

ញ៉ាំកូកាកូឡារាប់សិបឆ្នាំហើយ ទើបដឹងថាគេផលិតមកពីមូលហេតុអញ្ចឹងសោះ!

ភេសជ្ចះកូកាកូឡា ត្រូវបានគេចាត់ទុកជាភេសជ្ជះល្បីឈានមុខគេ និងចំណាស់បំផុតបើប្រៀបធៀបនឹងភេសជ្ជះប្រភេទផ្សេងៗទៀត។ ភេសជ្ជះកូឡាកូឡាត្រូវបានដាក់លក់នៅក្នុងទីផ្សារនៅជាង២០០ប្រទេសឯណោះនៅក្នុងពិភពលោក ពោលគឺសឹងតែគ្រប់ទីកន្លែង គ្រប់ច្រកល្ហកទៅហើយ។
ប៉ុន្តែតើភេសជ្ជះល្បីមួយនេះមានដើមកំណើតដោយវិធីណា?


ភេសជ្ចះកូកាកូឡា ត្រូវបានបង្កើតឡើងដំបូងបង្អស់ដោយនៅឆ្នាំ ១៨៨៦ ដោយវិជ្ជបណ្ឌិតគីមីមួយរូបមានឈ្មោះថា ចន ផេមបឺតុន។ នៅជំនាន់នោះ លោកបានរងរបួសដោយសង្គ្រាមស៊ីវិលនៅអាមេរិច ដូច្នេះលោកតែងតែប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជានិច្ចដើម្បីកាត់បន្ថយភាពឈឺចាប់នៃមុខរបួស។

ប៉ុន្តែដោយសារតែលោកចង់បំបាត់ការឈឺចាប់នោះ លោកបានព្យាយាមបង្កើតអ្វីមកជំនួសវិញ ដោយដំបូងលោកបានប្រើប្រាស់ស្រាកូកា (Coca Wine) ដែលមានជាតិកូកាអ៊ីនមកទទួលទាន។ ក្រោយមកលោកមានបំណងចង់បង្កើតវាមិនអោយមានជាតិអាល់កុលវិញ ពោលគឺផលិតជាកូកាកូឡាសព្វថ្ងៃនេះ។


ពាក្យថាកូកាកូឡានេះ គឺបានពីធាតុផ្សំសំខាន់សំខាន់ទាំងពីរយ៉ាងរបស់ភេសជ្ជះ គឺកូកាអ៊ីន (Cocaine) និងគ្រាប់ខូឡា (Kola Nut)។ ភេសជ្ជះត្រូវបានទទួលការគាំទ្រភ្លាមៗបន្ទាប់ពីមានការដាក់លក់នៅក្នុងទីផ្សារ។

មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកូកាកូឡាបានបង្កើតភេសជ្ជះកូកាកូឡាជាច្រើនជម្រើសទៀតពោលគឺដូចជាកូកាកូឡាវ៉ាន់នីឡា រឺកូកាកូឡាកាហ្វេជាដើម៕

អត្ថបទល្អផ្សេងទៀត៖ កុំលេងសើចអោយសោះ ឈប់បានឈប់ទៅ! នេះជាផលប៉ះពាល់ទាំង ៧នៃការផឹកកូកាកូឡារាល់ថ្ងៃ!

មានមនុស្សជាច្រើនដែលចូលចិត្តភេសជ្ជៈកូកាកូឡា ហើយអ្នកប្រហែលជាមួយក្នុងចំណោមពួកគេ។ មានមនុស្សមួយចំនួនដែលពិសាភេសជ្ជៈនេះសឹងតែ ៧ ថ្ងៃក្នុងមួយអាទិត្យ ហើយពួកគេប្រហែលជាមិនបានដឹងនោះទេថា វាមានផលប៉ះពាល់បែបណាខ្លះ បើសិនជាពួកគេនៅតែបន្តពិសាវាបែបនេះទៀត។ ថ្ងៃនេះ Anarchak នឹងលើកពីលទ្ធផលទាំង ៧ នៃការផឹកកូកាកូឡាជារៀងរាល់ថ្ងៃ។

