បើកើតកូនត្រូវប្រើវិធីអញ្ចឹងៗអី ធានាមនុស្សប្រុសលែងចង់បានកូនហើយ!
Connect with us

ទាក់ទាញ

បើកើតកូនត្រូវប្រើវិធីអញ្ចឹងៗអី ធានាមនុស្សប្រុសលែងចង់បានកូនហើយ!

ការបង្កើតកូនគឺជារឿងពិបាកបំផុតក្នុងមួយជីវិតរបស់មនុស្សស្រី។ នៅសម័យបុរាណ តាមតំបន់ រឺប្រទេសនីមួយៗតែងតែមានវិធីបង្កើតកូនខុសៗពីគ្នា ដែលវិធីទាំងនោះសុទ្ធតែប្លែកៗមិនគួរអោយជឿនោះទេ។

តួយ៉ាងដូចជាការបង្កើតកូននៅតំបន់មួយឯក្នុងប្រទេសម៉ិចស៊ីកូអញ្ចឹងដែរ។ ជាទូទៅ យើងគ្រប់គ្នាសុទ្ធតែដឹងថា ការបង្កើតកូនគឺជាបន្ទុកដ៏ធំមួយសម្រាប់ម្តាយ ដោយពួកគេត្រូវអត់ទ្រាំនឹងការឈឺចាប់មិនអាចថ្លែងបាន ប៉ុន្តែអ្វីដែលដែលជាប្រពៃណីរបស់កុលសម្ព័ន្ធ “ហយឆុល” ដែលជាកុលសម្ព័ន្ធឥណ្ឌានោះ គឺជារឿងផ្សេងមួយ ពោលគឺថាទាំងម្តាយ និងឪពុកត្រូវទទួលរងការឈឺចាប់ទន្ទឹមនឹងគ្នា។

នៅពេលដែលស្រីម្នាក់ដល់ពេលត្រូវសម្រាលកូន គេតម្រូវអោយបុរសជាប្តីដេកនៅលើប្រពន្ធរបស់ខ្លួន ដោយគេយកខ្សែមកចងពងស្វាសរបស់បុរសជាប្តីនោះ និងទុកខ្សែសងខាងអោយប្រពន្ធដើម្បីកាន់នៅពេលដែលសម្រាល។

ខ្សែនោះគឺទុកសម្រាប់អោយប្រពន្ធរបស់ខ្លួនទាយនៅពេលដែលគេឈឺចាប់មិនអាចទ្រាំបាន រឺពេលដែលគេកំពុងតែប្រឹងបង្កើតកូនចេញមកជាដើម។ ការដែលធ្វើបែបនេះគឺដើម្បីអោយបុរសជាប្តីអាចដឹងពីសុខទុក្ខ និងការឈឹចាប់របស់ស្រី្តជាប្រពន្ធរបស់ខ្លួននៅពេលដែលកំពុងសម្រាល។

ដូច្នេះមិនថាឪពុក រឺក៏ម្តាយនោះទេ ពួកគេសុទ្ធតែទទួលរងការឈឹចាប់ស្មើៗគ្នានៅពេលសម្រាលកូនចេញមក។ នេះក៏៏អាចជាហេតុផលមួយដែលអាចអោយពួកគេអោយតម្លៃលើកូននិងម្តាយផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ រឿងទាំងនេះដែលអ្នកត្រូវបង្រៀនកូនរបស់លោកអ្នក មុនដែលគេឈានចូលអាយុ ១៣ឆ្នាំ

យោងទៅតាមអ្នកចិត្តសាស្ដ្រខ្លះ បាននិយាយថា ក្មេងជំទង់អាយុបានចាប់ផ្ដើមពីពេលកូនក្មេងអាយុពី 9 ទៅ 13 ឆ្នាំ ហើយវាជាដំណាក់កាលនៃអន្តរកាលពីការចិញ្ចឹមកូន ដែលឪពុកម្ដាយគួរអនុញ្ញាតឱ្យកូនរបស់ពួកគេលូតលាស់និងមានឯករាជ្យ។ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរ ឪពុកម្តាយគួរតែជួយកូនរបស់ពួកគេឱ្យមានជំនាញខាងផ្នែកជីវិតរស់នៅសំខាន់ៗមួយចំនួននៅពេលដែលពួកគេឈានដល់អាយុ 13 ឆ្នាំ។

