ថ្មីៗនេះក្រុមហ៊ុន Apple ក៏បានប្រកាសថានឹងចេញ Emoji ថ្មីៗជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន
Connect with us

ថ្មីៗ

ថ្មីៗនេះក្រុមហ៊ុន Apple ក៏បានប្រកាសថានឹងចេញ Emoji ថ្មីៗជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន

ថ្មីៗនេះក្រុមហ៊ុន អេផល Apple បានគ្រោងនឹងបង្ហាញ Emoji រូបតុក្កតាថ្មីជាង ៧០ Emoji សម្រាប់អតិថិជនរបស់ខ្លួន ដែលនឹងគ្រោងចេញឱ្យប្រើប្រាស់នៅរដូវខាងមុខឆាប់ៗនេះ។ Emoji ទាំងអស់នឹងដាក់ឱ្យប្រើប្រាស់គ្រប់ឧបករណ៏ទាំងអស់របស់អេផល Apple ទាំង iPhone, iPad, Mac និង នាឡិកា iWatch។

Emoji ថ្មីៗទាំងអស់រួមមានទាំង មុខម្ហូបថ្មី រូបមនុស្សដែលមានច្រើនប្រភេទ សត្វជាច្រើនប្រភេទថ្មីៗ ក៏ដូចជាម៉ូតសក់ថ្មីៗផងដែរ។ យោងទៅតាមពត៌មាន USA Today ស្ទីលម៉ូដសក់ថ្មីរបស់Emojiក្រុមហ៊ុន Apple បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមួយចំនួនមានលក្ខណៈដែលមិនធ្លាប់មានពីមុនមកដូចជាម៉ូតសក់ពណ៌ក្រហមនិងពណ៌ប្រផេះជាដើម។ វាក៏នឹងមានEmoji សក់រួញអង្កាញ់ ក៏ដូចជាEmoji ដើម្បីតំណាងឱ្យមនុស្សដែលមានក្បាលទំពែកផងដែរ ដោយទាំងអស់នេះគឺដើម្បីលុបបំបាត់ការរើសអើងគ្នានៅក្នុងសង្គមមនុស្ស។

Emojiចំណីអាហារក៏នឹងត្រូវបានចាប់អារម្មណ៍ផងដែរ ដោយការបញ្ចូលរូបភាព សាឡាត់ថ្មី ក៏ដូចជាផ្លែស្វាយ នំបុ័ង នំខាប់ខេក និង Emoji នំព្រះខែផងដែរ ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះម្ហូបអាហារ។ សត្វខ្លះទៀតដែលត្រូវបានបន្ថែមទៅក្នុងEmojiថ្មីៗមានទាំងសត្វក្ងោក សត្វសេក កង់ហ្គូរូ និងបង្កងផងដែរ។

ការដាក់ឱ្យប្រើប្រាស់Emojiថ្មីៗនោះនឹងមកជាមួយនឹងការតំឡើងការកំណែទម្រង់ទី ១២ (version 12.0) ដែលនឹងតំឡើងចុងឆ្នាំនេះឯង។ បើយោងតាមអ្នកបង្កើត Emoji នេះឡើងគឺ លោកចង់ប្រមូលឱ្យមានការប្រើប្រាស់រូបភាពមនោសញ្ចេតនា និងជាសញ្ញាថ្មីៗដើម្បីទំនាក់ទំនងរវាងមនុស្សក្នុងសង្គម ក៏ដូចជាដើម្បីផ្ដល់ជូននូវភាពសប្បាយរីករាយសម្រាប់យុវវ័យផងដែរ។ ជាមួយគ្នាផងដែរ ការបង្កើតEmojiថ្មីៗ ដែលមានរូបភាពច្រើនប្រភេទ មានជម្រើសច្រើន ក៏ដូចជាម៉ូតសក់ថ្មីៗនោះគឺដើម្បីឱ្យបានច្បាស់ថាមនុស្សគ្រប់រូបនឹងទទួលបានEmojiថ្មីៗនោះទាំងអស់គ្នា និងកុំឱ្យមនុស្សមួយចំនួនដូចជាជនជាតិស្បែកខ្មៅ មនុស្សសក់រួញ និងមនុស្សក្បាលទំពែកមានអារម្មណ៏ថាគេរើងអើងពួកគាត់ និងព្យាយាមទាញពួកគាត់ចូលក្នុងចំណែនសង្គមផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ បុគ្គលិកក្រុមហ៊ុន Apple បង្ហាញពីកំហុសទាំង១១យ៉ាងដែលអ្នកប្រើប្រាស់ iPhone តែងតែធ្វើខុស

