ហេតុអ្វីបានជាគេហាមឃាត់មិនអោយប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងចាក់សាំង?
Connect with us

គួរដឹង

ហេតុអ្វីបានជាគេហាមឃាត់មិនអោយប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងចាក់សាំង?

១០០ក្នុងចំនោម១០០សុទ្ធតែបានដឹងថាហើយ ការប្រើប្រាស់ទូរស័ព្ទ គឺជាការហាមឃាត់មួយក្នុងចំនោមការហាមឃាត់មួយចំនួនផ្សេងៗទៀត ដែលអ្នកដំណើរមិនត្រូវប្រព្រឹត្តជាដាច់ខាត នៅពេលដែលពួកគេកំពុងតែចាក់ សាំងរឺហ្គាសតាមស្ថានីយ៍ផ្សេងៗ។

តើអ្វីទៅដែលជាហេតុផលនៅពីក្រោយការរហាមប្រាមមិនអោយប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងចាក់សាំងទៅវិញ?

មានការវែកញែកតស៊ូមតិជាច្រើនទាក់ទិននឹងបញ្ហាមួយនេះ ព្រោះមានមនុស្សមួយចំនួនបានលើកហេតុផលថាការប្រើប្រាស់ទូរស័ព្ទពុំអាចបង្កជាគ្រោះថ្នាក់អ្វីធំដុំនៅពេលកំពុងចាក់ប្រេងសាំង រឺហ្គាសនោះឡើយ ដោយពួកគេបាននិយាយថា ទូរស័ព្ទមានអត្រាវិទ្យុសកម្មតិចតួចប៉ុណ្ណោះ ដូច្នេះវាពុំអាចធ្វើអោយឆាបឆេះ រឺយ៉ាងណាទេ។

លើសពីនេះទៅទៀត ករណីដែលការប្រើប្រាស់ទូរស័ព្ទនៅស្ថានីយ៍ចាក់សាំង ឬហ្គាសដែលបង្កអោយផ្ទុះនោះគឺមានតិចបំផុត។ ប៉ុន្តែទន្ទឹមនឹងនេះ ករណីដែលធ្វើអោយឆេះនៅពេលដែលចាក់សាំង រឺហ្គាសអាចបណ្តាលមកពីបញ្ហាផ្ទុះថ្មក្នុងទូរស័ព្ទ ដែលជារឿងចៃដន្យបំផុត មិនងាយមិនកើតមានឡើងជារឿយៗនោះទេ។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលគេហាមឃាត់បែបនេះគឺអាចមកពីហេតុផលថាការប្រើប្រាស់ទូរស័ព្ទនៅពេលចាក់សាំង អាចធ្វើអោយអ្នកដែលប្រើប្រាស់ទូរស័ព្ទនោះមិនសូវយកចិត្តទុកដាក់នៅពេលដែលចាក់សាំង ព្រោះថានៅពេលដែលចាក់សាំង គេតម្រូវអោយអ្នកដំណើរ និងអ្នកបើកបរត្រូវមានស្មារតីយកចិត្តទុកដាក់បំផុត ដោយសារតែគ្រោះថ្នាក់អាចកើតឡើងនៅគ្រប់ស្ថានការណ៍ទាំងអស់។

មិនថាការប្រើប្រាស់ទូរស័ព្ទអាចបង្កគ្រោះថ្នាក់បានរឺក៏អត់ អ្នកនៅតែមិនគួរប្រើប្រាស់ទូរស័ព្ទនៅចាក់សាំង ព្រោះថាការពារគឺប្រសើរជាងព្យាបាល៕

អត្ថបទល្អផ្សេងទៀត៖ ជំនឿ ៧ យ៉ាង ហាមធ្វើដាច់ខាត ពេលទៅលេងល្អាងភ្នំ ទីកន្លែងដែលសម្បូរទៅដោយអថ័ន!!!