១. បង្រៀនពួកពីរបៀបរកលុយ និងសន្សំលុយ


អ្នកអាចបង្រៀនកូនៗ របស់អ្នកអំពីជំនាញហិរញ្ញវត្ថុជាកំរិតមូលដ្ឋាននៅពេលដែលពួកគេរៀនពីរបៀបរបបផ្សេងៗពីសាលារៀន។ នៅអាយុ 13 ឆ្នាំ កុមារអាចមានលទ្ធភាពសន្សំប្រាក់ពីប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍របស់ពួកគេ ពួកគេក៏ត្រូវដឹងពីតម្លៃនៃការចំណាយរបស់គ្រួសារខ្លះៗផងដែរ និងការយល់ដឹងពីភាពខុសគ្នារវាងប័ណ្ណឥណពន្ធនិងប័ណ្ណឥណទាន និងអាចធ្វើការសម្រេចចិត្តអំពីការចំណាយនិងការសន្សំ។

២. ធ្វើកិច្ចការផ្ទះកំរិតបឋម

យោងទៅតាមអ្នកឯកទេសផ្នែកចិត្តសាស្ត្រ ក្មេងៗអាចធ្វើការងារជាច្រើននៅវ័យក្មេងនេះ ដូចជា ការសម្អាតបន្ទាប់ពីអាហារពេលល្ងាចរួច ឬការប្រមូលសំលៀកបំពាក់របស់ពួកគេក្នុងកំឡុងពេលបោកអ៊ុត។ នៅអាយុ 13 ឆ្នាំពួកគេអាចមានលទ្ធភាពបោកសំលៀកបំពាក់របស់ពួកគេ លាងចានដោយខ្លួនឯង ផ្លាស់ប្តូរកំរាលពូករបស់ពួកគេ លាងសម្អាតបន្ទប់ទឹកនិងសំអាតបន្ទប់បាយផងដែរ។ ឪពុកម្តាយគួរតែមានភាពស្របគ្នានិងជាក់លាក់ជាមួយសំណើរបស់ពួកគេហើយគួរតែលើកទឹកចិត្តដល់កូនៗ របស់ពួកគេជានិច្ច។

៣. រៀបចំអាហារ

ការចម្អិនអាហារគឺជាជំនាញដ៏សំខាន់មួយដែលកូនរបស់អ្នកត្រូវការនៅពេលពួកគេក្លាយទៅជាមនុស្សពេញវ័យ ហើយមានមុខម្ហូបងាយស្រួលជាច្រើនសម្រាប់អ្នកចាប់ផ្តើម ដូចជានំសាំងវិច, ស៊ុតចៀន, ការធ្វើប៉ាស្តា, ស៊ុបនិងសាឡាត់ជាដើម។ នៅអាយុ 13 ឆ្នាំកុមារគួរមានគម្រោងរៀបចំអាហារសម្រាប់គ្រួសារបរិភោគតាមរូបមន្តសាមញ្ញនិងអាចធ្វើការជាមួយឧបករណ៍ផ្ទះបាយផ្សេងៗ។ កុំភ្លេចបង្រៀនកូនរបស់អ្នកអំពីមូលដ្ឋានគ្រឹះនៃអនាម័យនិងសុវត្ថិភាពផងដែរ។

៤. ការទិញគ្រឿងទេស

ការនាំកូនចៅរបស់អ្នកទៅហាងលក់គ្រឿងទេសជាមួយអ្នកនឹងជួយពួកគេអភិវឌ្ឍជំនាញសំខាន់ៗ ដូចជាការសរសេរចេញផែនការអាហា រសរសេរបញ្ជីគ្រឿងទេសនិងប្រកាន់ខ្ជាប់នូវថវិកានៅពេលដែលពួកគេក្លាយទៅជាក្មេងជំទង់។ បង្រៀនពួកគេពីរបៀបអានស្លាកចំណីអាហារនិងរបៀបស្វែងរករបស់ល្អៗ ក៏ដូចជាឱ្យចេះថ្លឹងថ្លែង។

