ពេលដឹងរឿងទាំងនេះហើយ វាប្រាកដជាធ្វើឱ្យអ្នកលែងចង់ចោលសម្រាមផ្ដេសផ្ដាសទៀតជាមិនខាន!!!
Connect with us

គួរដឹង

ពេលដឹងរឿងទាំងនេះហើយ វាប្រាកដជាធ្វើឱ្យអ្នកលែងចង់ចោលសម្រាមផ្ដេសផ្ដាសទៀតជាមិនខាន!!!

មានដែលឆ្ងល់ដែរថាមនុស្សយើងម្នាក់ៗប្រើប្រាស់ធនធានអស់ប៉ុន្មានក្នុងមួយជីវិតយើង បើតាមការសិក្សាគេដឹងថាមនុស្សយើងគឺប្រើប្រាស់ធនធានច្រើនខ្លាំងជាងផែនដីខ្លួនវាទៅទៀត បើតាមការប៉ាន់ប្រមាណ មនុស្សយើងត្រូវការផែនដី ដល់ទៅ៤ ឯណោះដើម្បីទទួលបានធនធានគ្រប់គ្រាន់ដែលមនុស្សយើងត្រូវការ។ និយាយអំពីសម្រាម និងកាកសំណល់ គឺយើងកំពុងនិយាយអំពីម្ហូបអាហារ ផ្លាស្ទិច កាកសំណល់ក្រណាត់ កំប៉ុង សាប៊ូដុសខ្លួន ខោអាវសម្លៀកបំពាក់ ផ្សេងៗ។

ជារៀងរាល់ថ្ងៃមនុស្សម្នាក់ៗបានបញ្ជូនទឹកស្អុយជាង 20 លីត្រចូលក្នុងប្រព័ន្ធលូទឹក។ ក្នុងអំឡុងពេលពេញមួយជីវិតរបស់យើងនេះគឺស្មើនឹង 567,575 លីត្រ។ មនុស្សម្នាក់ៗក៏បានចោលសំរាមជាង 64 តោនទៅកន្លែងចាក់សំរាមក្នុងជីវិតរបស់ពួកគេ។ ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិកបង្កើតកាកសំណល់រឹងជាង 246 លានតោន។ រាល់វិនាទី ដបប្លាស្ទិកចំនួន 694 ត្រូវបានគេបោះចោលដែលមានចំនួន 60 លានក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត ប្រទេសកំពុងអភិវឌ្ឍន៏បានផលិតសំរាមជាង 50% នៅលើពិភពលោក។ ដូចនេះយើងឃើញថាសម្រាមដែលយើងបោះចោលរាល់ថ្ងៃវាមានចំនួនច្រើនណាស់ គឺលើសលប់ ដែលវាអាចបំផ្លាញផែនដីយើងបាន។ យើងដឹងទេ តើវាត្រូវការរយៈពេលប៉ុន្មានសម្រាប់សំរាមទាំងអស់ដើម្បីរលាយទៅវិញ?  

សំរាមភាគច្រើនដែលយើងបានផលិត ចុងបញ្ចប់គឺត្រូវបានបញ្ជូនទៅកន្លែងចាក់សំរាម។ កន្លែងចាក់សំរាមទាំងនេះបង្កើតប្រភពឧស្ម័នមេតានដ៏ធំបំផុតទីពីរនៅលើពិភពលោក។ ចំនួននៃការបំភាយឧស្ម័នមេតានបានកើនឡើងជាលំដាប់ហើយវាកាន់តែមានគ្រោះថ្នាក់ដល់បរិស្ថាន។ នេះដោយសារមេតានមានសមត្ថភាពឆក់កំដៅក្នុងបរិយាកាសរបស់ផែនដី 25 ដងច្រើនជាងប្រសិទ្ធភាពនៃកាបូនឌីអុកស៊ីត។ ដូច្នេះ យើងចង់ដឹងថាតើសម្រាមទាំងអស់គ្រប់ប្រភេទតើត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីឱ្យវារលាយបាត់ទៅ។