គ្រប់ពេលដែលយើងទិញទូរសព្ទ័ថ្មី យើងតែងតែមានការរំភើប និងចង់ឃើញពីភាពអស្ចារ្យរបស់វា។ យើងមិនគិតថា ទូរសព្ទ័យើងអាចមានខូចអ្វីនោះទេ ក្រោយមកយើងឃើញតែផ្ទាំងខ្មៅមួយ ហើយមិនយល់ថាមានអ្វីបានកើតឡើងលើទូរសព្ទ័របស់យើង។

១. ប្រើឌុយសាកហ្សីន

ការសាកថ្មទូរសព្ទ័ជាមួយនិងឌុយក្លែងក្លាយអាចបង្ករអោយទូរសព្ទ័ជាទីស្រលាញ់របស់អ្នកមានបញ្ហា ហើយនិងអាចធ្វើអោយផ្ទុះបាន។ បើមិនចង់អោយទូរសព្ទ័អ្នកឆាប់ខូចនោះទេ មិនត្រូវប្រើប្រាស់ឌុយក្លែងក្លាយទេទោះក្នុងកាលៈទេសៈណាក៏ដោយ។

ប្រើឌុយសាកស្សីន

២. ត្រូវភ្ជាប់លេខទូរសព្ទ័របស់អ្នកជាមួយនិង iCloud

អ្នកប្រហែលជាពិបាករស់នៅដោយគ្មានទូរស័ព្ទដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃ។ អញ្ជឹងហើយមុននឹងធ្វើការ update ប្រព័ន្ធកម្មវិធីទូរស័ព្ទរបស់អ្នក អ្នកត្រូវប្រាកដថាវាពិតជាត្រូវបានផ្តល់ដោយក្រុមហ៊ុន Apple ពិតមែន។ ប្រព័ន្ធកម្មវិធីថ្មី អាចដំណើរការមិនល្អ ឫស៊ីថ្មលឿនជាងមុន ដូច្នេះអ្នកអាចឆែកមើល និងសិក្សាស្វែងយល់នៅលើអ៊ិនធើណេត ពីអ្នកដែលបានធ្វើការ update រួច ព្រោះថាបើយើងធ្វើការ update ហើយ យើងមិនអាចត្រលប់មកប្រព័ន្ធកម្មវិធីចាស់វិញបានឡើយ។

ភ្ជាប់លេខទូរសព្ទ័

៣. កុំលុបចោលផ្ទាំងកម្មវិធីដែលអ្នកបើកច្រើន

មនុស្សជាច្រើនតែងតែព្យាយាមបិទចោលរាល់កម្មវិធីជាច្រើនដែលបានបើកប្រើប្រាស់ ដោយយល់ថាធ្វើបែបនេះអាចធ្វើអោយទូរសព្ទ័កាន់ថ្មបានយូរ ប៉ុន្តែការធ្វើបែបនេះគឺខុសទៅវិញទេ ពីព្រោះថាកម្មវិធីដែលអ្នកបានបើកទាំងប៉ុន្មាននិងមិនដំនើរការនោះទេនៅពេលដែលអ្នកមិនប្រើវា ផ្ទុយទៅវិញ ប្រសិនជាអ្នកតែងតែបិទចោលរាល់កម្មវិធីដែលអ្នកបានបើកមើល ហើយក៏ត្រលប់មកបើកម្តងទៀត នោះនិងធ្វើអោយវាស៊ីថ្មកាន់តែលឿនជាងទុកវាចោល។