៥. អនាម័យផ្ទាល់ខ្លួន

អ្នកជំនាញទទួលស្គាល់ថាឪពុកម្តាយជាច្រើនគិតថាក្មេងអាយុ 10 ឆ្នាំឬក្មេងអាយុ 11 ឆ្នាំនឹងរៀនអំពីអនាម័យតាមធម្មជាតិដោយខ្លួនឯង។ ប៉ុន្តែការពិតមានរឿងជាច្រើនដែលមាតាបិតាគួរពិភាក្សាជាមួយកូនៗ របស់ពួកគេមុនពេលវាហួសពេល។ សារៈសំខាន់នៃការងូតទឹកជារៀងរាល់ថ្ងៃដោយប្រើកន្សែងឱ្យបានត្រឹមត្រូវ ចេះប្តូរសំលៀកបំពាក់ កក់សក់ខ្លួនឯង សំអាតអនាម័យមាត់ និងការយល់ដឹងអំពីរាងកាយរបស់ពួកគេផ្ទាល់។ ចូរចងចាំថាអ្នកជាគំរូល្អសម្រាប់គេដដូច្នេះហើយអ្នកត្រូវតែងតែពន្យល់ដល់កូនៗ របស់អ្នកថាហេតុអ្វីបានជាពួកគេត្រូវធ្វើបែបនេះនិងគួរធ្វើអ្វីខ្លះល្អសម្រាប់គេ។

៦. ការសង្គ្រោះបឋម

ជំនាញក្នុងការសង្គ្រោះបឋមៗ នឹងផ្តល់ចំណេះដឹងដល់កូនៗ របស់អ្នកដើម្បីជួយខ្លួនឯងនៅពេលពួកគេមានបញ្ហាផ្សេងៗ មិនថានៅផ្ទះ ឬនៅសាលា ហើយនៅពេលគ្មាននរណាម្នាក់នៅជុំវិញខ្លួនពួកគេ។ នៅចក្រភពអង់គ្លេស កាកបាទក្រហម គាំទ្រការដាក់បញ្ចូល ការអប់រំផ្នែកសង្គ្រោះបឋមក្នុងកម្មវិធីសិក្សារបស់សាលារៀន។ ការសិក្សាមួយចំនួនបានបង្ហាញថាកុមារអាយុពី 4 ទៅ 5 ឆ្នាំអាចទន្ទេញលេខទូរស័ព្ទសង្គ្រោះបន្ទាន់បានត្រឹមត្រូវ អាចវាយតម្លៃពីការដកដង្ហើមរបស់មនុស្សនិងចងចាំទីតាំងដែលត្រឹមត្រូវ។ ជំនាញខ្លះសម្រាប់ក្មេងដែលមានវ័យចំណាស់រួមមានសមត្ថភាពបញ្ឈប់ការហូរឈាមនិងព្យាបាលការរលាកនិងសត្វខាំផ្សេងៗ។

៧. ឱ្យពួកគេចេះគ្រប់គ្រងពេលវេលា

ជំនាញគ្រប់គ្រងពេលវេលាគឺសំខាន់ណាស់សម្រាប់ កូនជំទង់របស់អ្នក។ ព្យាយាមផ្តល់ជូនកូនរបស់អ្នកនូវឧបករណ៍មួយចំនួនដែលអាចជួយពួកគេឱ្យកាន់តែមានប្រសិទ្ធភាព ដូចជាការដាស់តឿនតាមទូរស័ព្ទឬប្រតិទិនពិសេសក្នុងការកត់ចំណាំកាលវិភាគ។ សូមចងចាំថាការសម្រេចចិត្តអំពីអ្វីដែលត្រូវធ្វើនិងពេលណាត្រូវធ្វើ វាកាន់តែងាយស្រួលនៅពេលអ្នកសរសេរវាទុក ដូច្នេះវាក៏ងាយស្រួលសម្រាប់កូនៗផងដែរ។ ផ្តល់ឱ្យពួកវានូវនាឡិកាមួយដើម្បីជួយពួកគេគ្រប់គ្រងពេលវេលា និងការរំខានផ្សេងៗ។

