លោកព្រះ!!! គ្រាន់តែឡានចតចោលនៅព្រលានយន្តហោះឌូបៃ ក៏មានតម្លៃរាប់លានដែរ
Connect with us

ថ្មីៗ

លោកព្រះ!!! គ្រាន់តែឡានចតចោលនៅព្រលានយន្តហោះឌូបៃ ក៏មានតម្លៃរាប់លានដែរ

តាមដែលយើងបានដឹងកន្លងមកគឺថាប្រទេស ឌូបៃ គឺជាប្រទេសមួយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលមនុស្សរស់នៅតំបន់នោះសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ មានលុយចាយមិនអស់ និងជិះឡានទំនើបកប់ពពកទៀតផង។ ហើយថ្មីៗនេះផងដែរ ក៏បានលេចឡើងនូវរូបភាពឡានទំនើបៗដែលត្រូវម្ចាស់យកទៅចតចោលនៅឯព្រលានយន្តហោះ ឯខ្លះទៀតក៏ត្រូវបានគេបោះចោលតែម្តង។

ឡានទាំងនោះខ្លះសុទ្ធតែមានតម្លៃថ្លៃជាងផ្ទះមួយខ្នងទៅទៀត ដូច្នេះ នៅពេលដែលចតឡានម្តងៗគឺសុទ្ធតែរកកន្លែងណាដែលទូលាយ និងមានទីធ្លាគ្រប់គ្រាន់ ដើម្បីកុំឱ្យមានអ្នកដទៃមកចតឡានប៉ះឡានទំនើបៗរបស់ពួកគេ ហើយបើសិនជាអ្នកច្រឡំ និងជិះប៉ះឡានថ្លៃៗរបស់ពួកគេ នោះអ្នកនឹងមានរឿងធំជាមិនខាន។

ឥឡូវស្រាប់តែមានឡានទំនើបជាច្រើនគ្រឿង ដូចជាម៉ាក Ferrari, Audi, Mercedes Benz, Range Rover, Porche, BMW និង Lamborghini ជាដើម គឺត្រូវបានចតចោលនៅឯព្រលានយន្តហោះប្រទេស ឌូបៃ។ ខាងក្រោមគឺជារូបភាពឡានទំនើបទាំងនោះ៕

អត្ថបទល្អផ្សេងទៀត៖ វត្ថុទាំង៦យ៉ាងដែលអ្នកមិនគួរទុកចោលនៅក្នុងឡានជាដាច់ខាត បើមិនចង់ស្តាយក្រោយ!

សម្រាប់មនុស្សមួយចំនួន ឡានហាក់បីដូចជាផ្ទះរបស់ខ្លួនអញ្ចឹងដែរ ដោយសារតែជួនកាលពួកគេចំនាយពេលអង្គុយនៅក្នុងខ្លួនសឹងតែស្មើរនឹង១/៤នៃពេលដែលចំនាយទៅក្នុងផ្ទះដែរ ដូច្នេះហើយទើបពួកគេតែងតែយកសម្ភារះជាច្រើនទៅស្តុកនៅក្នុងឡាន ទុកក្រែងលោហ៍ពួកគេត្រូវការប្រើប្រាស់នៅពេលណាមួយ។

ការស្តុកសម្ភារះមួយចំនួនក្នុងឡានអាចជារឿងល្អ ព្រោះអ្នកប្រើប្រាស់វាបានទាន់ចិត្ត ប៉ុន្តែសម្រាប់សម្ភារះមួយចំនួន ការស្តុកទុកវាអាចជារឿងដែលគ្រោះថ្នាក់មួយដែលអ្នកគួរតែប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះពួកវាសុទ្ធតែអាចបង្កជាគ្រោះភ័យមកគ្រប់ពេលវេលា។

ខាងក្រោមនេះគឺជាវត្ថុទាំង៦យ៉ាងដែលអ្នកមិនគួរទុកចោលនៅក្នុងឡានជាដាច់ខាត បើមិនចង់ស្តាយក្រោយ៖

