ជឿទេ? បើតាមអ្នកវិទ្យាសាស្រ្ត អ្នកនឹងដឹងខ្លួនថាអ្នកស្លាប់ក្រោយពេលដែលអ្នកស្លាប់!!!
Connect with us

គួរដឹង

ជឿទេ? តាមអ្នកវិទ្យាសាស្រ្ត អ្នកនឹងដឹងខ្លួនថាអ្នកស្លាប់ក្រោយពេលដែលអ្នកស្លាប់!!!

ពេលស្លាប់ត្រូវបានគេរាប់ចាប់ពីពេលដែលមនុស្សម្នាក់បានបាត់បង់ Cardiac។ វាជា បានឈប់ធ្វើការនៃជាតិអេឡិចត្រូនិច ដែលជាហេតុដែលធ្វើឲ្យមានការលោតនៃបេះដូង។ ជាលទ្ធផល បេះដូងហាក់ដូចជាត្រូវបានចាក់សោរ ពេលដែលបេះដូងបញ្ឈប់ គឺជាពេលដែលមនុស្សម្នាក់ស្លាប់។ ប៉ុន្តែ សំនួរសួរថា តើការស្លាប់ការស្លាប់ឆក់យកចិត្តរបស់យើងភ្លាមៗ ក្រោយពេលដែលយើងស្លាប់ ឬយើងនៅដឹងខ្លួននៅឡើយ? 

អ្នកវិទ្យាសាស្រ្តមួយចំនួន បានសិក្សាពីការស្លាប់ ហើយព្យាយាមស្រូបយកពត៌មានទាក់ទងនឹងវិធីដែលការស្លាប់ឆក់យកខួរក្បាល។ អ្វីដែលពួកគេ បានរកឃើញគឺពិតជាគួរឲ្យចាប់អារម្មណ៍ ការកើនឡើងនៃសារជាតិអេឡិចត្រូនិចបានចូលទៅដល់ខួរក្បាល មុនពេលដែលខួរក្បាលស្លាប់បាត់។ ការសិក្សាមួយកាលពីឆ្នាំ ២០១៣ ដោយសាកលវិទ្យាល័យ Michigan ដែលពិនិត្យទៅលើសញ្ញាអេឡិចត្រូនិច ក្នុងខ្លួនកណ្តុរ បានរកឃើញថា ពួកគេឈានចូលដល់សភាពកំពូល មុនពេលដែលពួកគេស្លាប់។ 

អ្នកវិទ្យាសាស្រ្ត ចាប់ផ្តើមគិតពី សភាពមុនស្លាប់ ត្រូវបានបង្កឡើងដោយកាត់បន្ថយលំហូរបស់ឈាម ដែលទាក់ទងជាមួយនឹងឥរិយាបថអេឡិចត្រូនិចដែលមិនធម្មតាម ក្នុងខួរក្បាល។ លោកបណ្ឌិត Sam Parnia គឺជាប្រធាននៃការស្រាវជ្រាវការថែទាំ និងការជួយឲ្យរស់ឡើងវិញ នៅសាលា NYU Langone នៅក្នុងទីក្រុងញូវយ៉ក។ គាត់ និងសហការីរបស់គាត់ កំពុងតែតាមដានពីការស្លាប់របស់ខួរក្បាល។ 

នៅក្នុងការសិក្សាមុនៗ គាត់បានធ្វើការសិក្សាទៅលើសត្វ ដោយមើលទៅលើសភាព មុនពេល និងក្រោយពេលដែលពួកវាងាប់។ គាត់បានតាមដានសភាពជិតស្លាប់របស់សត្វទាំងនោះ។ បណ្ឌិត Parnia បាននិយាយថា៖ “​ជាច្រើនដងហើយ អ្នកដែលមានបទពិសោធន៍ជិតស្លាប់ និយាយអំពីព្រលឹងហោះចេញពីខ្លួនហោះហើរពេញបន្ទប់ និងមើលឃើញក្រុមគ្រូពេទ្យកំពុងតែព្យាបាលខ្លួនប្រាណ។ ពួកគេក៏ពណ៌នាពីការមើលឃើញរបស់គ្រូពេទ្យទាំងនោះ ហើយក៏បាននិយាយអំពីការពិភាក្សាគ្នារវាងគ្រូពេទ្យទាំងអស់នោះដែរ”។ 