៨. ជំនាញសង្គម និងអាកប្បកិរិយា

វាមានសារៈសំខាន់ណាស់ក្នុងការបង្រៀនកូនៗ របស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបានអំពីអាកប្បកិរិយាទូទៅ។ សម្រាប់កុមារតូចៗ សូមចាប់ផ្តើមដោយគំរូផ្ទាល់ខ្លួនរបស់អ្នកលើកទឹកចិត្តឱ្យពួកគេចេះចែករំលែក ចេះគួរសមនិងគោរពមនុស្សចាស់។ បង្ហាត់បង្រៀនពួកគេនៅផ្ទះគឺជាពេលល្អមួយដើម្បីបង្រៀនកូនៗ របស់អ្នកអំពីរបៀបធ្វើជាអ្នកបង្ហាត់បង្រៀនល្អនិងពន្យល់ពីលក្ខណៈគ្រួសារ។ ហើយកុំភ្លេចថានៅក្នុងសង្គមសម័យទំនើប ប្រព័ន្ធច្បាប់ឌីជីថលគឺមានសារៈសំខាន់។

ការទំលាប់ខ្លួនពួកគេឱ្យចេះទម្លាប់នៃការអនុវត្តន៍ត្រឹមត្រូវនឹងជួយកូនៗ របស់អ្នកនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ នៅពេលពួកគេក្លាយទៅជាក្មេងជំទង់ នឹងជួយពួកគេទទួលបានជោគជ័យនៅក្នុងអាជីពរបស់ពួកគេ ហើយនឹងជួយពួកគេឱ្យមានភាពល្អប្រសើរជាមួយមិត្តភក្តិរបស់ពួកគេផងដែរ។

៩. ការស្វែងរកទីតាំង និងការមើលផែនទី

វាក៏អាចទៅរួចដែលថាក្មេងជំទង់របស់អ្នកនឹងអាចធ្វើដំណើតដោយខ្លួនគេបានក្នុងរយៈពេលពីរ បីឆ្នាំខាងមុខទៀត។ ដូច្នេះវាសំខាន់ណាស់ដែលពួកគេអាចយល់ពីរបៀបប្រើឧបករណ៍រុករកទីកន្លែងឱ្យបានត្រឹមត្រូវនិងរបៀបអានផែនទី។ នៅអាយុ 13 ឆ្នាំកុមារអាចចងចាំទិសដៅនិងអាននិមិត្តសញ្ញាផែនទីនិងតម្រង់ទិសខ្លួនឯងបានហើយ។ មានធនធានជាច្រើននៅលើអ៊ិនធឺណេតដែលនឹងជួយធ្វើឱ្យការអាននៃផែនទីកាន់តែមានភាពងាយស្រួលសម្រាប់ពួកគេ។

១០. ចេះគ្រប់គ្រងអារម្មណ៏ផ្ទាល់ខ្លួន

មិនត្រឹមតែក្មេងជំទង់ប៉ុណ្ណោះទេ ប៉ុន្តែមនុស្សពេញវ័យជាច្រើនមិនមានលទ្ធភាពទទួលនិងគ្រប់គ្រងអារម្មណ៍របស់ពួកគេ ដូចជាកំហឹង ភាពតានតឹងនិងការថប់បារម្ភបានឡើយ។ ជំនាញគ្រប់គ្រងបញ្ញាស្មារតីរួមមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណអារម្មណ៍ និងស្វែងយល់ស្ថានភាពគ្រប់គ្រងអារម្មណ៍និងស្វែងរកជំនួយនៅពេលចាំបាច់គឺជារឿងសំខាន់ផងដែរសម្រាប់ជីវិតប្រចាំថ្ងៃ។ ជីវិតរស់នៅប្រចាំថ្ងៃប្រាកដជាមានរឿងរ៉ាវច្រើន ដូច្នេះការបង្រៀនពួកគេពីរឿងទាំងនេះអាចឱ្យពួកងាយនឹងយល់ពីអារម្មណ៏ខ្លួនឯង និងងាយអាចដោះស្រាយបញ្ហារបស់ពួកគេនៅពេលក្រោយ៕

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.