ប្រុងប្រយ័ត្នទាំងអស់គ្នា! តារាចម្រៀងខ្មែរម្នាក់ទៀតហើយត្រូវចោរឆក់រងរបួសពេញដងខ្លួន!
Connect with us

ថ្មីៗ

ប្រុងប្រយ័ត្នទាំងអស់គ្នា! តារាចម្រៀងខ្មែរម្នាក់ទៀតហើយត្រូវចោរឆក់រងរបួសពេញដងខ្លួន!

នារយៈពេលចុងក្រោយនេះដែរ យើងសង្កេតឃើញថាមានតារាជាច្រើនដួង បានជួបប្រទះហេតុការណ៍ចោរឆក់ សម្ភារៈ និងទ្រព្យសម្បត្តិនានាជាច្រើន ដោយមានតារាខ្លះរងរបួស ដោយសារហេតុការណ៍បែបនេះ ដល់ថ្នាក់ត្រូវបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យថែមទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ ក៏មានតារាចម្រៀងស្រីសម្បុរស្រអែម កញ្ញា ស៊ូ ដាណេ ម្នាក់ទៀតផងដែរ ដែលត្រូវបានក្រុមចោរឆក់បានធ្វើសកម្មភាពទៅលើនាង ដែលបណ្ដាលឲ្យនាងដួលធ្លាក់ពីម៉ូតូរងរបួស ពេញដងខ្លួន ថែមទៀតផង។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏បានសរសេរសាររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «រដូវកាលវើលខាប់ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្តខ្ពស់ ជាពិសេស សំណូមពរដល់កងកំលាំងការពារជាតិទាំងឡាយ ខ្ជិលនិយាយច្រើន សូមជួយមើលម្តុំ ស្តាតអូឡាំពិក ម្តុំលក់ផ្លែឈើស្រីមុំ ឆក់ខ្ញុំ២ដងហើយ ក្រុមដដែលៗ គិតថាផុតគ្រោះហើយ ១ថ្ងៃជួបទុក្ខចង្រៃ២ដង ថ្ងៃផងយប់ផង ចំរើនណាស់នាង»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះតារាចម្រៀងស្រី កញ្ញា ស៊ូ ដាណេ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ ដោយក្នុងនោះនាងក៏បាន សូមឲ្យមហាជនទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ គ្រប់ៗគ្នាផងដែរ៕ 

មតិយោបល់

ពេញនិយម