ធ្លាប់ឃើញរបស់ទាំងនេះទេ? នៅអាមេរិចហាមតឹងរឹងបំផុត ហ៊ានយកចូលដឹងតែផាកហ្មង! - ANARCHAK
Connect with us

ទាក់ទាញ

ធ្លាប់ឃើញរបស់ទាំងនេះទេ? នៅអាមេរិចហាមតឹងរឹងបំផុត ហ៊ានយកចូលដឹងតែផាកហ្មង!

សហរដ្ឋអាមេរិចជាប្រទេសសេរីផុតលេខលើពិភពលោក ដែលសូម្បីតែមនុស្សសាមញ្ញទូទៅក៏មានសិទ្ធិប្រើប្រាស់កាំភ្លើងដែរ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្តនោះគឺថា ប្រទេសមួយនេះបែរជារៀបចំច្បាប់យ៉ាងតឹងតែងបំផុតទាក់ទិននឹងការចរាចរណ៍របស់លេង រឺចំនីអាហារមួយចំនួនមិនអោយមានវត្តមាននៅលើទីផ្សារហើយ។

ក្នុងចំនោមនោះ មាននំសូកូឡាម្យ៉ាងត្រូវបានហាមឃាត់មិនអោយមានលក់ រឺយកចូលមកក្នុងប្រទេសអាមេរិចជាដាច់ខាត។ ប្រសិនជាហ៊ានយកចូលមក មិនត្រឹមតែប៉ូលីសដកហូតយកទៅទុកបោះចោលនោះទេ សូម្បីតែអ្នកដែលហ៊ានយកចូលនោះក៏ត្រូវផាកពិន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរ ពោលគឺអាចដល់ជាងមួយពាន់ដុល្លារក្នុងមួយក៏ថាបាន។

នំសូកូឡានេះគឺមានឈ្មោះថា Kinder Surprise eggs ដោយវាមានរាងដូចជាសុទ្ធ ហើយខាងក្នុងគឺមានសូកូឡា។ អ្វីដែលធ្វើអោយវាពិសេសនោះគឺថា នៅខាងក្នុងស្នូលរបស់វាបន្ទាប់ពីញ៉ាំសូកូឡាអស់ នឹងមានរបស់ក្មេងលេងប្លែកៗខុសគ្នា ទៅតាមស៊ុតនីមួយៗ។ ក្មេងៗនិយមទិញវាដើម្បីញ៉ាំសូកូឡា ហើយនិងអ៊ុតមើលថាគែទទួលបានតុក្កតាអ្វីមួយ។

ប៉ុន្តែហេតុផលដែលធ្វើអោយរដ្ឋាភិបាលអាមេរិចមានច្បាប់តឹងរឹងលើសូកូឡាប្រភេទនេះគឺដោយសារតែពួកគេគិតថា វាអាចធ្វើអោយក្មេងៗស្លាក់នឹងឧបករណ៍ដែលនៅក្នុងនោះបាន ដោយមិនដឹងខ្លួន ព្រោះក្មេងៗដែលមិនធ្លាប់ទទួលទានវា ប្រហែលជាមិនដឹងថាមានអ្វីផ្សេងទៀតនៅក្នុងនោះៗទេ។

ដោយសារតែហេតុនេះហើយ ទើបនំប្រភេទនេះមិនអាចរកទិញបានទៀតទេនៅក្នុងអាមេរិច។ សម្រាប់អ្នកដំណើរដែលធ្វើដំណើរចូលទៅសហរដ្ឋអាមេរិច ត្រូវប្រុងប្រយ័ត្នកុំដាក់នំនេះចូលទៅអោយសោះ បើមិនចង់មានបញ្ហាខាតពេល និងបាត់បង់ថវិការរបស់ខ្លួន៕

មតិយោបល់

ពេញនិយម