កុំចង់ប្រាថ្នាធ្វើនារីអូតេសពេក ព្រោះភាគច្រើនរកឃើញថាពួកគេមានជម្ងឺ.....
Connect with us

គួរដឹង

កុំចង់ប្រាថ្នាធ្វើនារីអូតេសពេក ព្រោះភាគច្រើនរកឃើញថាពួកគេមានជម្ងឺ…..

ភាគច្រើននៃមនុស្សស្រីតែងតែប្រាថ្នាចង់ក្លាយខ្លួនជានារីបម្រើការនៅលើយន្តហោះ រឺនារីអូតេសនេះហើយ ដោយសារតែពួកគេមើលទៅសុទ្ធតែតែងខ្លួនស្អាតៗ និងមើលទៅគួរអោយច្រណែនជាទីបំផុត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការងារស្អាតបាតដែលអាចអោយអ្នកហោះហើរទៅគ្រប់ទីកន្លែងមួយនេះ មិនមែនមិនមានគុណវិបត្តិនោះទេ។

ក្នុងនោះគុណវិបត្តិដែលធំបំផុតនោះគឺថា នារីបម្រើការនៅលើយន្តហោះអាចប្រឈមមុខជាមួយនឹងជម្ងឺមហារីកច្រើនជាងមនុស្សទូទៅធម្មតាច្រើនដងណាស់។ តាមការសិក្សាពីអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យហាវឺត នៅសហរដ្ឋអាមេរិច បានធ្វើការពិនិត្យសុខភាពទៅលើនារីអូតេសប្រមាណជាង៥០០០០នាក់។

អ្វីដែលធ្វើអោយពួកគេភ្ញាក់ផ្អើលនោះគឺថា នារីទាំងនោះភាគច្រើនគឺត្រូវបានរកឃើញមានកោសិកាមហារីកខុសៗគ្នា រួមមានមហារីកសុដន់ ដុះដុំសាច់ រឺមហារីកស្បែកជាដើម។ ទិន្នន័យបានបង្ហាញទៀតថា ពួកគេអាចនឹងរងការវាយប្រហារពីកោសិកាមហារីកដល់ទៅ ៥១%ច្រើនជាងមនុស្សធម្មតា។

ហេតុផលនៅពីក្រោយនោះគឺថាដោយសារតែពួកគេ តែងតែនៅក្នុងយន្តហោះ ដូច្នេះហើយពួកគេរងគ្រោះដោយសារតែសម្ពាធវិទ្យុសកម្មដ៏ខ្លាំង។ លើសពីនេះទៅទៀត ពួកគេក៏រងការប៉ះពាល់ពីបញ្ហាពុលយន្តហោះ និងសារធាតុគីមីផ្សេងៗទៀតដែលប្រើប្រាស់ដើម្បីកំចាត់មេរោគ និងសត្វល្អិតនៅក្នុងកាប៊ីនជាដើម។

ដូច្នេះមុនពេលដែលអ្នកប្រាថ្នាចង់ក្លាយជានារីអូតេស សូមពិចារណាលទ្ធផលដ៏គួរអោយខ្លាចមួយនេះជាមុនសិន៕

ប្រភព៖ Time

អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់ពេលបត់ជើងលើយន្តហោះ កាកសំនល់ទាំងនោះធ្លាក់ទៅណា?

ជាទូទៅ នៅតាមផ្ទះរបស់អ្នកមួយៗសុទ្ធតែមានលូដើម្បីភ្ជាប់ជាមួយនឹងបង្គន់ ដោយលូនោះមានតួនាទីផ្ទុកកាកសំណល់ដែលនៅក្នុងបង្គន់ទាំងអស់នោះ។ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ ប្រសិនជាអ្នកបន្ទោរបង់នៅលើយន្តហោះវិញ តើកាកសំនល់ទាំងនោះនឹងធ្លាក់ទៅណាបើយន្តហោះមិនមានតភ្ជាប់នឹងលូដូចជានៅក្នុងដីផងហ្នឹង?

ផ្ទុយពីកាណូត រឺទូកជាដើមដែលកាកសំនល់នៅក្នុងបន្ទប់ទឹកនឹងត្រូវចាក់ទៅផ្ទាល់ចូលក្នុងទឹក យន្តហោះមានលក្ខណះខុសគ្នាក្នុងការបញ្ចេញកាកសំនល់។


ជាធម្មតា បង្គន់ដែលនៅលើយន្តហោះនឹងមានប្រអប់ផ្ទុកកាកសំនល់មួយដែលអាចផ្ទុកបានចំណុះខ្ទង់ប្រមាណជាង ៧០លីត្រឡើងទៅ អាស្រ័យទៅតាមទំហំរបស់យន្តហោះ។ ដូច្នេះវាល្មមនឹងអោយអ្នកដំណើរទូទៅយន្តហោះធ្វើការបន្ទោរបង់សម្រាប់មួយជើងហោះហើរហើយ។

កាកសំនល់នោះនឹងត្រូវគេបារយកទៅចោលបន្ទាប់ពីយន្តហោះនោះចុះចត រួចហើយប្តូរដាក់សារជាថ្មីសម្រាប់ការធ្វើដំណើរបន្តទៀត។ ដូច្នេះហើយទើបនៅពេលដែលយន្តហោះដែលគេអ្នកត្រូវហោះហើរនោះ ត្រូវការអោយមានការត្រួតពិនិត្យអោយបានល្អសិនមុនពេលហោះហើរ ដោយក្នុងនោះធុងសម្រាប់ផ្ទុកលាមកនេះក៏ត្រូវបានគេមើលរៀបចំអោយបានត្រឹមត្រូវដែរ៕

មតិយោបល់

ពេញនិយម