ទី១៖ គឺសម្រាមប្រភេទជាថង់ផ្លាស្ទិក

ថង់ផ្លាស្ទិក ឬគ្រឿងផ្លាស្ទិកដទៃទៀត គឺជារបស់និងធនធានមួយដែលយើងប្រើប្រាស់ជាញឹកញាប់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយវាក៏ជាបញ្ហាធំប៉ះពាល់ដល់បរិស្ថានផងដែរ។ លើសពីនេះទៀតកាកសំណល់ប្លាស្ទិចគឺជាប្រភេទកាកសំណល់អាក្រក់បំផុតព្រោះវាត្រូវចំណាយពេលយូរដើម្បីបំបែកនិងរលាយ។ ជាធម្មតាសម្រាប់ប្លាស្ទិកវាត្រូវចំណាយពេលរហូតដល់ 1000 ឆ្នាំដើម្បីបំបែកនៅកន្លែងចាក់សំរាម។ ថង់ផ្លាស្ទិកជាធម្មតាគឺចំណាយពេល ពី១០ ទៅ ១០០០ឆ្នាំ ដើម្បីបំបែកខ្លួន និងរលាយ។ ឯដកផ្លាស្ទិកវិញ គឺត្រូវចំណាយពេល ជាង៥០០ ឆ្នាំទើបរលាយ។ ធុងសម្រាមជ័រប្រើពេលជាង ២០ ទៅ ៣០ឆ្នាំទើបរលាយ។

ទី២៖ ក្រណាត់ ឬសំលៀកបំពាក់

ជារៀងរាល់ឆ្នាំប្រមាណជា 20 ពាន់លានក្រណាត់កន្ទបទារកត្រូវបានគេបោះចោល។ កន្ទបទារកត្រូវចំណាយពេលប្រហែលពី 250 ទៅ 500 ឆ្នាំដើម្បីបំបែក និងរលាយ។ លើសពីនេះទៀតវាមាន 2% នៃកាកសំណល់រឹងរបស់អឺរ៉ុប។ វាត្រូវបានគេព្យាករណ៍ថាកាកសំណល់ពីផលិតផលអនាម័យមានកម្រិត (AHP) នឹងបន្តកើនឡើងជាជាងការថយចុះដោយសារតែប្រជាសាស្ត្រពាក់ព័ន្ធនឹងវានិងកត្តាងាយស្រួលរបស់ពួកគេ។ ជាធម្មតាទារកជាមធ្យមនឹងប្រើរហូតដល់ទៅ 6,000 ក្រណាត់កន្ទបទារកមុនពេលពួកគេលូតលាស់ធំ។ នេះមានន័យថាកាកសំណល់ជាង 2 តោនត្រូវបានបញ្ជូនទៅកន្លែងចាក់សំរាម។ បច្ចុប្បន្នកម្មវិធីអេកូឡូស៊ីផ្តល់ជូននូវការកែច្នៃឡើងវិញនៃក្រណាត់កន្ទបទាំងនោះដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាសម្រាមនេះ។

ទី៣៖ កំប៉ុងដែក

ជារៀងរាល់ថ្ងៃមានកំប៉ុងអាលុយមីញ៉ូមប្រហែល 120.000 ត្រូវបានកែច្នៃឡើងវិញនៅសហរដ្ឋអាមេរិកដែលធ្វើឱ្យអត្រាកែច្នៃមានកម្រិត 58,1% តែប៉ុណ្ណោះ។ នេះមានកំរិតទាបហើយមានការងារជាច្រើនដែលត្រូវធ្វើដើម្បីនាំមកនូវការយល់ដឹងចំពោះការកែច្នៃកំប៉ុងដែកនិងបង្កើនអត្រាកែច្នៃអាលុយមីញ៉ូមឡើងវិញ។ ឧទាហរណ៍ដូចជាការរចនាផលិតផលដែលអាចជួយក្នុងការបំបែកវត្ថុធាតុអាលុយមីញ៉ូម និងអាចជួយកែលម្អការគ្រប់គ្រងអាជីវកម្មកែច្នៃឡើងវិញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ យ៉ាងណាមិញ កំប៉ុងដែលទាំងនោះគឺត្រូវចំណាយពេលប្រមាណ ពី ៨០​ ទៅ​២០០ ឆ្នាំដើម្បីរលាយបាត់ទៅ។

