ស្របពេលដែលប្រទេសផ្សេងៗជួបគ្រោះធម្មជាតិស៊ូណាមិ ប្រទេសឌូបៃកំពុងតែជិតមានគ្រោះព្យុះខ្សាច់ហើយ!!!
Connect with us

ថ្មីៗ

ស្របពេលដែលប្រទេសផ្សេងៗជួបគ្រោះធម្មជាតិស៊ូណាមិ ប្រទេសឌូបៃកំពុងតែជិតមានគ្រោះព្យុះខ្សាច់ហើយ!!!

ការរស់នៅក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួមគឺជាសមរភូមិមួយដែលមានការរងផលប៉ះពាល់ពីធូលីដី ធូលីខ្សាច់ និងព្យុះខ្សាច់ជាដើម ជាពិសេសនៅក្នុងរដូវក្តៅតែម្តង ប៉ុន្តែវាក៏អាចកើតឡើងនៅគ្រប់រដូវកាលនៃឆ្នាំផងដែរ។ ដោយហេតុនេះហើយគឺមានធូលីដីជាច្រើនដែលគេឃើញមានជាប់នឹងកញ្ចក់ផ្ទះ និងមានធូលីក្នុងផ្ទះនិងតាមរយៈខ្យល់បក់ចូលក្នុងបង្អួចនិងចូលក្នុងវត្ថុទាំងអស់ទៀតក្នុងលំហរ។ ព្យុះដ៏កាចសាហាវលាក់កំបាំងមេឃនិងព្រះអាទិត្យអស់ជាច្រើនថ្ងៃ ហើយការចេញទៅក្រៅក្នុងប៉ុន្មានថ្ងៃនេះក្លាយជាគ្រោះថ្នាក់មួយសម្រាប់ប្រជាជននៅទីនោះ។

ព្យុះខ្សាច់ ឬធូលីខ្សាច់ដែលកើតមានឡើងនោះគឺមិនជាមាននៅក្នុងទីក្រុងប៉ុន្មានទេ ប៉ុន្តែសម្រាប់នៅលើវាលខ្សាច់វិញ គឺពិតជាគ្រោះថ្នាក់ ព្រោះដូចដែលយើងធ្លាប់ស្រាប់ហើយថា ប្រទេស ឌូបៃ នេះគឺជាប្រទេសមួយដែលនៅលើវាលខ្សាច់ ហើយវាសំបូរទៅដោយវាលខ្សាច់ ផ្លូវមួយចំនួនក៏ត្រូវបានគ្របដណ្តប់ដោយខ្សាច់ផងដែរ នៅពេលដែលមានខ្យល់ខ្លាំងម្តងៗ។ ដូចដែលរូបបានបង្ហាញខាងក្រោមឃើញថា ផ្លូវជាច្រើនត្រូវបានកាត់ផ្ដាច់ដោយសារខ្សាច់កាត់ផ្ដាច់ និងមានខ្សាច់គ្របដណ្តប់យ៉ាងសន្ធឹក៕

អត្ថបទល្អផ្សេងទៀត៖ គ្រូទាយកំពូលឆុតរបស់បារាំងជាង ៥០០ ឆ្នាំមុនបានចារទុករឿងដ៏រន្ធត់ដែលនឹងអាចកើតឡើងក្នុងឆ្នាំ ២០១៨ នេះ!

កាលពីជាង ៥០០ ឆ្នាំកន្លងមក លោក មីឈែល ដឺ ណូស្ដ្រឺដាំ (Michel de Nostredame) ដែលជាហោរាដ៏ល្បីល្បាញក្នុងសតវត្សរ៍ទី ១៦ បានព្រមានថាមនុស្សនឹងប្រឈមមុខនឹងគ្រោះកម្មទូទាំងសកលលោក។

ក្នុងចំណោមគ្រោះកាចទាំងនោះមានដូចជា ផែនដីនឹងទទួលរងគ្រោះធម្មជាតិ ដូចជាអាចម៍ផ្កាយធ្លាក់ ការវាយប្រហារផែនដីជាមួយនឹងកម្ដៅដ៏ខ្លាំងពីវិទ្យុសកម្មសូឡា ឬ វិទ្យុសកម្មព្រះអាទិត្យ តាមរយៈប្រហោងស្រទាប់អូហ្សូន ដែលរឿងទាំងនេះបើទោះបីវាមិនទាន់កើតតែវាមានតម្រុយនៃភាពតានតឹងខ្លះៗដែលជាសញ្ញា។

ក្នុងនោះលោកបានទស្សន៍ទាយថា ប្រទេសជាច្រើននឹងប្រឈមនឹងការលួចកាប់បំផ្លាញព្រៃឈើ ដែលពេលនោះស្រទាប់អូហ្សូនរបស់ផែនដីនឹងបើកចំហ ហើយវាលស្រែនិងព្រៃឈើទាំងឡាយនឹងត្រូវបានដុតបំផ្លាញដោយសារតែកម្ដៅព្រះអាទិត្យ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺលោកមីឈែលបានទស្សន៍ទាយថា នៅខែឧសភា ឆ្នាំ ២០១៨ នៅពេលភពសៅរ៍ ភពព្រហស្បតិ៍ និងភពពុធរំកិលស្របទិសគ្នាក្នុងគន្លងតែមួយ ផែនដីនឹងរងការរញ្ជួយដីដ៏អាក្រក់ដល់ស្នូលតែម្ដង។

ក្រៅពីវបត្តិគ្រោះធម្មជាតិ លោកក៏លើកឡើងពីវិបត្តិនៃសង្គ្រាមលោកលើកទី ៣ ការបំផ្លិចបំផ្លាញរវាងមហាអំណាចពិភពលោក ដែលនឹងធ្វើឱ្យពិភពលោកស្ថិតក្នុងភ្នក់ភ្លើងនៃសង្គ្រាមរាប់ឆ្នាំ។ គេអាចសន្និដ្ឋានបានថា វាស្រដៀងនឹងអ្វីដែលកំពុងកើតឡើងដូចជាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងជាដើម។

គួរបញ្ជាក់ថា លោកត្រូវបានគេជឿនិងគោរពទុកចិត្ត ដោយសារការទាយឆុតនៃការឡើងកាន់អំណាចរបស់ Adolf Hitler ក្នុងឆ្នាំ ១៩៣៣ មហាអគ្គីភ័យក្នុងទីក្រុងឡុង ក្នុងឆ្នាំ ១៦៦៦ និងការចូលទីវង្គត់របស់ស្ដេចបារាំង Henry II ក្នុងឆ្នាំ ១៥៥៩ ៕ 

 

មតិយោបល់

ពេញនិយម