តោះៗ ដើម្បីបំបាត់អាការៈឈឺធ្មេញ មកសាកល្បងជាវិធីសាស្រ្តផ្ទះបាយម្តងមើល!!!
Connect with us

គួរដឹង

តោះៗ ដើម្បីបំបាត់អាការៈឈឺធ្មេញ មកសាកល្បងជាវិធីសាស្រ្តផ្ទះបាយម្តងមើល!!!

ជាការពិតណាស់ អ្នកណាៗក៏និយាយដែរថាការឈឺធ្មេញគឺពិបាកទ្រាំណាស់ ជាពិសេសបើសិនជានៅពេលអាកាសធាតុត្រជាក់នោះអាការៈឈឺធ្មេញកាន់តែដ៏ឈឺខ្លាំងជាងមុនទៅទៀត។ ពេលខ្លះឈឺធ្មេញខ្លាំងដល់ថ្នាក់ទ្រាំមិនបានគឺមានតែយំ​ ជាពិសេសចំពោះក្មេងៗពួកគេមិនចេះទ្រាំនោះទេ គឺមានតែយំ ប៉ុន្តែមនុស្សក៏យំដែរ ដោយសារតែឈឺទ្រាំមិនបាន។ ដូច្នេះម្នាក់ៗគឺមិនចង់ជួបអាការៈឈឺធ្មេញនេះឡើយ​ព្រោះវាពិបាកទ្រាំ ដូច្នេះបើសិនជាជួបបញ្ហាឈឺធ្មេញ តើគួរធ្វើយ៉ាងណាដើម្បីឱ្យវាបាត់ទៅវិញភ្លាមៗនោះ។ ជាការពិតណាស់ ពេលខ្លះបើយើងចំនាយពេលទៅពេទ្យវាអាចយឺតយ៉ាវ និងត្រូវចំណាយលុយកាក់ច្រើនទៀតផង។ ដូច្នេះ ថ្ងៃនេះដើម្បីកាត់បន្ថយពេលវេលា និងថវិកា យើងនឹងណែនាំវិធីសាស្ត្រងាយៗដោយធ្វើបានដោយខ្លួនជាមួយគ្រឿងផ្សំស្រួលៗ និងចំណាយពេលតិចទៀតផង។

១. ទឹកអំបិល

ទឹកអំបិលគឺជាឳសថធម្មជាតិដែលអាចព្យាបាលរោគឈឺធ្មេញបាន ហើយវាងាយស្រួលធ្វើទៅវិញទេ ដោយគ្រាន់តែលាយអំបិល ជាមួយនឹងទឹកក្តៅអ៊ុនៗ រួចយកមកខ្ពុរមាត់ នោះអ្នកធ្វើដដែលៗ មួយថ្ងៃ ២ ទៅ ៣ដង ជារៀងរាល់ថ្ងៃ អ្នកនឹងអាចព្យាបាលរោគឈឺធ្មេញបាន។ មិនត្រឹមតែប៉ុណ្ណោះ ទឹកអំបិលក៏អាចជួយសម្អាតកំណរជាប់ធ្មេញបានផងដែរ ថែមទាំងបង្ការការហើមទៀតផង។

២. ស្អំទឹកកក

ដុំទឹកកក ឬកន្សែងត្រជាក់ មានប្រសិទ្ធភាពចំពោះប្រភេទនៃការឈឺចាប់ដែលអ្នកកំពុងជួបប្រទះ ដូចជាការឈឺធ្មេញនេះឯង។ ប្រើកញ្ចប់ទឹកកកឬដាក់ទឹកកកក្នុងថង់ប្លាស្ទិចហើយរុំវាដោយកន្សែងស្តើងដាក់វានៅលើធ្មេញដែលឈឺរយៈពេល 15 នាទីដើម្បីធ្វើឱ្យសរសៃវាស្ពឹក និងបន្ថយភាពឈឺចាប់។ វាក៏ជួយកាត់បន្ថយការរលាកនិងហើមផងដែរ។