ទី៤៖ កែវថ្ម ឬដបថ្ម

ការកែច្នៃកែវ ឬដបឡើងវិញ គឺជាការអនុវត្តជាទូទៅ ហើយសហគមន៍ជាច្រើនបានបញ្ចូលកម្មវិធីប្រមូលដបទឹកកកសម្រាប់ការកែច្នៃឡើងវិញនៅក្នុងទីក្រុងរបស់ពួកគេ។ ការកែច្នៃដប និងកែវ ជាទូទៅមានប្រជាប្រិយភាពដោយសារតែវាត្រូវការថាមពលតិចដើម្បីដំណើរការ ដូច្នេះវាមានប្រសិទ្ធភាពខ្ពស់។ ជាទូទៅកញ្ចក់ ឬដប កែវនេះ គឺក៏មានភាពងាយស្រួលក្នុងការកែច្នៃឡើងវិញដោយសារតែវាត្រូវបានបង្កើតចេញពីដីខ្សាច់។ ប៉ុន្តែយ៉ាងណាមិញ ដប និងកែវទាំងនោះ គឺចំណាយរាប់លានឆ្នាំ ទំរាំតែវាអាចរលាយបាន ដូច្នេះ យើងឃើញវាក៏ជាផ្នែកមួយក្នុងការបង្ខូចបរិស្ថានផងដែរ។ ដូច្នេះ ដប ឬកែវ គឺជាធាតុមួយដែលងាយកែច្នៃឡើងវិញ ដូច្នេះ យើងគួរតែចេះកែច្នៃដបទាំងនោះឡើងវិញ ជៀសវាងការបោះចោលផ្ដេសផ្ដាសព្រោះវាប្រើពេលយូរទើបរលាយបាត់ ដែលជាហានិភ័យធំដល់ផែនដីយើង។

ទី៥៖ សម្រាមប្រភេទក្រដាស

ចំពោះក្រដាស វាចំនាយពេល ២ ទៅ ៦ អាទិត្យដើម្បីរលាយ ដូច្នេះ វាលឿនជាងធាតុដទៃទៀត។ ប៉ុន្តែទោះជាយ៉ាងណាយើងក៏គួរតែកាត់បន្ថយការប្រើប្រាស់ក្រដាសផងដែរ ក៏ព្រោះតែវានៅតែជាផលប៉ះពាល់ធំមួយដល់បរិស្ថាន បើប្រើប្រាស់ច្រើនវាក៏អាចធ្វើឱ្យខាតបង់ទីកន្លែងនៃការគំនរសម្រាមផងដែរ។

ទី៦៖ អាហារ

អាហារជាប្រភេទកាកសំណល់ដែលមានទំងន់ធ្ងន់ជាងសម្រាមដទៃ វាក៏អាស្រ័យទៅលើប្រភេទអាហារផងដែរ ដើម្បីរលាយបាត់។ ឧទាហរណ៍ សំបកក្រូចឆ្មាអាចប្រើបានរហូតដល់ 6 ខែដើម្បីបំបែក ហើយចេកអាចចំណាយពេលដល់ទៅ 4 សប្តាហ៍។ លើសពីនេះទៅទៀតនៅពេលនិយាយអំពីការកែច្នៃអាហារវិញ ការមានធុងត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ក៏ដូចជាការដឹងអំពីរបៀបចាត់ចែងចំណីអាហាររួមគ្នាទៅតាមពេលវេលាដែលវាត្រូវការបំបែកផងដែរ។

