អីយ៉ាស! រាជនីក្រម៉ា មាន សូនីតា ចង់មានបុត្រហើយតើ ដោយបង្ហោះសារចាក់ដោតមួយថា......
Connect with us

ថ្មីៗ

អីយ៉ាស! រាជនីក្រម៉ា មាន សូនីតា ចង់មានបុត្រហើយតើ ដោយបង្ហោះសារចាក់ដោតមួយថា……

បន្ទាប់ពីទទួលបានដំណឹងថា អ្នកនាង គង់ ចាន់ស្រីមុំ សម្រាលបានកូនស្រីមួយភ្លាម កញ្ញា មាន សូនីតា បានឆ្លៀតពេលទៅសួរសុខទុក្ខមិត្តសំណព្វចិត្ត និងក្មួយសម្លាញ់ ដល់មន្ទីរពេទ្យតែម្ដង។

តួយ៉ាង ក្រោយពីបានសំណេះសំណាលគ្នារួចរាល់ តារាសម្ដែងរូបនេះក៏បានបង្ហោះរូបភាពជាមួយ កូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ​ លើបណ្ដាញសង្គម បង្ហាញពីស្នាមញញឹមយ៉ាងស្រស់ស្រាយទៀតផង។ អ្វីដែលសំខាន់ និងគួរឲ្យចាប់អារម្មណ៍ កញ្ញារូបនេះ ក៏មិនភ្លេចបន្ថែម Caption ដ៏ទាក់ទាញមួយលើរូបភាព ដោយពោលថា៖ «ថ្ងៃណាមានមួយនឹងគេ ទៅ នែក»

សារនេះហាក់ចង់បញ្ជាក់ប្រាប់ថា កញ្ញា មាន សូនីតា ពិតជាស្រលាញ់ក្មេងខ្លាំង រហូតនឹកចង់សាងគ្រួសារ នឹងអាចមានកូនប្រុសស្រី Cute Cute គួរឲ្យស្រលាញ់ មិនខុសពីតារារួមជំនាន់ដទៃឡើយ៕

ប្រភព៖ Khmerload

មតិយោបល់

ពេញនិយម