រងចាំមើលបាតុភូតចម្លែកដែលកើតឡើងនៅថ្ងៃទី២៧ខែកក្កដានេះទាំងអស់គ្នា!!!
Connect with us

គួរដឹង

រងចាំមើលបាតុភូតចម្លែកដែលកើតឡើងនៅថ្ងៃទី២៧ខែកក្កដានេះទាំងអស់គ្នា!!!

ហេតុអ្វីបានជាច័ន្ទគ្រាសលើកនេះ យូរជាងឆ្នាំមុន?

ច័ន្ទគ្រាសដែលមានរយៈពេលយូរជាងគេក្នុងស.វទី២១ នឹងកើតមានក្នុងថ្ងៃទី២៧ខែកក្កដា ដែលអូសបន្លាយរយៈពេល១ម៉ោងនិង ៤៣នាទីពេញ ក្នុងទ្វីបអាហ្វ្រិច មជ្ឈបូពា៌ និង អាស៊ីកណ្តាល។

ប្រសិនបើប្រៀបធៀបទៅនឹងច័ន្ទគ្រាសមុនៗ សូរ្យគ្រាសដែលនឹងកើតឡើងនេះ អាចមើលឃើញនៅអាមេរិចខាងជើង នៅថ្ងៃ២១ ខែ មករា ឆ្នាំ ២០១៩ ដែលអាចមានរយៈពេលចំនួន ១ម៉ោង ២នាទី។ សូរ្យគ្រាស ដែលកើតឡើងពេញ ១៤រដ្ឋនៃប្រទេសអាមេរិច នៅខែសីហា ឆ្នាំ ២០១៧ មិនដែលធ្លាប់កើតមានលើសពី២នាទី និង៤០វិនាទីទេ។

តើមូលហេតុអ្វីដែលនាំឲ្យកើតមានបាតុភូតនេះកើតឡើង?

សូរ្យគ្រាស នៅពេលដែលព្រះច័ន្ទបាំងពន្លឺព្រះអាទិត្យ តែងតែខ្លីជាងច័ន្ទគ្រាស នៅពេលដែលផែនដី ចាកចេញពីព្រះច័ន្ទ និងព្រះអាទិត្យ។ នេះកើតឡើងដោយសារតែ ភាពខុសគ្នានៃស្រមោល។ នេះ បើយោងតាមសម្តី Kaisa Young ដែលជាអ្នកវិទ្យាសាស្រ្ត នៅ សាកលវិទ្យាល័យ Nicholls State នៅ Louisiana។

គាត់និយាយថា៖ “ប្រសិនបើអ្នកគិតពីវាក្នុងន័យផ្សេង សូរ្យគ្រាសគឺជាកើតឡើងដោយសារតែព្រះច័ន្ទ ដែឡមានស្រមោលតូច ជះមកលើផែនដី ដែលជាភពធំជាង។ ច័ន្ទគ្រាស គឺជស្រមោលនៃភពធំ ជះមកលើភព តូច។

នៅពេលដែលព្រះច័ន្ទ បាំងពន្លឺព្រះអាទិត្យ ហាក់ដូចជា សរសៃមួយ ដែលឈូតលើផែនដីតែបន្តិចប៉ុណ្ណោះ។ ប៉ុន្តែ បើសិនជាផែនដីបាំងវិញ ព្រះច័ន្ទ អាចប្រហែលជាត្រូវចំណាយពេលយូរបន្តិចដើម្បីចេញពីស្រមោលនោះ។

Young ពន្យល់ថា៖ ប៉ុន្តែ វាក៏មានភាពខុសគ្នាមួយចំនួនទៀត ទាក់ទងនឹងច័ន្ទគ្រាស និងសូរ្យគ្រាស។ ហើយវាពាក់ព័ន្ធនឹង ទម្រង់ និងវដ្ត ដែលគ្រប់គ្រងគន្លងរបស់វាផងដែរ។ ផែនដី ព្រះច័ន្ទ និងព្រះអាទិត្យ មិនតែងតែស្ថិតក្នុងខ្សែរតែមួយទេ។ កត្តាចុងក្រោយ ដែលប៉ះពាល់ទៅដល់ពេលវេលា នៃបាតុភូតនេះ គឺពេលវេលារបស់ឆ្នាំ។ នៅខែកក្កដា ផែនដី ឈានដល់ចំណុច មួយដែលត្រូវវិលលឿន ក្នុងគន្លងរបស់ខ្លួន ពីព្រះអាទិត្យ ហើយវាមើលទៅតូចជាងគេនៅក្នុងលំហ បើប្រៀបធៀបទៅនឹងពេលវេលារបស់ឆ្នាំ។ នេះមានន័យថា ទាំងព្រះច័ន្ទ និងផែនដី សុទ្ធតែ ជះស្រមោលធំជាងមុន ដែលអាចត្រូវឲ្យភពមួយទៀត ចំណាយពេលយូរក្នុងការដើរចេញពីស្រមោលនោះ។ ផែនដីឈាមដល់ចំណុចដែលជិតព្រះអាទិត្យបំផុត នៅខែមករា ដែលជាហេតុធ្វើឲ្យស្រមោលផែនដីធំជាងមុនផងដែរ។

