បើថ្នាំពុលហួសថ្ងៃបរិច្ឆេទ តើលេបទៅនៅពុលទៀតរឺអត់?
Connect with us

សុខភាព & សម្រស់

បើថ្នាំពុលហួសថ្ងៃបរិច្ឆេទ តើលេបទៅនៅពុលទៀតរឺអត់?

សំនួរនេះប្រហែលជាមានមនុស្សជាច្រើនណាស់បានឆ្ងល់នឹងចង់ដឹងពីចម្លើយ ដូច្នេះហើយទើបបានជាថ្ងៃនេះ ចង់លើកយកអត្ថបទទាក់ទាញគួរអោយចាប់អារម្មណ៍មួយនេះមកនិយាយ។

តើថ្នាំពុលលេបទៅនៅពុលទៀតរឺអត់ ប្រសិនជាវាហួសថ្ងៃបរិច្ឆេទកំណត់?

ថ្នាំពុលត្រូវបានចែកចេញជាច្រើនប្រភេទ ដូចជាប្រភេទសរីរាង្គ (organic poisons) រឺអសរីរាង្គជាដើម ដោយពួកគេមានលទ្ធផលផ្សេងៗគ្នានៅពេលដែលហួសថ្ងៃកំណត់នៃការប្រើប្រាស់។

ថ្នាំពុលប្រភេទសរីរាង្គ ដូចជាថ្នាំពុលដែលប្រើប្រាស់ទៅដើម្បីសម្លាប់សត្វល្អិត រឺស្មៅរុក្ខជាតិឥតប្រយោជន៍ជាដើម នឹងចាប់ផ្តើមបាត់បង់គុណភាពបន្ទាប់ពីហួសកាលបរិច្ឆេទ។ វាមានន័យថា ប្រសិនជាអ្នកចង់ប្រើប្រាស់វាដើម្បីសម្លាប់សត្វល្អិត រឺរុក្ខជាតិអ្នកត្រូវប្រើប្រាស់ក្នុងបរិមាណច្រើនជាងមុន ខណះដែលគុណភាពនឹងមិនខ្លាំងដូចមុននោះទេ។

ប៉ុន្តែថ្នាំពុលប្រភេទសរីរាង្គនោះផងដែរ ក៏អាចមានករណីខ្លះដែលវាបែរជាមានសារធាតុពុលខ្លាំងជាងមុនដែរ។ នោះគឺដោយសារតែសារធាតុដែលនៅក្នុងនោះបានបម្លែងខ្លួន និងបង្កើតសារធាតុពុលផ្សេងៗទៀតចេញមក ធ្វើអោយថ្នាំនោះពុលរឹតតែខ្លាំង។

ចំនែកឯថ្នាំពុលអសរីរាង្គវិញ បន្ទាប់ពីហួសថ្នាំបរិច្ឆេទ គឺពួកវាចាប់ផ្តើមបាត់បង់គុណភាពក្នុងទម្រង់ដើមបន្តិចម្តងៗ ព្រោះថាពួកវាអាចនឹងស្រូបយកខ្យល់ រឺសំណើមផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែពុលដដែរ គ្រាន់តែអ្វីដែលផ្លាស់ប្តូរនោះទាក់ទងទៅនឹងរយះពេល។ មានន័យថា ប្រសិនបើពីមុនថ្នាំនោះអាចសម្លាប់សត្វមួយក្នុងរយះពេល១ម៉ោង បន្ទាប់ពីហួសថ្ងៃកំណត់ វាប្រហែលត្រូវការពេល៤ទៅ៥ម៉ោង ដើម្បីសម្លាប់សត្វនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានគុណភាពតាមការប្រាថ្នា អ្នកមិនគួរប្រថុយប្រើប្រាស់ថ្នាំដែលហួសថ្ងៃបរិច្ឆេទនោះទេ ឬក៏ប្រសិនជាអ្នកនៅតែចង់ប្រើ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនប្រសើរជាង៕

ប្រភព៖ Quora 

មតិយោបល់

ពេញនិយម