ថ្មីៗ
ឪក សុគន្ធកញ្ញា ងាកទៅបង្កើតអាជីវកម្មថ្មីស្រឡាងបន្ថែមលើការងារសិល្បៈ
ក្រៅពីតារាចម្រៀងដែលមានឈ្មោះបោះសម្លេង ឱក សុគន្ធកញ្ញា ចាប់ផ្តើមបង្កើតប្រេនផ្ទាល់ខ្លួនជាបន្តបន្ទាប់ ។ ទោះបីកាបូបដែលជាប្រេនរបស់នាងមិនទាន់រីកទូលាយខ្លាំងនៅលើទីផ្សារក៏ពិតមែន ។ តែពេលនេះ ឱក សុគន្ធកញ្ញា ចាប់ផ្តើមបង្កើតប្រេនមួយបន្ថែមទៀតដែលនាងរំពឹងថានិងទទួលបានការគាំទ្រពីសំណាក់មហាជន ។ ចង់ដឹងថាជាផលិតផលអ្វីតោះទៅមើលទាំងអស់គ្នា ។
ចុងក្រោយនេះគេសម្គាល់ឃើញតារាជាច្រើនបានបង្កើតផលិតផលដែលជាប្រេនផ្ទាល់ខ្លួនដែលភាគច្រើនជាផលិតផលរក្សាសម្រស់ និង គ្រឿងសម្អាងជាដើម ។ សម្រាប់ ឱក សុគន្ធកញ្ញា ក៏មិនអន់ប៉ុន្មានដែរមួយរយៈមុននាងបានបង្កើតកាបូបដែលជាប្រេនផ្ទាល់ខ្លួនតែយ៉ាងណាគេសម្គាល់ឃើញថាមិនទាន់មានទីផ្សារទូលាយប៉ុន្មានឡើយ ។
អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះម្ចាស់បទ«លើកទីមួយ»រូបនេះបានបង្កើតប្រេនថ្មីបន្ថែមទៀតដែលជាកំប៉ុងទឹកដ៏ស្រស់ស្អាតដែលមានគ្រប់ពណ៌ហើយដែលនាងរំពឹងថាប្រេនថ្មីនេះនិងទទួលបានការពេញនិយមពីសំណាក់មិត្តយុវវ័យជាពិសេសអ្នកគាំទ្ររូបនាងផ្ទាល់តែម្តង ។ តារាចម្រៀងរូបនេះបានបន្ថែមថាមូលហេតុនាងមានគំនិតបង្កើតកំប៉ុងសម្រាប់ដាក់ទឹកក្តៅ និង ត្រជាក់នេះគឺក្នុងគោលបំណងថែរក្សាបរិស្ថាននិងកាត់បន្ថយថង់ផ្លាស្ទិចជាដើម ។
មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាមិនធម្មតាកៀកដល់ពេលរៀបការ ឱក សុគន្ធកញ្ញា កាន់តែបង្កើតជំនួញថ្មីៗបន្ថែមពីលើអាជីពចម្រៀង ។ លុយមូលតែម្តង ។ បើគិតមកដល់ពេលនេះ ឱក សុគន្ធកញ្ញា ភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែផលិតកម្មមួយរយៈហើយ ។ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះគេមិនទាន់ឃើញតារាចម្រៀងរូបនេះបង្ហោះរូបរបស់នាងជាមួយគូដណ្តឹងជាសាធារណៈឡើយ ៕
ប្រភព៖ popular
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!