ថោកទាបណាស់ ដោយសារតែលុយទង្វើរបែបនេះក៏ហ៊ានធ្វើដែរ!
Connect with us

ថ្មីៗ

ថោកទាបណាស់ ដោយសារតែលុយទង្វើរបែបនេះក៏ហ៊ានធ្វើដែរ!

កើតមានរឿងភ្ញាក់ផ្អើលលើបណ្ដាញហ្វេសប៊ុក ក្រោយមានការបង្ហោះរបស់បុរសម្នាក់ដែលបានរើសបានដែកគោលជាច្រើន តាមបណ្តោយផ្លូវទៅស្ពានអ្នកលឿង។ បើតាមរូបភាពដែលបានបង្ហោះមកគឺសុទ្ធតែដែកគោលទំហំធំៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ ជាពិសេសចំពោះកង់ឡាន និងម៉ូតូផងដែរ។ ដោយឡែកដែកគោលទាំងនេះ មិនដឹងថាមានប្រភពមកពីណាឡើយ ដោយភាគច្រើនគឺសង្ស័យថា បង្កដោយអ្នកប៉ះកង់ជិតនោះយកទៅបាច។

ជាក់ស្ដែងបើយោងតាមសាររបស់បងប្រុសរូបនេះបានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «កុំមើលងាយដែកគោលមួយក្តាប់នេះ វាអាចធ្វើឲ្យអ្នកខាតបង់ថវិការ ពេលវេលា និងឈានទៅដល់គ្រោះថ្នាក់ផងដែរ។ រើសត្រួសៗ ព្រោះគ្មានពេល ទុកឲ្យមន្ទីរសាធារណ:ការខេត្ត ធ្វើការខ្លះទៅ ត្រឹមឡានទឹក ១ឡានលាងដី និងដែកគោលចេញម្តងទៅ ហើយព្រមាន ២ក្បាលប៉ះកង់គល់ស្ពានសងខាងចេញផង»៕

ប្រភព៖ Khmernotekomsan

មតិយោបល់

ពេញនិយម