ដឹងទេថា ហេតុអ្វីបានជាអ្នកដែលត្រចៀកវែង មានអាយុវែង?
Connect with us

គួរដឹង

ដឹងទេថា ហេតុអ្វីបានជាអ្នកដែលត្រចៀកវែង មានអាយុវែង?

អ្នកដែលមានត្រចៀកធំៗ អាចរស់នៅបានយូរជាងអ្នកដែលត្រចៀកខ្លី។ បើយោងតាមរបាយការណ៍មួយ បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តជប៉ុន បានរកឃើញថា អ្នកដែលមានត្រចៀកធំ ឬមានសមាជិកគ្រួសារមានត្រចៀកធំ រស់នៅបានយូរហើយមិនងាយមានជំងឺផ្តាសាយទេ។ 

ការសិក្សាស្រាវជ្រាវនេះ បានធ្វើឡើងដោយ រូបវិទូ នៃសាលា Hirose Nobuyoshi នៃសាកលវិទ្យាល័យ Keio បានបង្ហាញថា អ្នកដែលមានអាយុវែងមានលក្ខណៈដូចខាងក្រោម៖ ត្រចៀកធំ ឬវែង។ ត្រចៀក ជាសរីរាង្គមួយ ដែលអាចលូតលាស់ ជាមួយនឹងខ្លួនប្រាណ ដើម្បីកាត់បន្ថយបញ្ហា រវាងឆ្អឹង។

ត្រចៀកអាចជួយកាត់បន្ថយភាពឈឺចាប់ផ្សេងៗ នេះមានន័យថា កាលណាមានប្រចៀកធំ វានឹងធ្វើឲ្យកោសិកា ខ្លួនយើងមានការផ្លាស់ប្តូរជាញឹកញាប់ ហើយជីវិតយើងក៏កាន់តែរស់បានយូរដែរ។ ទោះបីជាត្រចៀកធំ នាំលក្ខណៈមួយ នាំឲ្យមានអាយុវែង ប៉ុន្តែមូលហេតុចំបងនៃអាយុវែង ក៏ទាក់ទងនឹងហ្សែនដែរ។ យោងតាម ការសិក្សាជារួមមួយ រវាងជប៉ុន និងអេស៉្បាញ បានឲ្យដឹងថា មានហ្សែនមួយប្រភេទ ដែលមានក្នុងខ្លួនមនុស្ស ដែលជាហេតុធ្វើឲ្យមានអាយុវែង។ 

ភាពអាថ៌កំបាំងមួយទៀត ដែលធ្វើឲ្យមានអាយុវែងគឺ ទាក់ទងនឹងរ៉ាឌីកាល់មនុស្ស។ នៅពេលដែលមនុស្សមានរ៉ាឌីកាល់សេរី ដែលជាសញ្ញា នៃកោសិកា តាមរយៈ ការរៀបចំឡើងរបស់ម៉ូលេគុល ដើម្បីប្រាប់ទៅដល់ខ្លួនប្រាណថា កោសិកាងាប់គឺ ដោយសារ តែ វា “សំលាប់ខ្លួន” ហើយជាហេតុបង្កើនឲ្យមានអាយុ កាន់តែវែង។ ការសិក្សាអំពីការរៀបចំកោសិកានោះ ក៏មានទំនាក់ទំនងនឹងប្រព័ន្ធការពារផងដែរ ដែលកត្តាមួយ នាំឲ្យមានអាយុវែង៕ 

អត្ថបទល្អផ្សេងទៀត៖ ដឹងទេថាការគេងឱ្យបានច្រើននៅពេលចុងសប្តាហ៏នឹងអាចធ្វើឱ្យអ្នកមានអាយុវែង!!!

ធ្វើការចាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តាំងពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ហើយក៏ត្រូវធ្វើការងារផ្សេងៗទៀតដូចជាការងារផ្ទះ ត្រូវមើលក្មេងៗ និងត្រូវធ្វើការងារផ្ទាល់ខ្លួនដូចជាការរៀនផ្សេងៗទៀត ឃើញថាមនុស្សយើងម្នាក់ៗមិនសូវមានពេលសម្រាកប៉ុន្មានទេ។ ដូច្នេះ អ្វីដែលយើងរំពឹងទុកនោះគឺមានតែពេលវេលាចុងសប្តាហ៏ប៉ុណ្ណោះ ជាពេលវេលាដែលយើងអាចគេងបន្ថែមបានច្រើនជាងរាល់ដង។ យើងដឹងហើយថាការគេងពិតជាជួយយើងឱ្យរស់នៅបានយូរ និងប្រកបដោយផសសុខភាពល្អទៀតផង ប៉ុន្តែឥឡូវនេះ ការសិក្សាបានផ្ដល់យោបល់ថា ការគេងឱ្យបានច្រើននៅពេលចុងសប្តាហ៏ អាចជួយឱ្យយើងរស់នៅបានយូរនិងមានអាយុវែង។

