រឿងដែលចំលែកទាំង៥ ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ
Connect with us

គួរដឹង

រឿងដែលចំលែកទាំង៥ ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ

រឿងដែលចំលែកមិនគួរឲ្យជឿទាំង៦ មានដូចខាងក្រោម៖

៥. ឳម៉ាល់ភពផ្កាយ

អ្នកវិទ្យាសាស្រ្តបានពណ៌នាពីពូជឳម៉ាល់៣ ដែលថ្មីៗ។ ពូជសត្វល្អិតទាំងនេះ អាចបង្កើតឲ្យមានឳម៉ាល់កាន់តែច្រើន ដោយចាក់បញ្ចូលពងរបស់វាទៅក្នុងដង្កូវនាង ដែលធ្វើឲ្យបាត់រូបរាងនៅពេលដែលពងឳម៉ាល់នោះ ញាស់និងស៊ីខ្លួនវាអស់។ ដោយសារតែលក្ខណៈចម្លែកនេះ ហើយ អ្នកវិទ្យាសាស្រ្តបានហៅវា ថា​ “Xenomorph”។

៤. សៀវភៅមានជាតិពុល

នៅពេលដែលក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅសាកលវិទ្យាល័យSouthern Denmark បានរកឃើញកំណត់ហេតុ នៅក្នុងសម័យRenaissance ពួកគេបានកត់សម្គាល់ឃើញថា សន្លឹកសៀវភៅ ត្រូវបានគ្របដោយស្រទាប់ក្រាស់នៃការលាបពណ៌បៃតង។ ប៉ុន្តែ ក្រោយពីបាញ់កាំរស្មីអ៊ិច ពួកគេឃើញថា វាមិនមែនជាការលាបថ្នាំពណ៌ធម្មតា ដើម្បីគ្របទំព័រទេ ប៉ុន្តែជាជាតិពុល។

៣. ភពផ្កាឈូក

ផ្ទៃមហាសមុទ្រនៃផែនដី កាលពីសម័យបុរេប្រវត្ត ត្រូវបានគេគិតថាមានពណ៌ផ្កាឈូក។ អ្នកស្រាវជ្រាវ បានរកឃើញចំណុចនេះ នៅពេលដែលពួកគេជីកយក សារជាតិ Pigments ដែលមានពណ៌ក្រហមដិត និងពណ៌ស្វាយ ចេញពីបាក់តេរី ដែលបន្សល់ទុកក្នុងសមុទ្រខ្សាច់មេឌីទ័ររ៉ាណេ។ នៅពេលដែលពួកគេបំបែកផូស៊ីលនោះ គេឃើញពណ៌ផ្កាឈូកយ៉ាងចែងចាំង។

២. ចារជនក្នុងគម្ពីរប៊ឺប

នរវិទូ បានរកឃើញពីរូបគំនូរកាលពីសម័យបុរាណ ដែលមានករណីមួយទាក់ទងនឹងចារជនពីរនាក់។ គំនូរនោះ បានបង្ហាញថា មានចារជនពីរនាក់ ដែលគម្ពីរប៊ឺបនិយាយថា Moses ត្រូវបានបញ្ជូនទៅឈ្លបយកពត៌មានពីទឹកដី Canaan (Promised Land)។ គំនូរនេះ ដែលមានអាយុកាល ១៦០០ឆ្នាំ មកហើយ បានជួយដល់នរវិទូ ឲ្យដឹងពីជីវិតនៅអ៊ីស្រាអែល កាលពីនៅក្រោមការគ្រប់គ្រងរបស់ពួករ៉ូម៉ាំង។

១. តន្រ្តីចម្លែក

វាមានរំញ័រនៃផ្លាសម៉ា ដោយឆ្លងកាត់រវាង Fiery Saturn និង Enceladus ដែលជាព្រះច័ន្ទទឹកកក។ រំញ័រនេះ ដូចទៅនឹងសម្លេងរលក ដែលធ្វើថតចំលងសម្លេងនោះ ទៅជាfile មួយ។ ពួកគេបានហៅវាថាជា auroral hiss ដោយសារតែវាត្រូវបានធ្វើឡើងដោយផ្លាសម៉ា៕

មតិយោបល់

ពេញនិយម