តោះៗ នារីៗដែលមានបញ្ហាបឿនៅត្រង់ចង្ការ មកសាកវិធីទាំងនេះម្តងមើល!
Connect with us

គួរដឹង

តោះៗ នារីៗដែលមានបញ្ហាបឿនៅត្រង់ចង្ការ មកសាកវិធីទាំងនេះម្តងមើល!

ការដែលមនុស្សមានបឿត្រង់ក ឬអ្នកខ្លះហៅថា ចង្ការពីជាន់ វាការពិតជាផ្នែកមួយនៃសាច់នៅផ្នែកខាងក្រោមចង្ការនោះ អាការៈដែលមានសាច់ច្រើននៅត្រង់ផ្នែកខាងក្រោមបរិវេណចង្ការ ដែលនៅចន្លោះថ្គាមនោះវាអាចធ្វើឱ្យយើងមើលទៅឃើញធាត់ ឃើញមានបឿ ដូចជាមានចង្ការពីរជាន់ វាអាចបញ្ជាក់ពីភាពរបស់មនុស្ស និងអាចធ្វើឱ្យមុខធំទៀតផង។ ដូច្នេះអាការៈបែបនេះភាគច្រើនមនុស្សស្រី មិនសូវជាចិត្តនោះទេ ប៉ុន្តែយ៉ាងណាមិញ កុំបារម្ភអ្វីព្រោះអាការៈនេះអាចដោះស្រាយបានដោយច្រើនវិធីដូចជា ការធ្វើលំហាត់ប្រាណ ទៅពេទ្យទទួលការព្យាបាល និងរក្សាទំលាប់រស់នៅប្រចាំថ្ងៃឱ្យបានល្អ។

ដូច្នេះ ចង់ដឹងថាតើអាការៈដែលមាន បឿ ក នេះវាអាចកើតឡើងពេលណា ងាយនឹងកើតពេល ហេតុអ្វីបានជាវាមាន បឿ ក នោះ។ ទីមួយ គឺអាចដោយសារតែអាយុរបស់មនុស្សយើង នៅពេលដែលមនុស្សយើងមានអាយុចាស់ទៅវាអាចមានស្បែក ឬសាច់យារ ដែលមើលទៅ ដូចជា បឿ ក ដូច្នោះដែរ ជាពិសេស អាយុពី ៤៥ឆ្នាំទៅ។ ទីពីរវិញ ទៀតវាអាចកើតឡើងដោយសារការឡើងទម្ងន់ខ្លាំងពេក ដែលធ្វើឱ្យសាច់របស់មនុស្សយើងមានភាពមិនប្រក្រតី។ ម្យ៉ាងទៀត អាចមកពីអាហារូបត្ថម្ភគ្មានតុល្យភាព និង ទំលាប់មិនល្អប្រចាំថ្ងៃរបស់មនុស្សយើង។ ហើយការដែលមានតំណរពូជក៏អាចធ្វើឱ្យមានសាច់ត្រង់ចង្ការនោះច្រើនផងដែរ បើសិនជាឪពុកម្តាយមានសាច់ត្រង់ចង្ការនោះច្រើន។

អញ្ចឹងហើយចង់ដឹងថា តើធ្វើយ៉ាងណាទើបធ្វើឱ្យបាត់ បឿ ក នោះ ឬសាច់បរិវេណក្រោមចង្ការនោះ។ វិធីដែលងាយស្រួលនោះគឺអ្នកត្រូវធ្វើការហាត់ប្រាណ ដោយសារតែការហាត់ប្រាណ មិនត្រឹមតែជួយដល់រាងកាយនោះទេ វាថែមជួយដល់បរិវេណមុខរបស់យើងផងដែរ។ អ្នកអាចរកសៀវភៅក្រាស់ៗ ដែលមានគម្របក្រាស់ មកដាក់លើក្បាល រួចដើរក្នុងរយៈពេល 10 នាទីជារៀងរាល់ថ្ងៃ។ យូរៗទៅ អ្នកអាចប្ដូរសៀវភៅដែលមានទំហំក្រាស់ទៅៗដើម្បីឱ្យមុខរបស់ចេះអ្នកទប់លំនឹងនោះ។ មួយទៀត អ្នកអាចព្យាយាមយកអណ្តាតរបស់អ្នកទៅប៉ះនឹងចុងច្រមុះ ឬយកទៅប៉ះនឹងចង្ការរបស់អ្នក អ្នកអាចធ្វើដូចនេះដដែលៗជារៀងរាល់ថ្ងៃ។ មួយទៀត អ្នកអាចហាមាត់ឱ្យធំ រួចអណ្តាតរបស់អ្នកគូរលេខ ៨ ឱ្យធំៗ ធ្វើដូចនេះវាក៏ជាលំហាត់ប្រាណមួយផងដែរ អ្នកអាចធ្វើដដែលៗប្រហែល ១០នាទី។