នេះជាមូលហេតុ ដែលបាតុភូតនេះ យូរជាងគេបើប្រៀបធៀបទៅនឹងបាតុភូតពីមុន។ បាតុភូតដែលនឹងកើតមានឡើងនៅថ្ងៃ២៧នេះ នឹងយូរ ជារាល់ដងផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ អានម្ដងយល់បីរឿង៖ ទម្ងន់លើឋានព្រះច័ន្ទ ច័ន្ទគ្រាស និងសូរ្យគ្រាសពន្យល់យ៉ាងសង្ខេប!

តើហេតុអ្វីទៅបានជាអាវកាសយានិកមានទម្ងន់ខ្លួនស្រាលពេលពួកគាត់ឡើងទៅឋានព្រះច័ន្ទ?

បានជាអាវកាសយានិកមានទម្ងន់ខ្លួនស្រាលពេលពួកគាត់ឡើងទៅឋានព្រះច័ន្ទ នោះក៏ដោយសារតែ ព្រះច័ន្ទមានម៉ាសតូចជាងភពផែនដី ដែលនាំឱ្យទំនាញនៅឯឋានព្រះច័ន្ទក៏តិចជាងផែនដីដែរ។ ដោយសារតែទំនាញតិចនេះហើយទើបបានជាអ្វីក៏ដោយដែលនៅលើឋានព្រះច័ន្ទមានទម្ងន់ស្រាល ពោលគឺស្រាលជាងនៅលើផែនដីដល់ទៅ ៦ដង។ មានន័យថាបើសិនមនុស្សម្នាក់មានទម្ងន់ខ្លួន ៣៦ គីឡូក្រាមនៅលើផែនដី ពេលគាត់ឡើងទៅឋានព្រះច័ន្ទទម្ងន់គាត់នឹងនៅសល់ត្រឹមតែ ៦ គីឡូក្រាមប៉ុណ្ណោះ ខណៈដែលម៉ាសគាត់នៅតែដដែល។

និយាយពីរឿងព្រះច័ន្ទចឹង នឹកឃើញសំណួរមួយទៀត ហេតុអ្វីបានជាមានបាតុភូតច័ន្ទគ្រាស?

បាតុភូតច័ន្ទគ្រាសកើតឡើងនៅពេលដែល ព្រះអាទិត្យ ផែនដីនិងព្រះច័ន្ទ ស្ថិតលើគន្លងជាជួរក្នុងបន្ទាត់ត្រង់មួយ។ ដោយសារតែផែនដីនៅកណ្ដាលរវាង ព្រះអាទិត្យនិងព្រះច័ន្ទ ផែនដីក៏បាំងរាល់ពន្លឺរបស់ព្រះអាទិត្យមិនឱ្យចាំងទៅដល់ព្រះច័ន្ទ ហើយវាបង្កើតឱ្យមានស្រមោលរបស់ផែនដីទៅលើព្រះច័ន្ទ។ បាតុភូតនេះហើយដែលគេហៅថាច័ន្ទគ្រាស។

បើជ្រុលនិយាយដល់ច័ន្ទគ្រាសទៅហើយ ចុះហេតុអ្វីបានជាមានបាតុភូតសូរ្យគ្រាសវិញ?

បាតុភូតសូរ្យគ្រាសវិញ កើតឡើងដោយសារតែ ព្រះអាទិត្យ ព្រះច័ន្ទ និងផែនដី ស្ថិតនៅជាជួរក្នុងបន្ទាត់ត្រង់មួយ។ តែលើកនេះ ព្រះច័ន្ទជាអ្នកនៅកណ្ដាលរវាង ព្រះអាទិត្យ និងផែនដីវិញម្ដង ហើយព្រះច័ន្ទក៏បាំងពន្លឺរបស់ព្រះអាទិត្យដែលចាំងទៅលើផែនដី ហើយវាបង្កើតឱ្យមានស្រមោលរបស់ព្រះច័ន្ទមកលើផែនដី។ បាតុភូតនេះហើយដែលគេហៅថាសូរ្យគ្រាស៕

មតិយោបល់

Trending