មិនធម្មតា! ចាន់ សម័យ ត្រូវបានឧកញ៉ា ឡេង ណាវ៉ាត់ត្រាប្រគល់ដីអោយទុកសង់ផ្ទះ!
Connect with us

ថ្មីៗ

មិនធម្មតា! ចាន់ សម័យ ត្រូវបានឧកញ៉ា ឡេង ណាវ៉ាត់ត្រាប្រគល់ដីទុកអោយសង់ផ្ទះ!

​ទើបតែ​ទទួល​ងារ​ជា​ឧកញ៉ា​ជា​ផ្លូវការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​លោក ឡេង ណា​វ៉ា​ត់​ត្រា បានប្រកាស​ផ្តល់​ដី​មួយកន្លែង​ដល់​លោក ចាន់ សម័យ ដើម្បី​សាង​សងផ្ទះ​ទុក​ជ្រកកោណ ។

​ពិតជា​គួរឱ្យ​សរសើរ​នូវ​ទឹកចិត្ត​អតីត​ពលករ​កូរ៉េរូបនេះ​ខ្លាំងណាស់ តែងតែ​ជួយ​ដល់​អ្នកក្រីក្រ ជាក់ស្តែង​កន្លងមក​លោក​បាន​លេចមុខ​ខ្លាំង​នៅក្នុង​ការងារសប្បុរសធម៌ ។ លោក ឡេង ណា​វ៉ា​ត់​ត្រា ទើបតែ​ទទួលបាន​ងារ​ជា​ឧកញ៉ា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ទៅតាម​ផ្លូវច្បាប់ រហូត​ធ្វើឱ្យមាន​ការសរសើ​រយ៉ា​ង​ច្រើន​ពី​សំណាក់​ទស្សនិកជន ។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ​លោក ឡេង ណា​វ៉ា​ត់​ត្រា បានប្រកាស​ផ្តល់​ដី​មួយកន្លែង​ដល់​លោក ចាន់ សម័យ ដែល​កំពុង​ជួប​នូវ​ការលំបាក់ ។​

​លោក ឡេង ណា​វ៉ា​ត់​ត្រា និយាយថា ថ្វីដ្បិតតែ​លោក​ប្រកាស​ផ្តល់​ដី​នៅតាម​ផ្លូវជាតិ​លេខ ៣ ជូន​ដល់​លោក ចាន់ សម័យ ដើម្បីឱ្យ​សងផ្ទះ​ក៏​មែន ប៉ុន្តែ​លោក​មិនបាន​ហាមឃាត់​ថា ដី​នោះ​ត្រូវតែ​សង់ផ្ទះ​នោះទេ ទោះជា ចាន់ ស័​ម​យ យក​ដី​នោះ​ទៅ​លក់ ឬ​ ទៅធ្វើ​អ្វី​ក៏​លោក​មិន​ខ្វល់​ដែរ ពីព្រោះ​លោក​បានប្រកាសថាជូន​លោក សម័យ ទៅហើយ ៕

ប្រភព៖ Popularmagazine

មតិយោបល់

ពេញនិយម