ក្រុមគ្រូពេទ្យបានបញ្ជាក់ពីរឿងនេះផងដែរ។ ដូច្នេះ តើអ្នកដែលស្លាប់អាចដឹងបានយ៉ាងដូចម្តេចចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេ? ទោះជាក្រោយពេលដែលយើងឈប់ដកដង្ហើម និងបេះដូងឈប់លោត យើងដឹងខ្លួនប្រហែលជា២ ទៅ២០វិនាទី។ នេះបើតាមសម្តីរបស់Parnia។ នេះជាវិធីដែល Cerebral cortex ត្រូវបានគេយកទៅក្នុងខួរក្បាលដោយគ្មានអុកស៊ីសែន។ នេះជាការគិត និងការសំរេចចិត្តរបស់ខួរក្បាល។ វាទទួលខុសត្រូវក្នុងការស្វែងយល់ពីពត៌មាន ដែលទទួលបានពីវិញាណរបស់យើង។ 

យោងតាមParnia ក្នុងអំឡុងពេលនេះ “អ្នកបាត់បង់ខួរក្បាលក្នុងផ្នែកដែលរេផ្លិច”។ រលកខួរក្បាល ដែលមកពីCerebral cortex នឹងមិនអាចទទួលរលកនោះបាន។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចចំណាយពេលរាប់ម៉ោងដើម្បីបិទការគិតនោះ។ 

ជាទូទៅ នៅពេលដែលបេះដូងឈប់ដំណើរការ អ្នកនោះ នឹងកើតមាន Cardiopulmonary resuscitation។ នេះនឹងផ្តល់អុកស៊ីសែន១៥%ដែលត្រូវការដើម្បីដំណើរការខួរក្បាល។ Parnia បាននិយាយថា៖ “ប្រសិនបើអ្នកអាចដំណើរការបេះដូងម្តងទៀតបាន ដែលជាអ្វី ដែល Cardiopulmonary resuscitation បំរុងនឹងធ្វើ អ្នកនឹងអាចដឹងខ្លួនឡើងវិញម្តងទៀត។ បើអ្នកកាន់តែមាន Cardiopulmonary resuscitation ធ្វើការកាន់តែយូរប៉ុណ្ណា កោសិកាខួរក្បាលដែលងាប់ ក៏នឹងអាចដំណើរការវិញបានដែរ ប៉ុន្តែវាគ្រាន់តែមានកំរិតមួយយឺត”។ 

គោលបំណងសំខាន់មួយក្នុងការសង្កេតថាតើខួរក្បាលប្រតិកម្មយ៉ាងណាចំពោះការបាត់បង់ Cardiac តាមរយៈការស្លាប់ ហើយកំឡុងពេលរស់ឡើងវិញ។ តើអុកស៊ីសែនប៉ុណ្ណា ដែលត្រូវការដើម្បីដំណើរការខួរក្បាល? តើខួរក្បាលនឹងត្រូវបានប៉ះពាល់យ៉ាងណាក្រោយពីការរស់ឡើងវិញ? ដឹងពីបញ្ហាទាំងអស់នេះ អាចនឹងមានតិចនិចក្នុងការធ្វើឲ្យរស់ឡើងវិញបាននៅពេលដែលមនុស្សជិតស្លាប់ ដែលអាចជួយសង្គ្រោះជីវិតរាប់មិនអស់ក្នុងមួយឆ្នាំ។ 

parnia បាននិយាយថា៖ “ក្នុងពេលតែមួយ យើងក៏សិក្សាពីចិត្តរបស់មនុស្ស និងសម្បជញ្ជៈរបស់មនុស្សនៅក្នុងបរិបទនៃការស្លាប់ដែរ ដើម្បីយល់ដឹងតើតើសម្បជញ្ញៈបាត់បង់ទាំងស្រុង ឬថាតើ សម្បជញ្ញៈនឹងបន្តយ៉ាងណា នៅក្រោយពេលដែលអ្នកស្លាប់ក្នុងពេលកំណត់ណាមួយហើយឬថាតើវាទាក់ទងនឹងអ្វីដែលកើតឡើងក្នុងខួរក្បាលយ៉ាងណា?”

មតិយោបល់

ពេញនិយម