៣. ខ្ទឹមស

ខ្ទឹមសត្រូវបានស្គាល់និងត្រូវបានគេប្រើប្រាស់សម្រាប់ជាឱសថផ្សេងៗ។ វាសម្លាប់បាក់តេរីដែលបង្កគ្រោះថ្នាក់និងធ្វើការជាអ្នកបំបាត់ការឈឺចាប់ទៀតផង។ មធ្យោបាយដ៏ល្អបំផុតក្នុងការប្រើវាគឺយកខ្ទឹមសមួយបន្ទះមកដាក់វានៅលើតំបន់ដែលរងផលប៉ះពាល់ឬអ្នកអាចទំពារវាយឺតៗ។ អ្នកអាចធ្វើព្យាបាលបែបនេះឡើងវិញបាន ពីរ ទៅបីថ្ងៃរហូតដល់ការឈឺចាប់បាត់។

៤. ស្លឹកត្របែក

ស្លឹកត្របែកគឺជាសារធាតុប្រឆាំងនឹងការរលាកនិងសារធាតុប្រឆាំងនឹងមេរោគ។ ពួកគេមិនត្រឹមតែជួយកាត់បន្ថយជំងឺធ្មេញទេប៉ុន្តែថែមទាំងបំបាត់ដំបៅអញ្ចាញធ្មេញនិងហើមអញ្ចាញធ្មេញផងដែរ។ អ្នកអាចធ្វើការព្យាបាលធ្មេញដោយទំពាស្លឹកត្របែក មួយ ទៅ ពីរសន្លឹករហូតទាល់តែវាចេញទឹកដើម្បីឱ្យវាជ្រាបចូលទៅកន្លែងឈឺចាប់នោះ។ ម្យ៉ាងវិញទៀត អ្នកអាចដាក់ស្លឹកត្របែកនៅក្នុងទឹកក្តៅដើម្បីឱ្យវាចេញជាតិឳសថនៅខាងក្នុងនោះ រួចអ្នកអាចយកទឹកនោះមកលាយជាមួយអំបិលបន្តិច រួចអ្នកអាចធ្វើការខ្ពុរមាត់ សម្អាតមាត់ និងបំបាត់ការឈឺធ្មេញរបស់អ្នក។

៥. ស្រូវសាលី

ស្រូវសាលីមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដែលផ្តល់អត្ថប្រយោជន៍រយៈពេលខ្លីនិងរយៈពេលវែងខណៈពេលដែលការពារមិនឱ្យធ្មេញពុកនិងឈឺចាប់បាន។ សម្រាប់លទ្ធផលល្អបំផុត អ្នកអាចទំពាដើមស្រូវសាលីនោះដោយផ្ទាល់បាន ឬក៏អាចដាក់វាជាមួយទឹកក្តៅដើម្បីឱ្យចេញជាតិ និងប្រើដើម្បីខ្ពុរមាត់របស់អ្នក។ វាយកជាតិពុលចេញពីអញ្ចាញធ្មេញនិងកាត់បន្ថយការលូតលាស់របស់បាក់តេរីផងដែរ។

៦. ខ្ទឹមក្រហម ឬខ្ទឹមបារាំង

ខ្ទឹមក្រហម ឬខ្ទឹមបារាំងផ្ទុកនូវសារធាតុ phytochemicals ដែលសំដៅទៅលើសារធាតុដែលទទួលខុសត្រូវចំពោះការបង្ករោគហើយផ្តល់ឱ្យអ្នកនូវការសម្រាកពីការឈឺចាប់។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការប្រើវាគឺកាត់ខ្ទឹមមួយជំរៀកហើយទំពារវានៅចំហៀងនៃមាត់របស់អ្នកដែលឈឺ។ នេះអនុញ្ញាតឱ្យទឹកចេញពីខ្ទឹមនោះដើម្បីជ្រាបចូលធ្មេញរបស់អ្នក។ ប្រសិនបើការឈឺចាប់ខ្លាំងពេក អ្នកអាចយកខ្ទឹមនោះទៅដាក់កន្លែងដែលឈឺនោះផ្ទាល់ ដោយទប់វារយៈពេល ១០​ទៅ ១៥នាទី ដើម្បីឱ្យជាតិខ្ទឹមបារាំងនោះប្រឆាំងនឹងធ្មេញដែលរងផលប៉ះពាល់៕

អត្ថបទល្អផ្សេងទៀត៖ ធ្មេញសភ្លាមៗដូចប្រាថ្នា! សាកល្បងជាមួយវិធីធម្មជាតិទាំងនេះនឹងដឹងលទ្ធផល!

