ផ្អើលពេញហ្វេសប៊ុក! បុរសម្នាក់អាចច្រៀងសម្លេងដូច ខេមរៈ សិរីមន្ត បេះដាក់ (មានវីដេអូ)!
Connect with us

ទាក់ទាញ

ផ្អើលពេញហ្វេសប៊ុក! បុរសម្នាក់អាចច្រៀងសម្លេងដូច ខេមរៈ សិរីមន្ត បេះដាក់ (មានវីដេអូ)!

កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមយូធូប នៅពេលដែលឃើញបុរសម្នាក់ មានសម្លេងដូចតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បេះដាក់ នៅពេលដែលច្រៀងលើឆាកតន្ត្រីមួយកន្លែង។

យ៉ាងណាមិញ បុរសម្នាក់ដែលមានសម្លេងដូចលោក ខេមរៈ សិរីមន្ត មានឈ្មោះថា សេង សុធន៌ ដោយរូបលោកបានច្រៀងបទកំពុងល្បី របស់លោក ខេមរៈ សិរីមន្ត មានចំណងជើងថា “ខ្ញុំលែងត្រូវការស្នេហា»។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីបានស្តាប់បុរសម្នាក់នេះច្រៀងរួចហើយ មហាជនជាច្រើនបានលាន់មាត់ សរសើរលោកស្ទើរមិនដាច់ពីមាត់ ព្រោះថាទាំងទឹកដមសម្លេង និងការស្រែករបស់លោក គឺពិតជាដូចលោក ខេមរៈ សិរីមន្ត បេះដាក់តែម្តង៕

តោះស្ដាប់ទាំងអស់គ្នា៖

មតិយោបល់

ពេញនិយម