នាំប្តីថ្មីទៅលេងមិត្តភក្តិដូចនាំទៅអោយប្តីដើមវាយ!
Connect with us

ថ្មីៗ

នាំប្តីថ្មីទៅលេងមិត្តភក្តិដូចនាំទៅអោយប្តីដើមវាយ!

ស្រ្តីម្នាក់ក្រោយពីលែងលះប្ដីដើមដាច់ស្រេចមក ក៍សម្រេចចិត្តយកប្ដីថ្មីទៀត ពេលនាំប្ដីថ្មីមកលេងស្រុកឲ្យមិត្តភក្ដិបានស្គាល់ ត្រូវអតីតប្ដីដើមលបវាយត្រូវចំកញ្ចឹងក ឲ្យរងរបួស កាលវេលាម៉ោង៦និង២០ព្រលប់ ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះមិត្តភក្តិស្រីម្នាក់ ស្ថិតនៅភូមិបានាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះជាប្ដីថ្មី ឈ្មោះ យង ភារុណ អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិ ដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រពន្ធឈ្មោះ ចំរើន អាយុ៣០ឆ្នាំ ទីលំនៅភូមិតាប្រុកថ្នល់ជាតិ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ចំណែកជនដៃដល់អតីតប្តីដើមឈ្មោះជូ សុខណាត អាយុ៣០ឆ្នាំ ទីលំភូមិ ឃុំកើតខាងលើ។

ស្ត្រីឈ្មោះ ចំរើន អតីតប្រពន្ធជនដៃដល់បានរៀបរាប់ថា អ្នកស្រីបានរួមរស់ជាមួយប្តីដើមឈ្មោះ ជូ សុខណាត អស់រយ:ពេលជាច្រើនឆ្នាំ ហើយថែមទាំងមានកូនពីរនាក់ ប៉ុន្តែការរស់នៅជាមួយគ្នាជាច្រើនឆ្នាំមកនេះ មិនដែលបានសមប្រកបម្តងណាឡើយ ព្រោះលោកប្តីនេះតែងផឹកស៊ីស្រវឹង រករឿងវ៉ៃដំច្រំធាត់ គ្មានពេលស្រាកស្រាន្ត អ្នកស្រីទ្រាំមិនបាន ក៏សុំប្តីលែងលះ ហើយបានចែកកូន១ម្នាក់ ស្រេចបាច់អស់ទៅហើយ តាំពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ មកម្ល៉េះ ។ ក្រោយមក អ្នកស្រីបានយកប្ដីថ្មីទៀតឈ្មោះ យង ភារុណ នៅខេត្តបាត់ដំបង។ រហូតដល់ថ្ងៃកើតហេតុ អ្នកស្រីបាននាំប្ដីថ្មី មកលេងផ្ទះមិត្តភក្ដិឈ្មោះវី ភេទស្រី ស្ថិតនៅភូមិបានាគ ឃុំចើងដើង ស្រុកបារាយណ៍ ក៍ត្រូវអតីតប្ដីដើម លបវ៉ៃប្តីថ្មីចំកញ្ចឹងក និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់មកដោះស្រាយគ្នាតាមច្បាប់ ៕

ប្រភព៖ tvfb

មតិយោបល់

ពេញនិយម