នរណាមិនចង់បានធ្មេញសភ្លឺចែងចាំង? ស្នាម​ញញឹម​គឺ​ជា​ភាព​ទាក់​ទាញដ៏សំខាន់បំផុត​មួយ​មិនថាចំពោះប្រុសឬស្រី។ ស្នាមញញឹមស្រស់ឬមិនស្រស់ពឹងផ្អែកលើថាធ្មេញសឬមិនស។ តែសម្រាប់ប្រិយមិត្តមួយចំនួនការមានធ្មេញសមិនជារឿងងាយស្រួលទេទោះខំដុសសម្អាតយ៉ាងណាក៏ដោយ។

Anarchak សូមប្រែសម្រួលគន្លឹះពិសេសខាងក្រោមដែលអ្នកអាចទទួលបានធ្មេញសចែងចាំងក្នុងពេលខ្លីដោយប្រើតែសម្ភរៈផ្ទះបាយ៖

១. អំបិល៖

អំបិល​ត្រូវ​បាន​គេប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឱ្យ​ធ្មេញ​ស​តាំង​ពីយូរលង់មកហើយ ហើយពេលបច្ចុប្បន្នអាច​ប្រើ​ប្រាស់​វា​ជា​មួយ​នឹង​ថ្នាំ​ដុស​ធ្មេញ​បាន។ គួរកត់សម្គាល់ថាការ​ប្រើ​ប្រាស់​អំបិល​ដុស​ធ្មេញ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ធ្មេញ​ស​ទេ វា​ថែម​ទាំង​ជួយ​​អ្ន​ក​បាត់​​ឈឺធ្មេញ​ទៀត។

៤. សម្បក​ចេក៖

សម្បក​ចេក​ជាគ្រឿងដ៏ពិសេសមួយ​អាច​ជួយ​ឱ្យ​ធ្មេញ​អ្នក​ស​ស្អាត​ភ្លាមៗ​ ហើយថែមទាំងងាយស្រួលរកនិងមិនចំណាយប្រាក់ច្រើន។ របៀបប្រើគ្រាន់តែ​បក​សម្បក​ចេក​មួយផ្លែ​ចេញ​មក បន្ទាប់​មក​យកផ្ទៃ​ខាង​ក្នុង​នៃ​សម្បក​នោះ​មក​ត្រដុស​នឹង​ធ្មេញ​ប្រហែល ២ ទៅ ៣​នាទី​ក្នុង​មួយ​ថ្ងៃ។

៣. ផ្លែស្ត្របឺរី៖

វា​អាច​ជួយ​លាង​ជម្រះ​ធ្មេញ​ឱ្យ​ស​ស្អាត​បានដោយសារ​សារ​ធាតុ ម៉ាលីក អាស៊ីត (malic acid)។ ហើយអ្នកក៏ប្រហែលធ្លាប់ឃើញផ្លែ​ស្ត្របឺរី នេះជាគ្រឿងផ្សំថ្នាំដុសធ្មេញ។ នោះដោយសារសារ​ធាតុ​សរសៃ​នៅ​ក្នុង​អាច​ជួយ​កម្ចាត់​មីក្រូសរីរាង្គ​ដែល​ជា​ហេតុ​ផល​ធំ​មួយ​ធ្វើ​ឱ្យ​ធ្មេញ​ពុក និងដង្កូវ​ស៊ី។

២. ក្រូច​ឆ្មារ៖

ទឹក​ក្រូច​ឆ្មារមិនត្រឹមតែអាចជួយបំពង់កទេ ​វា​ក៏អា​ចជួ​យឱ្យ​ធ្មេញ​ស​ទៀត​ផង។ បើ​​ធ្មេញ​របស់​អ្នក​មាន​ពណ៌​លឿង អ្នក​អាច​សម្អាត​ធ្មេញ​ដោយជូតជាមួយនឹងទឹក​ក្រូច​ឆ្មារ លាយនិង​អំបិល​។ ប៉ុន្តែ កុំ​ធ្វើ​វា​ជា​ប្រចាំញឹកញាប់ ​ព្រោះ​វា​មាន​ជាតិ​អាស៊ីត​​ដែល​អាច​បណ្តាល​ឱ្យ​ធ្មេញ​អ្នក​ឆាប់​ពុក៕

 

 

មតិយោបល់

ពេញនិយម