ថ្មីៗនេះរឿងកីឡាករបាល់ទាត់វ័យក្មេងទាំង ១២ រូប និងគ្រូបង្វឹកម្នាក់អាយុ ២៥ ឆ្នាំ ដែលបានបាត់ខ្លួននៅរូងភ្នំថាំហ្លួង ប្រទេសថៃ កំពុងតែធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្តែង ក៏មានមនុស្សជាច្រើនបានបង្ហាញ ការយល់ឃើញខុសៗគ្នាទាក់ទងនឹងរឿងនេះផងដែរថា មូលហេតុដែលក្មេងៗទាំងនេះ មិនអាចចេញមកវិញបានព្រោះតែវង្វេងផ្លូវ និងដោយសារតែ ភ្លៀងធ្លាក់ខ្លាំងបិទផ្លូវ ធ្វើឱ្យមានការលំបាកខ្លាំងក្នុងការចេញមកវិញ។

ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំង ជាងនេះទៅទៀតនោះគឺ អ្នកស្រុកនៅម្តុំនោះជាច្រើនបានជឿថា ការបាត់ខ្លួនរបស់ក្មេងៗទាំង១៣នាក់នេះ អាចបណ្តាលមកពីមូលហេតុទាក់ទងនឹងផ្លូវងងឹតក៏អាចថាបាន ព្រោះគេមានជំនឿថា បារមីព្រះនាងដេក ដែលនៅក្នុងរូងភ្នំថាំហ្លួងនេះ ពិតជាមានបារមីស័ក្តិសិទ្ធិខ្លាំងពូកែណាស់ពោរពេញទៅដោយអថ័ន។

តែតាមជំនឿចាស់ពីបុរាណកាលមកជឿថា ពេលធ្វើដំណើរទៅដល់រូងភ្នំ ឬល្អាងភ្នំនៅទីកន្លែងទេសចរណ៍នានា គេក៏តែងប្រកាន់ថា ហាមមិនឱ្យធ្វើរឿងទាំង ៧ យ៉ាងនេះជាដាច់ខាត បើមិនដូច្នោះទេអាចនឹងមានគ្រោះថ្នាក់ដល់ខ្លួនពីអ្វីដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេរបាន។ 

បម្រាមទាំង ៧ នោះគឺមានដូចជា៖ 

១) ត្រូវសុំអនុញ្ញាតិពីវត្ថុស័ក្តិសិទ្ធិនៅខាងមុខល្អាងជាមុនសិន មុននឹងឈានជើងចូលទៅខាងក្នុងល្អាងភ្នំ ដើម្បីសម្តែង​ឱ្យដឹងថា យើងមិនបានចូលទៅដោយគ្មានការអនុញ្ញាតិ។

២) ត្រូវចូលទៅទស្សនា ឬទៅប្រកបកិច្ចការដោយក្តីគោរពជានិច្ច មិនត្រូវបង្កសម្លេងខ្លាំងៗ បង្កើតភាពរញ៉េរញ៉ៃ ស្រែកឡូឡាមិនគោរពដល់ទីកន្លែង និងម្ចាស់ទឹកដីនោះទេ។

៣) ហាមនិយាយផ្តេសផ្តាស ជាការប្រមាថមើលងាយដល់ម្ចាស់ទីកន្លែងជាអ្នកថែរក្សាទឹកដីនៅទីនោះ។

៤) ហាមយកវត្ថុរឹងផ្សេងៗដូចជា ដុំថ្ម ឬកំណាត់ឈើ ទៅគូសវាសលើជញ្ជាំង ឬលើរូបសំណាក់នានា បង្កជាការខូចខាតជាដាច់ខាត។

៥) ហាមបត់ជើងតូច ឬជើងធំ ដាក់ក្នុងបរិវេណល្អាងភ្នំជាដាច់ខាត។

៦) ហាមកាន់ ឬនាំយករបស់របរផ្សេងៗនៅក្នុងល្អាង ឬនៅកន្លែងសក្ការបូជានោះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

៧) ហាមរត់លេងលោតកញ្ឆេងខុសរបៀប ឬធ្វើកាយវិការអសីលធម៌ណាមួយ ដែលជាការបង្ហាញថា ប្រមាថមើលងាយដល់វត្ថុស័ក្តិសិទ្ធិនៅម្តុំនោះ៕  

មតិយោបល់

ពេញនិយម