ក្តៅខ្លួននៅពេលដែលឃើញរាងដ៏ស៊ិចស៊ីរបស់ មាស សុខសោភាក្នុងឈុត ប៊ីគីនី
Connect with us

ទាក់ទាញ

ក្តៅខ្លួននៅពេលដែលឃើញរាងដ៏ស៊ិចស៊ីរបស់ មាស សុខសោភាក្នុងឈុត ប៊ីគីនី

​មិន​ត្រឹមតែ​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ប៉ុណ្ណោះ​ទេ មាស សុខ​សោភា ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែល​និយម​តុ​បតែងខ្លួន​និង​លេង​ស្ទីល​សិច​ស៊ី​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ ។ ថ្មីៗ​នេះ​គេ​បានឃើញ មាស សុខ​សោភា បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី ឃើញ​ហើយ​ពិតជា​មិន​សរសើរ​មិនបាន ។ ចង់ដឹងថា​មួយឈុត​ប៊ីគីនី​របស់ មាស សុខ​សោភា ទាក់ទាញ​កម្រិតណា​តោះ​ទៅ​ទស្សនា​រូបភាព​ទាំងអស់​គ្នា ។​

​មិនមែនជា​លើកទីមួយ​ទេ​ដែល​តារាចម្រៀង មាស សុខ​សោភា បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី មិន​ថា​នៅក្នុង MV​បទ​ចម្រៀង​ឬក៏​ពេល​នាង​ទៅហែល​ទឹកសមុទ្រ​ជាដើម ។ ថ្មីៗ​នេះ​គេ​បាន មាស សុខ​សោភា បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​ខៀវចាស់​ម៉ាក Calvin Klein មើលទៅ​ពិតជា​ស្រស់ស្អាត​សក្តិសម​ជាមួយ​រាង​ដ៏​តូច​ស្រ​ឡូ​ន​របស់​ម្ចាស់​បទ «​មេឃ​កំពុង​ភ្លៀងហើយ​» រូបនេះ ។ ក្នុងនោះ​ក៏មាន​ការសរសើរ​ថា​មួយ ឈុត​នេះ​មើលទៅ​រូបរាង​របស់ មាស សុខ​សោភា ឡើង​កប់​តែម្តង ។ តែ​ខ្លះ​ទៀតថា មាស សុខ​សោភា ដូច​មាន​រាង​ធាត់​ប្លែក​ជាង​មុន ។

​មាស សុខ​សោភា ទើប​ត្រលប់​មកពី​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ។ មានការ​បង្ហើប​ថា​ការ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​របស់​នាង​លើកនេះ​ទទួលបាន​ជោគជ័យ​មិន​ខុសពី​លើក​មុនៗ​ឡើយ ។ ចុងក្រោយ​នេះ មាស សុខ​សោភា កាន់តែ​បង្កើន​ស្ទីល​នៃ​ការ​តែងខ្លួន​ក្បាច់​រាំ​មើលទៅ​ពិតជា​ទាន់សម័យ​និង​សិច​ស៊ី​មិន​ចាញ់​តារា​នៅ​ប្រទេសជិតខាង​ប៉ុន្មាន​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​កន្លងមក មាស សុខ​សោភា ក៏​ទទួលរងការ​រិៈ​គន់​ពី​សំណាក់​មហាជន​ផងដែរ ៕

ប្រភព៖ Popular

មតិយោបល់

ពេញនិយម