លោក Torbojorn Akerstedt សាស្រ្តាចារ្យនិងជានាយកនៃវិទ្យាស្ថានស្រាវជ្រាវភាពតានតឹងនៅសាកលវិទ្យាល័យ Stockholm និងជាអ្នកនិពន្ធនៃការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Sleep Research បានប្រាប់ CNN ថាគាត់មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលអ្នកស្រាវជ្រាវរកឃើញនៅពេលពួកគេផ្តោតលើរឿង ប្លុកនៃពេលវេលា។ អ្នកស្រាវជ្រាវបានកំណត់ឱ្យពិនិត្យមើលថាតើមានអ្វីកើតឡើងនៅពេលដែលមនុស្សយកថ្ងៃសម្រាកនិងសំរេចចិត្តគេងឱ្យច្រើននៅពេលថ្ងៃឈប់សម្រាកនោះ។

ដើម្បីធ្វើការស្រាវជ្រាវ អ្នកស្រាវជ្រាវបានមើលទៅលើមនុស្សជិត 44.000 នាក់ នៅក្នុងប្រទេសស៊ុយអ៊ែត ហើយបានសួរពួកគេអំពីទម្លាប់នៃការគេងរបស់ពួកគេនិងបានតាមដានជាមួយពួកគេរយៈពេល 13 ឆ្នាំក្រោយ។ ពួកគេបានរកឃើញថាមនុស្សដែលគេងប្រហែល 5 ម៉ោងក្នុងមួយយប់ ដែលរាប់បញ្ចូលទាំងចុងសប្តាហ៍ បានបង្កើនអត្រាមរណភាពរបស់ពួកគេ បើប្រៀបធៀបទៅនឹងអ្នកដែលគេងបានប្រាំពីរម៉ោងជាប្រចាំ។ លើសពីនេះទៀតពួកគេបានរកឃើញថាអ្នកចូលរួមដែលបានដេកច្រើនខ្លាំងពេកក៏មានអត្រាស្លាប់កើនឡើងដែរ។

ឥឡូវនេះនៅពេលដែលក្រុមអ្នកស្រាវជ្រាវបានមើលលើអ្នកដែលគេងតិចក្នុងថ្ងៃធម្មតា (ច័ន្ទដល់សុក្រ) និងគេងច្រើនទៀត នៅឯចុងសប្តាហ៍ ឃើញថាពួកគេបានរកឃើញថាអត្រាមរណៈគឺតិច ស្ទើរតែដូចអ្នកដែលគេងបាន 7 ម៉ោងជាទៀងទាត់។ នេះគឺអាចជាការពិតភាគច្រើនសំរាប់អ្នកដែលមានអាយុក្រោម 65 ឆ្នាំ។ ការគេងគឺជាអ្វីដែលអ្នកត្រូវការជាចាំបាច់ដើម្បីបំពេញឱ្យបានទៀងទាត់ប្រសិនបើអ្នកមិនចង់ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ វាជាផ្នែកសំខាន់នៃជីវវិទ្យារបស់យើង ដូចជាការដកដង្ហើមជាដើម ដែលវាជាតម្រូវការមួយមិនងាចខ្វះបាន។

កាលពីមុនត្រូវបានគេអះអាងថា បើសិនជាអ្នកគេងមិនគ្រប់គ្រាន់រៀងរាល់យប់នោះទេ ជាពិសេសនៅថ្ងៃច័ន្ទដល់សុក្រ អ្នកមិនអាចគេងសងវិញនៅថ្ងៃចុងសប្តាហ៏បានឡើយ។ បើអ្នកគេងតិចនៅពេលនេះ អ្នកនឹងបាត់បង់ថាមពលនៅពេលនេះ វាអាចដោះដូរជាមួយការគេងសងនៅពេលក្រោយបានឡើយ។ ប៉ុន្តែការសិក្សាថ្មីៗនេះអាចផ្លាស់ប្តូរការគិតបែបនោះបាន ដោយអ្នកនិពន្ធនៅក្នុងការសិក្សានេះបានពន្យល់ថាលទ្ធផលបានបញ្ជាក់ថាការគេងរយៈពេលខ្លីក្នុងថ្ងៃធម្មតា (ច័ន្ទដល់សុក្រ) មិនមែនជាកត្តាហានិភ័យនៃការស្លាប់ទេ ប្រសិនបើអ្នកបញ្ចូលវាជាមួយនឹងរយៈពេលមធ្យមឬវែងនៃការគេងសងនៅឯចុងសប្តាហ៍នោះ៕

មតិយោបល់

ពេញនិយម