អ្នកស្រាវជ្រាវថា ធ្វើការមួយសប្តាហ៍៤ថ្ងៃល្អជាង ប៉ុន្តែហេតុអ្វីបានជាគេមិនអនុវត្ត?
Connect with us

គួរដឹង

អ្នកស្រាវជ្រាវថា ធ្វើការមួយសប្តាហ៍៤ថ្ងៃល្អជាង ប៉ុន្តែហេតុអ្វីបានជាគេមិនអនុវត្ត?

ការសិក្សាមួយ ដែលធ្វើឡើង ដោយក្រុមហ៊ុន New Zealand បានបញ្ជាក់អំពីអារម្មណ៍ដែលយើងរាល់គ្នាមានពេលរសៀលថ្ងៃសុក្រ បានបង្ហាញថា ការធ្វើការ៥ថ្ងៃក្នុងមួយសប្តាហ៍ មិនមានប្រសិទ្ធិភាពប៉ុន្មានទេ។ ការសិក្សាទាំងអស់នោះ បានបង្ហាញបន្តទៀតថា ការធ្វើការត្រឹមតែ៤ថ្ងៃក្នុងមួយសប្តាហ៍ល្អជា៥ថ្ងៃ។

Perpetual Guardian ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិមួយ នៅWellingtonនៃប្រទេស New Zealand បានធ្វើពិសោធន៍រយៈពេលចំនួន៨សប្តាហ៍ ហើយជួលអ្នកស្រាវជ្រាវចំនួន២នាក់ ដើម្បីរកឲ្យឃើញពីចំងល់នេះ។ បើយោងទៅតាមNew York Times បានឲ្យដឹងថា និយោជិក បានធ្វើឲ្យមានការកើនឡើងនៃផលិតកម្ម ចំនួន២៤% និងតុល្យភាពនៃជីវិតការងារ និងជីវិតធម្មតា។ កិច្ចប្រជុំទាំងអស់ត្រូវបានកាត់បន្ថយពី២ម៉ោង ទៅកន្លះម៉ោង។

អ្នកបង្កើតក្រុមហ៊ុន Andrew Barnes បានដាក់គំនិតនៃការធ្វើការចំនួន៤ថ្ងៃក្នុងមួយសប្តាហ៍ ចូលទៅក្នុងការអនុវត្ត ក្រោយពីបានអានរបាយការណ៍ ដែលបង្ហាញអំពីការធ្វើការ៤០ម៉ោងក្នុងមួយសប្តាហ៍ និងភាពរំខាននៅក្នុងកន្លែងការងារ ដែលជាអ្នកសំលាប់ផលិតកម្មរបស់ក្រុមហ៊ុន។

សាស្រ្តចារ្យ ផ្នែកធនធានមនុស្សនៅសាកលវិទ្យាល័យ Auckland ឈ្មោះJarrod Harr បានបញ្ជាក់ថា ការរកឃើញនេះ មានផលប្រយោជន៍ទៅដល់ក្រុមហ៊ុនណាស់។ គាត់បាននិយាយថា៖ “ពួកគេធ្វើការដោយមិនចំណាយពេលវេលាចោលឥតប្រយោជន៍ ហើយធ្វើការដោយមានភាពវៃឆ្លាត ដោយមិនមែនធ្វើការធ្ងន់ជាងមុនទេ។ អ្នកគ្រប់គ្រង បាននិយាយថា បុគ្គលិកមានភាពច្នៃប្រឌិត វត្តមានរបស់ពួកគេល្អប្រសើរជាងមុន ដោយមានការបង្ហាញខ្លួនទាន់ម៉ោង ហើយពួកគេមិនចេញពីការងារមុនម៉ោងទេ។ ការងាររបស់ពួកគេមានភាពល្អប្រសើរ នៅពេលដែលពួកគេធ្វើការត្រឹមតែ៤ថ្ងៃក្នុងមួយសប្តាហ៍”។

សហរដ្ឋអាមេរិចវិញ មានបុគ្គលិតធ្វើការលើសពីម៉ោងដែលបុគ្គលិកនៃប្រទេសអភិវឌ្ឍផ្សេងៗធ្វើ ដែលជាធម្យម៤៧ម៉ោងក្នុងមួយសប្តាហ៍ បើយោងតាម2014 Gallup Poll។ ជនជាតិអាមេរិច១ ក្នុងចំណោម៥នាក់ ធ្វើការក្នុងពេលអាហារថ្ងៃត្រង់ នៅពេលដែលអ្នកបង្កើតច្បាប់សាធារណរដ្ឋ មិនចង់ឲ្យមានការចូលនិវត្តន៍ផងដែរ ដែលមានន័យថា គេត្រូវធ្វើការរហូតដល់ស្លាប់៕

អត្ថបទល្អផ្សេងទៀត៖ សញ្ញាទាំង៥ ដែលបង្ហាញថាអ្នកកំពុងធ្វើការខុសជំនាញហើយ!