កុំលុបចោលកម្មវិធីដែលបើកចោលច្រើន

៤. រើសយកស្រោមសំបកទូរសព្ទ័ដែលអាចការពារបានគ្រប់ផ្នែកសំខាន់ទាំងអស់របស់ទូរសព្ទ័

ជ្រើសរើសយកស្រោមទូរសព្ទ័ដែលអាចការពារបានគ្រប់រន្ធសំខាន់ៗទាំងអស់របស់ទូរសព្ទ័ ហើយមានភាពងាយស្រួលក្នុងការកាន់ និងប្រើប្រាស់ផងដែរ។ ស្រោមទូរស័ព្ទដែលបិទរន្ធទាំងអស់បានជិតល្អ សន្សំសំចៃពេលវេលារបស់អ្នកក្នុងការសម្អាតរន្ធនីមួយៗ ហើយថែមទាំងកាត់បន្ថយការខូចខែ្សសាកទូរស័ព្ទដែលបណ្តាលមកពីកាកសំនល់ក្នុងរន្ទដោតថ្ម។ វាពិបាកក្នុងការបើករន្ធទូរស័ព្ទម្តងមួយៗ ដើម្បីសាកថ្ម ឬដោតកាស តែវាផ្តល់ផលប្រយោជន៍ដល់យើង។

ស្រោមទូរសព្ទ័ដែលការពារ

៥. បិទទូរសព្ទ័នៅពេលដែលស្ថិតក្នុងអាកាសធាតុក្តៅ ហើយកុំយកទូរសព្ទ័ចេញពីហោប៉ៅនៅពេលដែលស្ថិតក្នុងកន្លែងដែលមានអាកាសធាតុត្រជាក់

អ្នកត្រូវដឹងថាទូរសព្ទ័គឺវាមិនរឹងមាំដូចអ្នកឡើយ។ អ្នកអាចប្រើទូរសព្ទ័របស់អ្នកបាននៅក្នុងកំរិតសីតុណ្ហភាពពី ៣២ ទៅ ៩៥ តែប៉ុណ្ណោះ។ ការដែលប្រើប្រាស់ទូរសព្ទ័គ្រប់ពេលវេលា និងធ្វើអោយទូរសព្ទមានបញ្ហា។ ប្រសិនបើអ្នកមានគំរោងចង់ទៅលេង ភ្នំ Everest ឬ វាលខ្សាច់ Gobi អ្នកមិនគួរយកទូរសព្ទ័ iPhone​ របស់អ្នកទៅជាមួយទេ។ យ៉ាងណាមិញ សង្ឃឹមថា នៅពេលដែលទូរសព្ទ័ iPhone 19S ចេញលើទីផ្សារ វានិងអាចទ្រទ្រង់ជាមួយនិងភាពត្រជាក់បាន។

កុំយកទូរសព្ទ័ចេញពេលក្តៅខ្លាំង និងត្រជាក់ខ្លាំង

៦. កុំសាកថ្មទូរសព្ទ័ចោលពេញមួយយប់

សាកថ្មទូរសព្ទ័ចោលពេញមួយយប់ ព្រោះការធ្វើបែបនេះនិងធ្វើអោយទូរសព្ទ័របស់អ្នកឆាប់ខូចថ្ម។ អ្នកជំនាញបានអះអាងថា ការសាកថ្មទូរសព្ទ័បានល្អបំផុតនោះគឺនៅកំលុងពេលថ្មទូរសព្ទ័ស្ថិតនៅចន្លោះពី ២០% ទៅ ៨០%។

កុំសាកទូរសព្ទចោលពេញមួយយប់

៧. កុំទុកទូរសព្ទ័ចោលមិនសាកចោលក្នុងរយៈពេលយូរ

ការដែលទុកទូរសព្ទ័ចោលដោយមិនប្រើប្រាស់ហើយមិនសាកថ្ម គឺវាធ្វើអោយទូរសព្ទ័អ្នកមិនដំនើរការ ឬខូចជាដើម។ ទោះបីជាអ្នកទិញទូរសព្ទ័ថ្មី អ្នកមិនគួរទុកទូរសព្ទ័ចាស់ចោលមិនប្រើនោះទេ យ៉ាងហោចណាស់ក៏គួរតែប្រើប្រាស់វាដែរ បើមិនអញ្ចឹងទេនៅពេលដែលអ្នកនឹកឃើញថាចង់ប្រើប្រាស់វា នោះអ្នកនឹងឃើញត្រឹមតែផ្ទៃខ្មៅងងឹតដែលដំនើរការមិនកើតតែប៉ុណ្ណោះ។