១. ដែកកេះ រឺកំប៉ុងហ្គាស

ដែកកេះ រឺកំប៉ុងហ្គាសអាចជាគ្រឿងគ្រោះថ្នាក់មួយជាពិសេសនៅពេលដែលមានកម្តៅក្តៅ ដូច្នេះការទុករបស់ទាំងនេះចោលក្នុងឡានអាចធ្វើអោយមានបញ្ហាឆេះយ៉ាងងាយស្រួល ជាពិសេសនៅពេលថ្ងៃព្រោះនៅក្នុងឡានមានសីតុណ្ហភាពក្តៅខ្លាំង។


២. ដបទឹកសុទ្ធ

សម្រាប់ទឺកសុទ្ធ អ្នកមិនគួរទុកជាចោលនៅក្នុងឡានទាល់តែសោះ ដោយសារតែសារធាតុប្លាសិ្ទចនៅដបនោះនឹងសាយភាយនៅពេលដែលឡានឡើងកម្តៅ។ ម្យ៉ាងវិញទៀត ទឹកសុទ្ធដែលអ្នកដាក់ចោលនៅក្នុងនោះនឹងជាគ្រោះថ្នាក់មួយប្រសិនជាអ្នកចង់ទទួលទាន ព្រោះពួកវាសុទ្ធតែជាប្រភពនៃជម្ងឺមហារីក។


៣. ទឹកក្រូចកំប៉ុង

ទឹកក្រូចកំប៉ុង រឺដូចគ្នានឹងករណីកំប៉ុងហ្គាសអញ្ចឹងដែរ ព្រោះថាសារធាតុនៅក្នុងនោះអាចនឹងរីកមាឌហើយផ្ទុះបាន។ ថ្វីត្បិតតែវានឹងបង្កគ្រោះថ្នាក់ខ្លាំងដូចជាប្រភេទគ្រឿងផ្ទុះទាំងនោះមែន ប៉ុន្តែគ្មាននរណាម្នាក់ចង់ឃើញឡានរបស់ខ្លួនពោរពេញទៅដោយទឹកទាំងនោះឡើយ។


៤. គ្រឿងអេឡិចត្រូវនិច

គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទដូចជាកុំព្យូទ័រ ទូរស័ព្ទ រឺឆ្នាំងសាកថ្មប្រភេទ Power Bank សុទ្ធតែមិនគួរទុកចោលនៅក្នុងឡាន ព្រោះពួកវាអាចនឹងផ្ទុះ រឺខូចគុណភាពនៅពេលដែលកម្តៅឡើងខ្ពស់។


៥. ឡេការពារកម្តៅថ្ងៃ និងផលិតផលគ្រឿងសម្អាងផ្សេងៗ

សម្រាប់ឡេការពារកម្តៅថ្ងៃ និងផលិតផលគ្រឿងសម្អាងផ្សេងៗវិញ នៅពេលដែលកម្តៅឡានឡើងខ្ពស់ វានឹងធ្វើអោយសារធាតុនៅក្នុងនោះចាប់ផ្តើមបាត់បង់គុណភាព។


៦. ថ្នាំពេទ្យ

ថ្នាំពេទ្យក៏ដូចគ្នាជាមួយនឹងឡេការពារកម្តៅថ្ងៃ និងផលិតផលគ្រឿងសម្អាងផ្សេងៗ ការដាក់ថ្នាំពេទ្យផ្សេងៗចោលនៅក្នុងឡានអាចធ្វើអោយពួកវាបាត់បង់ប្រសិទ្ធិភាពនៅក្នុងការព្យាបាលជម្ងឺ ព្រោះថាពួកវាត្រូវការរក្សាទុកនៅក្នុងសីតុណ្ហភាពមួយជាក់លាក់ដើម្បីអោយវាមានប្រសិទ្ធិភាពល្អ៕

មតិយោបល់

ពេញនិយម