សារដ៏គួរអោយក្អួតឈាមរបស់ សាឡាត់ ស្រីឡាង ទៅកាន់អ្នកដែលចូលចិត្តមើលងាយអ្នកក្រ
Connect with us

ថ្មីៗ

សារដ៏គួរអោយក្អួតឈាមរបស់ សាឡាត់ ស្រីឡាង ទៅកាន់អ្នកដែលចូលចិត្តមើលងាយអ្នកក្រ

តារាសម្តែងវ័យក្មេងរូបសម្រស់ស្រស់ស្អាត កញ្ញា សាឡាត់ ស្រីឡាង ទើបតែប្រឡូកក្នុងវិស័យសិល្បៈមែនពិត ប៉ុន្តែកញ្ញាទទួលបានប្រជាប្រិយភាព និងមានការគាំទ្រយ៉ាងខ្លាំង។ រួមជាមួយនឹងទេពកោសល្យពូកែសម្តែង និងពូកែខាងកំប្លែងស្ងួត ជាពិសេសរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ ធ្វើឲ្យកញ្ញាត្រូវបានផលិតកម្ម និងម្ចាស់ក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ទាក់ទងថតខ្សែភាពយន្ត និងថតស្ពតពាណិជ្ជកម្មរាប់ភ្លេច។

កាលពីពេលថ្មីៗនេះ មិនដឹងជាមានរឿងអ្វីកើតឡើង ស្រីឡាង ស្រាប់បង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងមនុស្ស ដែលចូលចិត្តមើលងាយគេ។ សារសរសេរដូច្នេះថា” កុំមើលងាយអ្នកក្រកុំមើលងាយអ្នកអត់បើអ្នកមានអីគ្រប់ គ្រាន់ហើយរីករាយនឹងជិវិតនោះទៅកុំទៅផ្ចាញ់គេឌឺដាក់គេប្រយ័ត្ន ថ្ងៃមួយវេទនាជាងគេឫធ្លាក់ខ្លួនពិតជាខ្មាស់ខ្លួនឯងខ្លាំងវាសនាមនុស្ស មើលមិនឃើញថ្ងៃនេះអត់ថ្ងៃក្រោយអាចនឹងមាន ថ្ងៃនេះមានថ្ងៃក្រោយអាចអត់”៕

ប្រភព៖ khmernote

មតិយោបល់

ពេញនិយម