ដូច្នេះ ការកែច្នៃសម្រាមគឺជារឿងចាំបាច់មួយសម្រាប់ការពារបរិស្ថានជុំវិញខ្លួន ហើយការបែងចែកសម្រាមតាមប្រភេទរបស់វាក៏ជារឿងសំខាន់ផងដែរ ដែលមនុស្ស និងប្រទេសទាំងអស់គួរតែអនុវត្ត។

·      ប្រភេទរោម គឺចំនាយពេល ១ ទៅ ៥ឆ្នាំ ដើម្បីរលាយ

·      កន្ទុយបារី ប្រើពេល ១០ ទៅ ១៥ ឆ្នាំ

·      កៅស៊ូ ប្រើពេល ៥០ ទៅ ៨០ ឆ្នាំ

·      ពែងផ្លាស្ទិក ប្រើពេល ជាង ៥០ឆ្នាំ

·      ស្បែកជើងប្រភេទស្បែក ប្រើពេលជាង ២៥ ទៅ ៤០ឆ្នាំ

·      ប្រអប់ទឹកដោះគោ ប្រើពេល ៥ឆ្នាំ

·      សន្លឹកក្រដាស ប្រើពេល 2 ខែ

·      កំប៉ុង ប្រើពេល ជាង ៥០ឆ្នាំ

·      ថ្មពិល ប្រើពេលជាង ១០០ឆ្នាំ

·      សំលីអនាម័យ ប្រើពេលជាង ៥០០ ទៅ ៨០០ ឆ្នាំ។ ដូច្នេះ យើងឃើញហើយថា រាល់ប្រភេទសម្រាមទាំងអស់គឺប្រើពេលយូរមែនទែន ទើបរលាយទៅវិញ ដែលវាជារឿងគ្រោះថ្នាក់ និងជាហានិភ័យដ៏ខ្ពស់មួយ ដល់បរិស្ថានជុំវិញខ្លួន៕

អត្ថបទល្អផ្សេងទៀត៖ មើលរូបហ្នឹងហើយបានដឹងថា សម្រាមផ្ទាស្ទិចនៅលើផែនដីយើងច្រើនប៉ុណ្ណា!

បញ្ហាសម្រាប់សម្រាម និងកាកសំនល់ផ្ទាស្ទិចនៅតែជាបញ្ហាចម្បងសម្រាប់ពិភពលោក ដោយវាជាប្រភពនៃការបំផ្លាញដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ផែនដីយ៉ាងខ្លាំង។ បញ្ហាសម្រាមទាំងនេះគឺជាស្នាដៃរបស់មនុស្សដែលបានបញ្ចេញទៅបរិស្ថានគ្រប់រូបភាពទាំងអស់ តាំងពីការចោលសម្រាមផ្តេសផ្តាស ការបញ្ចេញកាកសំនល់ពីរោងចក្រផ្សេងៗ ក៏ដូចជាការប្រើប្រាស់ផ្លាស្ទិចដ៏ច្រើនលើសលប់តាមរយះសម្ភារះប្រើប្រាស់ប្រចាំថ្ងៃ។

រូប១០សន្លឹកខាងក្រោមនេះ នឹងលាតត្រដាងអោយអ្នកបានឃើញពីសម្រាម និងកាកសំនល់ផ្ទាស្ទិច ដែលយើងបានបញ្ចេញចោលដោយគ្មានការពិចារណាដល់បរិស្ថាន។ មើលទាំងអស់គ្នា ទើបដឹងថានិយាយលែងចេញ៖


បន្ទាប់ពីមើលរូបទាំងអស់នេះហើយ សង្ឃឹមយើងអាចបង្កើនការយកចិត្តទុកដាក់ទៅលើការការពារបរិស្ថានច្រើនជាងមុន ដើម្បីជួយដល់ស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់យើង៕

មតិយោបល់

ពេញនិយម