១. ការបាត់បង់ជាតិវីតាមីន៖ អាស៊ីតផូស្វររិចដែលមាននៅក្នុងកូកា រួមជាមួយនឹងជាតិកាហ្វេអ៊ីន ប្រឆាំងនឹងប្រូតេអ៊ីន ដោយកម្ចាត់នូវសារធាតុចិញ្ចឹមនិងវីតាមីនចេញពីរាងកាយអ្នក ៦០ នាទីបន្ទាប់ពីអ្នកបានផឹកវា។

២. សំណឹកធ្មេញ៖ កម្រិតជាតិអាស៊ីតនិងជាតិស្ករខ្ពស់ ដែលមានផ្ទុកក្នុងកូកា អាចធ្វើឲ្យប៉ះពាល់សុខភាពមាត់ធ្មេញរបស់អ្នក។ បន្ថែមលើជាតិកាល់ស្យូមទាបដោយសារតែកង្វះវីតាមីន មិនយូរនោះទេ ធ្មេញរបស់អ្នកអាចនឹងខូចទាំងខាងក្នុងនិងខាងក្រៅ។

៣. ការថប់បារម្ភ៖ ផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនគឺធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់ ជាហេតុនាំឲ្យមានការថប់អារម្មណ៍ ។ កូកាមួយកំប៉ុងមានជាតិកាហ្វេអ៊ីនស្មើនឹងកាហ្វេខ្លាំងមួយកែវ ហើយវាត្រូវបានរកឃើញថា វាអាចធ្វើឲ្យញៀនខ្លាំង។ ដូច្នេះនៅពេលដែលអ្នកសំរេចចិត្តកាត់បន្ថយ អ្នកអាចមានអារម្មណ៍ឈឺក្បាល អស់កម្លាំងរឺអាចឈានដល់ការបាក់ទឹកចិត្តផងដែរ។

៤. បញ្ហាស្បែក៖ ការផឹកកូកាកូឡាជារៀងរាល់ថ្ងៃមានឥទ្ធិពលដូចគ្នាទៅនឹងការជក់បារី។ វាធ្វើឲ្យស្បែករបស់អ្នកលែងមានសំណើម ជាហេតុនាំឲ្យមានស្នាមជ្រីវជ្រួញនិងបន្លឿនភាពចាស់របស់ស្បែក។

៥. បញ្ហាបេះដូងនិងឈាម៖ កំរិតកូលេស្តេរ៉ុលដែលកើនឡើងអាចបង្កើនឱកាសនៃជំងឺគាំងបេះដូង។ លើសពីនេះ ការពិសាកូកា១កំប៉ុងក្នុងមួយថ្ងៃអាចធ្វើឲ្យអាចអ្នកចាប់ផ្តើមមានសម្ពាធឈាមខ្ពស់ ហើយស្ត្រីដែលទទួលទានកូកាកូឡាអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

៦. ហានិភ័យនៃជំងឺមហារីក៖ នេះមិនមែនមានន័យថា អ្នកនឹងកើតជំងឺមហារីកនោះទេ ប៉ុន្តែដោយសារតែវត្តមានម៉ូលេគុល benzene នៅកូកាកូឡានិងការវេចខ្ចប់ក្នុងកំប៉ុងប្លាស្ទិក គ្រូពេទ្យបានណែនាំថា យើងគួរតែពិសាកូកាត្រឹមតែ ១ កំប៉ុងប៉ុណ្ណោះក្នុងមួយសប្តាហ៍ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

៧. បញ្ហាតំរងនោម៖ អ្នកប្រហែលជាគិតថា ការជ្រើសរើសកូកាប្រភេទ Diet មានសុវត្ថិភាពជាងកូកាធម្មតា ប៉ុន្តែអ្នកប្រហែលជាមិនដងទេថា សារធាតុដែលធ្វើឲ្យកូកា Diet​ នោះផ្អែមអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់តម្រងនោមរបស់អ្នក៕

មតិយោបល់

ពេញនិយម