មុនប្រើថ្នាំគ្រាប់ពន្យាកំណើត អ្នកត្រូវដឹងពីចំនុច ៣យ៉ាងនេះ!
Connect with us

ថ្មីៗ

មុនប្រើថ្នាំគ្រាប់ពន្យាកំណើត អ្នកត្រូវដឹងពីចំនុច ៣យ៉ាងនេះ!

ស្រ្តី​មួយ​ចំនួន​នៅ​តែ​មាន​ក្តី​កង្វល់​ពីការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ជា​ពិសេស​ពីប្រសិទ្ធិ​ភាព​របស់​វា​ដោយ​មាន​មន្ទិលថា តើស្រ្តី​ក្នុង​វ័យ​ណា​ខ្លះ​គួរ​ប្រើ​​ដើម្បី​​សុខភាពផង និង អាច​ការពារ​ដោយ​មាន​សុវត្ថិភាព​ផង? ។ ខាង​ក្រោម​នេះ​គឺជា​ចំណុច​សំខាន់​ធំ ៣ ដែល​ស្រ្តី​គួរ​ឈ្វេង​យល់៖

១. តើថ្នាំ​លេប​មាន​ប្រសិទ្ធភាព​បាន​កម្រិត​ណា​ដែរ?

ក្នុង​ចំណោម​ស្វាមី​ភរិយា ១០០ គូ ដែល​បាន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អស់​រយៈ​ពេល ១ ឆ្នាំ គឺ​មាន ៩ គូ អាច​ប្រឈម​ការ​មាន​កូន​ដោយ​ចៃដន្យ ដោយ​មូល​ហេតុ​នេះ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ឥរិយាបទ​របស់​អ្នក​ប្រើ​ប្រាស់អាច​មកពី​ការ​ប្រើ​ប្រាស់​មិន​បាន​ត្រឹម​ត្រូវ​តាម​ការណែ​នាំ ឬ ក៏​លេបថ្នាំ​មិន​បាន​ទៀងទាត់ ។ ​សូម្បីតែ​ភ្លេច​លេប​មួយ​ថ្ងៃ​ក្តី​អត្រា​ធ្វើ​ឱ្យ​មាន​ផ្ទៃ​ពោះ​ក៏​អាច​កើត​មាន​ដូច​គ្នា ។ ជាទូ​ទៅ​វា​មាន​មូល​ហេតុ​ផ្សេងៗជា​ច្រើន អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ និង ​ស្ថានភាព​សុខភាព ជា​ពិសេសបើ​មាន​ការ​ប្រើ​ថ្នាំ​ផ្សេង​ជា​មួយ​គ្នាដូចជា ថ្នាំ​បុរាណ និង អាហារ​បំប៉ន​បន្ថែម​ដែល​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​របស់​ថ្នាំ​ពន្យារ​កំណើត ដូច្នេះ​ស្រ្តី​គួរ​ទៅ​ពិភាក្សាជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន ​ដើម្បី​​ទទួល​បាន​ប្រសិទ្ធ​ខ្ពស់​ក្នុង​ការពារ ។

២. តើស្រ្តីណា​ខ្លះ​គួរ​ប្រើ​ថ្នាំ​លេបពន្យារ​កំណើត?

ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជតែ​មិន​ចង់​មាន​ផ្ទៃ​ពោះ អាច​ជ្រើសរើស​ការពន្យារ​កំណើត​ដោយ​ការលេបថ្នាំ តែ​ត្រូវ​លេប​ឱ្យ​បាន​ទៀងទាត់​ដើម្បី​​រក្សា​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ការពារ។ ប៉ុន្តែ​សម្រាប់​ស្រ្តី​មាន​បញ្ហា​ឈាមឆាប់កក ជំងឺ​មហា​រីក និង បញ្ហា​ឈឺ​ក្បាល​រ៉ាំរ៉ៃ​មួយ​ចំនួន ព្រម​ទាំង​ស្រ្តី​ដែល​មាន​បញ្ហា​ធ្លាក់​ឈាម​រដូវ តែ​ចង់​ជ្រើស​វិធី​ពន្យារកំណើត​ដោយ​ប្រើ​ថ្នាំ​លេប ពួក​គេ​គួរ​ទៅ​ពិ​គ្រោះ​យោបល់​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន ។

៣. តើស្រ្តី​គួរ​រកថ្នាំ​លេប​ប្រភេទ​ណា​ដែល​ត្រឹម​ត្រូវ?

គ្រូ​ពេទ្យ​ជំនាញ​អាច​ជ្រើសរើស​ប្រភេទ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ​ទៅ​តាម​ស្ថានភាព​សុខភាព​ស្រ្តី​ដែល​មាន​បញ្ហា​សុខភាព​ដូច​រៀបរាប់​ខាង​លើ ។ គ្រូ​ពេទ្យ​អាចសួរ​អ្នក​ពីប្រវត្តិ​សុខភាព សុខភាព​គ្រួសារ សមាជិក​ក្នុង​គ្រួសារ​អ្នក និង​ អាច​ពិនិត្យ​ល្អាង​ត្រគាក​ផង​ក៏​ថា​បាន ​ដើម្បី​​ជ្រើស​ប្រភេទ​ថ្នាំ​ដែល​ផ្សំពីសារ​ធាតុត្រឹម​ត្រូវ​សម្រាប់​ស្រ្តី ៕ 

ប្រភព៖ popular

មតិយោបល់

ពេញនិយម