ការស្វែងរកការងារធ្វើអាចនិយាយថាមិនមែនជារឿងដែលពិបាកប៉ុន្មាននោះទេ ប៉ុន្តែប្រសិនជាចង់រកការងារអោយត្រូវនឹងជំនាញរបស់ខ្លួនដែលខ្លួនមានជំនាញ រឺមានដុងខាងនោះអាចនឹងពិបាកបន្តិច ដោយសារតែពេលខ្លះខ្លួនអ្នកផ្ទាល់តែម្តងក៏មិនថាដឹងថាការងារនោះត្រឹមត្រូវរឺអត់ដែលចំពោះអ្នក។

ដើម្បីជួយអោយអ្នកដឹងថាការងារដែលអ្នកកំពុងធ្វើជាការងារដែលត្រូវនឹងជំនាញ រឺចំនុចខ្លាំងរបស់អ្នករឺក៏អត់ អ្នកអាចមើលសញ្ញាទាំង៥ខាងក្រោមនេះ៖

១. អ្នកមិនដឹងថាគួរចាប់ផ្តើមការងារពីណាទៅណា

ប្រសិនជាការងារមួយជាការងារដែលត្រូវនឹងជំនាញរបស់អ្នក បើទោះបីជាអ្នកពុំធ្លាប់ធ្វើវាពីមុនមក ក៏អ្នកនៅតែមានអារម្មណ៍ថាដូចជាប្រហែលៗជាមួយនឹងវាដែរ។ ផ្ទុយទៅវិញ នៅពេលដែលការងារនោះខុសពីជំនាញអ្នក អ្នកនឹងមានមានអារម្មណ៍ស្រពិចស្រពិលមិនដឹងថាគួរសម្រេចការងារនោះដោយរបៀបណា។

២. អ្នកមិនសូវធ្វើការងារបានល្អ រឺក៏បានល្អដែរតែមានអារម្មណ៍ស្ត្រេសខ្លាំង

ការងារមួយអាចសម្រេចទៅបានល្អ អាចបណ្តាលមកពីការខិតខំប្រឹងប្រែងរបស់អ្នក ប៉ុន្តែវាមិនមែនមានន័យថាអ្នកពូកែធ្វើវានោះដែរ ព្រោះជួនកាលទម្រាំធ្វើបាននោះ អ្នកប្រហែលជាឆ្លងកាត់បញ្ហា សម្ពាធ និងការតស៊ូច្រើនខ្លាំងណាស់។

ប៉ុន្តែប្រសិនជាអ្នកធ្វើការងារដែលអ្នកស្រលាញ់ពេញចិត្តវិញ មិនថាហត់ប៉ុណ្ណា ក៏អ្នកមិនសូវមានអារម្មណ៍ស្ត្រេសដែរ ហើយសម្រាប់លទ្ធផលវិញ គឺអាចប្រសើរខ្លាំងណាស់។

៣. អ្នកចង់តែដាក់ច្បាប់សម្រាក

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាមនុស្សដែលធ្វើការមិនត្រូវនឹងជំនាញខ្លាំងរបស់ខ្លួន តែងតែមានចិត្តចង់ដាក់ច្បាប់ឈប់សម្រាកជារឿយ ព្រោះពួកគេមិនសូវមានអារម្មណ៍ផ្សារភ្ជាប់ជាមួយនឹងការងារនោះឡើយ។

៤.អ្នកមានអារម្មណ៍ហត់នឿយ និងធុញទ្រាន់

ជាថ្មីម្តងទៀត មិនថាអ្នកប្រឹងប្រែងធ្វើការទាំងនោះយ៉ាងណាក៏ដោយ ប្រសិនជាវាមិនមែនជាការងារដែលអ្នកស្រលាញ់នោះទេ អ្នកនឹងឆាប់មានអារម្មណ៍ហត់នឿយ និងធុញទ្រាន់ជាមួយវាយ៉ាងលឿនជាក់ជាមិនខាន។

៥. មនុស្សជាច្រើននិយាយថាអ្នកធ្វើការងារអ្វីមួយផ្សេងស័ក្តសមជាង

ជួនកាលអ្នកមិនបានមើលឃើយពីសមត្ថភាពខ្លួនឯងនោះទេ បែរជាអ្នកដទៃអាចមើលឃើញថាអ្នកពូកែខាងអ្វីវិញ។ ដូច្នេះប្រសិនជាអ្នកដទៃតែងតែនិយាយថាអ្នកពូកែខាងការងារអ្វីមួយ ជាជាងការងារដែលអ្នកកំពុងធ្វើរាល់ថ្ងៃនោះ ការងារដែលអ្នកកំពុងធ្វើប្រហែលជាមិនមែនជាការងារដែលស័ក្តសមនឹងអ្នកនោះទេ៕

មតិយោបល់

ពេញនិយម