កុំទុកទូរសព្ទ័ចោលមិនសាកយូរ

៨. បើក notifications របស់កម្មវិធីក្នុងទូរសព្ទ័អោយលោតច្រើនពេក

ការដែលបើក notification អោយលោតច្រើនពេក វាធ្វើអោយទូរសព្ទ័របស់អ្នកស៊ីថ្មច្រើន ព្រោះវាដំនើរការគ្រប់ពេល ហើយមិនត្រឹមតែប៉ុណ្ណោះ វាធ្វើអោយមនុស្សដែលកំពុងតែនិយាយជាមួយអ្នកមានការខឹងសម្បារជាមួយអ្នកដោយសារតែសំលេងនៃការរំខានទៀតផង។ មុនពេលអ្នក​ install កម្មវិធីថ្មីចូលក្នុងទូរសព្ទ័ អ្នកត្រូវគិតជាមុនថាតើអ្នកត្រូវការអោយមាន notification ពីកម្មវិធីន់់់់់់់់ោះឬក៏អត់?

កុំបើក notification អោយលោតច្រើន

៩. កុំបើកសេវាបង្ហាញពីទីតាំងគ្រប់ពេល

បញ្ហាដែលប៉ះពាល់ដល់កំរិតកាន់ថ្មរបស់ទូរសព្ទ័នោះគឺ ការបើកសេវាបង្ហាញពីទីតាំងនៅលើឧបករណ៍ទំនាក់ទំនង iOS។ បច្ចេកវិទ្យាដែលប្រើប្រាស់នេះមាន “Find my iPhone” និង maps។ ការបិទចោលសេវាបង្ហាញពីទីតាំងនេះវាបានជួយសន្សំសំចៃថ្មទូរសព្ទ័អ្នកជាច្រើន។ អ្នកអាចបិទប្រពន្ធ័បង្ហាញពីទីតាំងនេះតាមរបៀបខាងក្រោម៖

ចូល Settings — Privacy — Location Services, ហើយចុច disable សំរាប់កម្មវិធីដែលមិនសំខាន់ទាំងអស់ចោល

ការធ្វើបែបនេះក៏អាចជួយអ្នកគេចផុតពីការស្វែងរករបស់ជនណាម្នាក់បានដូចគ្នា។

កុំបើកសេវាបង្ហាញទីតាំង

១០. ឧស្សាហ៍បើកបិទទូរសព្ទ័អោយបានញឹកញាប់

វាជាការល្អដែលអ្នកគួរតែបិទទូរសព្ទ័អ្នកអោយបានម្តងក្នុងមួយសប្តាហ៍ ព្រោះថា ទូរសព្ទ័ដែលដំនើរការពេញមួយថ្ងៃហើយរាល់ថ្ងៃនោះ វាអាចធ្វើអោយម៉ាស៊ីនគាំង វាដូចជាអ្នកធ្វើការពេញមួយថ្ងៃគ្មានពេលសំរាក​ដែលធ្វើអោយអ្នកគ្មានកំលាំងនិងធ្វើការបន្ត ឬមិនបានរហ័សរហួនដូចមុនដែរ។

បើកបិទទូរសព្ទ័អោយបានញឺកញាប់

១១. កុំបើក Wi-Fi ហើយ Bluetooth គ្រប់ពេល

ពេលដែលអ្នកបើក Wi-Fi និង Bluetooth ចោល វានឹងធ្វើអោយទូរសព្ទ័របស់អ្នកកាន់តែឆាប់អស់ថ្ម ព្រោះថាវាតែងតែ ទាញយក ឬបញ្ជូនពត៌មានចុះឡើងទៅប្រពន្ធ័ servers របស់ទូរសព្ទ័។ ដើម្បីមិនអោយទូរសព្ទ័ឆាប់អស់ថ្ម ត្រូវបិទវាចោលពេលដែលអ្នកមិនប្រើប្រាស់វា។

កុំបើក wifi bluetooth ចោល

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.