បើមិនដូច្នោះទេ អ្នកអាចធ្វើលំហាត់ប្រាណដោយប្រើមាត់ និងការនិយាយ ដូចជា អក្សរ អូ អ៊ី អា ជាដើម ដូចរូបដែលដាក់បង្ហាញ។

ការម៉ាស្សាដោយប្រើដៃរបស់អ្នកដោយខ្លួនឯងលើផ្ទៃមុខ និងបរិវេណជុំវិញនោះ។ ការម៉ាស្សាខ្លួនឯងគឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីកម្ចាត់អាការៈចង្កាពីរជាន់នេះ។ វាធ្វើអោយប្រសើរឡើងនូវចរាចរឈាម និងសាច់ដុំមុខនិងជួយលុបបំបាត់សារធាតុគ្រោះថ្នាក់ចេញពីស្បែកទៀតផង។ លាងដៃរបស់អ្នកជាមួយសាប៊ូឱ្យស្អាត រួចលាបក្រែម ឬជែល ឬប្រេងនៅផ្នែកខាងក្រោមនៃមុខរបស់អ្នកដើម្បីជួយក្នុងការម៉ាស្សា។ រុញដៃរបស់អ្នកម្ខាងម្ខាងយឺតៗ តាមទិសពីឡប់ទៅឡប់មកកន្លែងចង្ការដោយមិនដាក់សម្ពាធខ្លាំងពេក។ បនា្ទប់ពីនេះធ្វើម្តងទៀតនូវចលនាដូចគ្នានៅក្នុងទិសដៅផ្ទុយគ្នា។ រាល់ពេលដែលអ្នកធ្វើវា អ្នកអាចលួចបង្កើនល្បឿននិងសម្ពាធតិចដើម្បីឱ្យឆាប់មានប្រសិទ្ធិភាព។

វិធីសាស្ត្រដទៃ គឺការម៉ាស្សាជាមួយម៉ាសដីឥដ្ឋ ឬម៉ាសភក់។ វាជាវិធីងាយស្រួលមួយ ដោយគ្រាន់តែលាយម៉ាសភក់នោះជាមួយទឹកក្តៅអ៊ុនៗ រួចយកវាមកលាប ឬម៉ាស្សាត្រង់ចំណុចចង្ការនោះ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៏។ បើសិនជាស្បែកអ្នកស្ងួតពេកអាចសាកល្បងជាមួយប្រេងផងដែរ។ វិធីចុងក្រោយ គឺការពាក់ប្រដាប់រុំក ដូចដែរគេពាក់ពេលបាក់កយ៉ាងដូច្នោះដែរ។ អ្នកប្រើអ៊ិនធឺណេតជាច្រើនបានផ្តល់នូវការណែនាំល្អៗ អំពីការប្រើប្រដាប់រុំកនោះ ដើម្បីប្រយុទ្ធនឹងចង្កាពីរជាន់ ឬ បឿ ក។ ឧបករណ៍ទាំងនេះធ្វើអោយសាច់ដុំបំបាត់ភាពតានតឹង សាច់ដុំរលោង ផ្ទៃស្បែកនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសរសៃសាច់ដុំផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ មានដឹងទេថា កត្តាអ្វីខ្លះដែលអាចប៉ះពាល់ដល់សម្រស់របស់យើង?

