តើការរត់នៅលើខ្សាច់ ពិតជាល្អសំរាប់សុខភាពរបស់អ្នកដែរទេ?
Connect with us

គួរដឹង

តើការរត់នៅលើខ្សាច់ ពិតជាល្អសំរាប់សុខភាពរបស់អ្នកដែរទេ?

ឆ្នេរសមុទ្រ អាចជាកន្លែងល្អសំរាប់រត់ នៅពេលព្រលឹមនៃរដូវក្តៅ ប៉ុន្តែ តើការរត់នៅលើវាលខ្សាច់ពិតជាល្អសំរាប់សុខភាពរបស់អ្នកដែរឬទេ? ចំលើយនោះគឺ វាអាចនឹងល្អ ប៉ុន្តែ អ្នកត្រូវតែដឹងពីបញ្ហា និងរបួសដែលអាចនឹងកើតមានចំពោះអ្នកដែលរត់នៅលើវាលខ្សាច់។ នេះបើតាមសម្តីរបស់វេជ្ជបណ្ឌិត Delton Vasileff ដែលជាគ្រូពេទ្យវាស់កាត់ នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ Ohio។ 

លោក Vasileff បានិយាយថា៖ “ការរត់នៅលើវាលខ្សាច់ អាចជាលំហាត់ប្រាណល្អមួយចំពោះខ្លួនអ្នក។ វាខុសប្លែកពីការរត់នៅលើដីរាបស្មើ។”​ ចំពោះអ្នកដែលទើបនឹងចាប់ផ្តើម ខ្សាច់អាចជាបញ្ហាមួយចំបងសំរាប់គេ ដោយសារតែ វាជាវាលមួយ ដែលមិនរាបស្មើ ដូច្នេះ ជើងរបស់អ្នកត្រូវតែ បត់បែនទៅតាមលក្ខណៈរបស់ខ្សាច់ដែលឡើងចុះនោះផងដែរ។ Vasileff បាននិយាយថា៖ “នៅពេលដែលអ្នកខំប្រឹងធាក់ អ្នកនឹងបាត់បង់កំលាំង នៃការធាក់របស់អ្នក នៅពេលដែលខ្សាច់ខ្ទាត់។ ដូច្នេះ អ្នកនឹងមិនអាចជំរុញឲ្យខ្លួនឯងទៅមុខ បានដូចពេលដែលអ្នករត់នៅលើដីរាបស្មើទេ”។ 

ប៉ុន្តែ ភាពមិនរាបស្មើនេះ ក៏មានប្រយោជន៍ផងដែរ។ វាអាចធ្វើឲ្យអ្នកហ្វឹកហាត់បានកាន់តែខ្លាំងជាងមុន ដោយធ្វើឲ្យអ្នកបង្ខំខ្លួនឯ ដើម្បីឲ្យសាច់ដុំដែលមិនសូវបានប្រើប្រាស់ ដំណើរការវិញ។​ អ្នកអាចនឹងមានអារម្មណ៍ថាឈឺ ក្រោយពេលដែលអ្នករត់លើវាលខ្សាច់ ដោយសារឆ្នេរខ្សាច់ មានជំរាលចុះក្រោម ទៅកាន់សមុទ្រ។ ប្រសិនបើអ្នករត់ក្នុងចំងាយឆ្ងាយ អ្នកប្រហែលជាកត់សំគាល់ឃើញថា ផ្នែកម្ខាងនៃខ្លួនប្រាណរបស់អ្នក រួមទាំងកែងដៃ ជើង និងជង្គង់ ឈឺ​ដោយសារតែអ្នកដាក់សំពាធទៅខ្លួនប្រាណអ្នកនៅខាងផ្នែកដែលមានជំរាលនោះ។ នេះបើតាមសម្តីរបស់លោក Vasileff។ 

អ្នករត់នៅលើឆ្នេរមួយចំនួន ជ្រើសរើសរត់ដោយជើងទទេ។ ប៉ុន្តែ ប្រសិនបើអ្នកមិនធ្លាប់រត់ជើងទទេទេ Vasileff ផ្តល់យោបល់ឲ្យអ្នកថា អ្នកគួរតែចាប់ផ្តើមយឺតៗ និងកុំរត់ក្នុងចំងាយឆ្ងាយពេលដំបូង។ នេះដោយសារតែ ការរត់ដោយជើងទទេ ប្រើសាច់ដុំខុសគ្នាពីការរត់ដោយមានស្បែកជើង ហើយវាក៏សំខាន់ណាស់ដែរក្នុងការពង្រឹងសាច់ដុំ និងបត់បែនការរត់របស់អ្នក។ 

លើសពីនេះទៅទៀត ដោយសារតែខ្សាច់អាចនឹងមានលក្ខណៈឡើងចុះ ដូច្នេះ លោកVasileff បាននិយាយថា៖ “អ្នកអាចកើតពងបែកយ៉ាងងាយ ក្រោយពីអ្នករត់។ ប្រសិនបើអ្នកចង់រត់ ដោយជើងទទេ ប៉ុន្តែត្រូវការពេលដើម្បីឲ្យជើងរបស់អ្នកទំលាប់”។

នៅក្នុងការសិក្សាមួយផ្សេងទៀត ដែលបញ្ចេញនៅឆ្នាំ ២០១៧ អ្នកសិក្សាស្រាវជ្រាវ បានរកឃើញថា ស្រ្តីអាចមាន myoglobin តិចតួច ដែលជាប្រូតេអ៊ីន ដែលអាចជាសញ្ញានៃការឡើងកន្ទួលសាច់ដុំ នៅក្នុងឈាមក្រោយពេលដែលរត់នៅលើខ្សាច់។ ការរកឃើញនេះ បង្ហាញថា ការរត់នៅលើផ្ទៃរាបស្មើ ដូចជាខ្សាច់ ប្រហែលជាកាត់បន្ថយការខូចខាតសាច់ដុំ៕ 

អត្ថបទល្អផ្សេងទៀត៖ ហួសចិត្តនឹងសំណង់ទាំងអស់នេះ! មិនដឹងនរណាជាអ្នកផ្តល់សញ្ញាប័ត្រឲ្យវិស្វករទេ?

វិស្វករ និងកម្មករសំណង់ គួរតែត្រូវបានការកោតសរសើរ ចំពោះការសង់សំណង់ដែលសំខាន់សម្រាប់ជីវិតយើងគ្រប់គ្នាណាស់។ ប៉ុន្តែ ពេលខ្លះ ទោះជាកម្មករ ដែលជំនាញ ក៏នៅតែមានកំហុសដែរ ហើយពេលខ្លះវិស្វករចំណានធ្វើគំរោង ដែលគេមិនគួរធ្វើ។ សូមមើល ពីសំណង់ដែលមិនគួរឲ្យកើតមានទាំងអស់នេះ៖

១. បំពង់កាត់ទទឹងផ្លូវដើរ

២. ការ៉ាសឡាន ដែលគ្មានផ្លូវចូល

៣. អក្សរសរសេរបញ្ច្រាស់

៤. កៅអីសំរាប់អ្នកដែលមានជើងខ្លី

៥. ស្ពានខុសខ្នាត

៦. នាឡិកា

៧. បង្គោលនៅកែងផ្លូវរថភ្លើង

៨. ផ្លូវចូលរថយន្ត

៩. ជណ្តើរយន្តបុកជញ្ជាំង

១០. បង្កាន់ដៃជណ្តើរ

១១. សសរផ្ទះ

១២. យ៉មុខផ្ទះ នៅលើផ្លូវដែក

១៣. ជណ្តើរយន្តចំលែក

១៤. ក្រដាសបង្គន់ ដែលត្រូវការអ្នកដៃវែង

១៥. ជណ្តើរដែលគ្មានផ្លូវចេញ

មតិយោបល់

ពេញនិយម