អាចមានកត្តាច្រើនយ៉ាងដែលអាចប៉ះពាល់ដល់សម្រស់របស់មនុស្សយើងបាន។ ក្នុងនោះមានកត្តាដូចជា អនាម័យ បរិស្ថាន ហ្សែន ការប្រើប្រាស់ផលិតផល ម្ហូបអាហារ និងរបៀបរបបនៃការរស់នៅជាដើម ប៉ុន្តែសូមកុំមើលរំលងទៅលើកត្តាអារម្មណ៏ផងដែរ ដែលវាក៏អាចជះឥទ្ធិពលទៅលើសម្ផស្សរ​បស់យើងផងដែរ។ បើចង់ដឹងថាតើវាប៉ះពាល់ដោយរបៀបណាខ្លះ សូមកុំភ្លេចទៅមើលនូវចំណុចទាំងនេះ ទាំងអស់គ្នា៖

១. កើតឡើងពីអរម៉ូន

ពេលនៅក្មេង ចាស់ៗតែងប្រាប់ថានៅពេលដែលឆ្លងវ័យចូលជំទង់ និងចូលដល់យុវវ័យ អាចនឹងមានឡើងមុនលើមុខ ដែលវានឹងបាត់អស់នៅពេលធំពេញរូបពេញរៀង។ ប៉ុន្តែតាមពិតទៅ នេះគ្រាន់តែជាការផ្លាស់ប្តូរតូចមួយក្នុងចំណោមការផ្លាស់ប្តូរអរម៉ូនដែលកើតលើរូបរាងកាយរបស់មនុស្សដែលកើតឡើងជាច្រើនដងក្នុងជីវិតមនុស្សយើង។ 

២. ការខឹងឆេវឆាវ

កំហឹង ឬការថប់អារម្មណ៏ ជាភ្នាក់ងារដ៏សំខាន់ក្នុងការជម្រុញឲ្យអ្នកមានអារម្មណ៏ធុញទ្រាន់ ស្រ្តេស ដែលអាចបង្កើនចំនួនអរម៉ូន និងនាំឲ្យរាងកាយអ្នកកើនកម្តៅផងដែរ។ លើសពីនេះ វាអាចធ្វើឲ្យអ្នកមានខ្លាញ់ច្រើនលើមុខ និងសក់ផងដែរ ដែលជាមូលហេតុងាយឲ្យកើតមុន និងអង្គែផងដែរ។​ វាក៏អាចបង្កឲ្យមានការប៉ះពាល់មិនត្រឹមតែលើមុខ និងសម្រស់របស់អ្នកនោះទេ វាក៏អាចធ្វើឲ្យស្បែករបស់អ្នកងាយមានបញ្ហាសុខភាពផងដែរ។

៣. អារម្មណ៏សប្បាយរីករាយ

ផ្ទុយទៅវិញ អារម្មណ៏សប្បាយរីករាយ និងរំភើបវិញក៏អាចមានឥទ្ធិពលទៅលើស្បែករបស់អ្នកផងដែរ។ វាអាចជួយឲ្យរាងកាយផលិតនូវធាតុគីមីមួយចំនួនដែលអាចធ្វើឲ្យស្បែកភ្លឺរលោង និងរលោងផងដែរ។ ជាតិគីមីនេះក៏ជួយកាត់បន្ថយជាតិខ្លាញ់លើស្បែក និងអាចធ្វើឲ្យស្បែកមិនសូវមានប្រតិកម្មផងដែរ។ ចឹងប្រសិនបើអ្នកចង់បានសម្រស់ស្អាត ព្យាយាមធ្វើចិត្តឲ្យសប្បាយរីករាយ ហើយគួរអ្នកកាត់បន្ថយ ខ្វាយខ្វល់ និងកើតទុក្ខទៀតទៅ៕

មតិយោបល់

ពេញនិយម