ដោយចង់កាត់បន្ថយគំនរសំរាមស្រាប់តែប្រមូលសម្រាមទៅតែងនៅនឹងតាមរបងទៅវិញ!!!
Connect with us

ថ្មីៗ

ដោយចង់កាត់បន្ថយគំនរសំរាមស្រាប់តែប្រមូលសម្រាមទៅតែងនៅនឹងតាមរបងទៅវិញ!!!

ប្រទេសញូហ្សែឡែនស្រាប់តែចង់កាត់បន្ថយគំនរ ស្រាប់តែយកសំរាមទាំងនោះទៅដាក់តាមរបងទៅវិញ សំរាមទាំងនោះមានដូចជា អាវទ្រនាប់ ស្បែកជើង ច្រាសដុសធ្មេញ កង់ និងរបស់របរផ្សេងៗជាច្រើនទៀតដែលគេអាចដាក់ព្យួរបានដើម្បីធ្វើជាវិធីច្នៃប្រឌិតថ្មីមួយនៅតាមដងផ្លូវ។

ប្រហែលជាអ្វីដែលល្បីបំផុតនោះគឺរបង Cardrona Bra នៅ Central Otago ។ របងនេះបានចាប់ផ្តើមនៅព្រឹកមួយក្នុងឆ្នាំ 1999 នៅពេលដែលអាវក្នុងរបស់ស្ត្រីចំនួន 4 ត្រូវបានគេរកឃើញនៅជាប់នឹងរបងនៅតាមផ្លូវនិងបង់យ៉ាងរញ៉េរញ៉ៃទៅតាមខ្យល់។ ពាក្យចចាមអារាមគឺថាក្រុមស្ត្រីមួយក្រុមកំពុងប្រារព្ធពិធីឆ្នាំថ្មីនៅសណ្ឋាគារ Cardrona ហើយបន្ទាប់ពីចេញពីរាត្រីនៅពេលយប់ពួកគេបានសម្រេចចិត្តដោះដាវហើយព្យួរនៅលើរបង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះចំនួនអាវក្នុងរបស់មនុស្សស្រីនៅលើរបងបានកើនឡើងជាបន្តបន្ទាប់រហូតដល់មានរហូតដល់ហុកសិបទៀតនៅដំណាច់ខែកុម្ភៈឆ្នាំ 2000 ។ ខណៈពេលដែលព័ត៌មានអំពីរបងបានរីករាលដាលកាន់តែខ្លាំងឡើង ចំនួនអាវក្នុងលើរបងក៏ចេះតែចាប់ផ្តើមលេចឡើង។ នៅឆ្នាំបន្ទាប់ចំនួនអាវក្នុងនោះក៏កាន់តែកើនឡើងជាលំដាប់ កើនឡើងដល់រាប់ពាន់អាវ ហើយរបងនោះក៏បានក្លាយទៅជាកន្លែងទាក់ទាញទេសចរតែមួយគត់ដែលទទួលបានការចាប់អារម្មណ៏ពីទូទាំងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេឃើញមានថា ភាពអវិជ្ជមានគឺកើតមានឡើងជានិច្ច ដោយសារតែមនុស្សមួយចំនួន មិនបានគាំទ្រលើរឿងមួយនេះឡើយ ហើយពួកគេគិតថាវាជារឿងអត់កេរ្ត៏ខ្មាសមួយសម្រាប់មនុស្សស្រី ក៏ដូចជា មនុស្សទូទៅ។ ហើយគេក៏ឃើញមានការដុតចោលនូវអាវក្នុងទាំងនោះ ក៏ដូចជាការរំលាយចោលរបងនោះផងដែរ ប៉ុន្តែគេឃើញថាចំនួននៃអាវក្នុងនោះគឺចេះតែនៅកើនឡើងដដែល។ កាលពីប៉ុន្មានឆ្នាំមុន របងនេះត្រូវបានប្រើដើម្បីរៃអង្គាសប្រាក់សម្រាប់មូលនិធិជំងឺមហារីកសុដន់តាមរយៈការបរិច្ចាគដែលបានធ្វើឡើងដោយភ្ញៀវទេសចរនៅប្រអប់សប្បុរសពណ៌ផ្កាឈូករបស់របងនោះ។

ជាមួយគ្នាផងដែរ របង Toothbrush ឬ របងច្រាសដុសធ្មេញ ក៏បានលេចឡើង និងមានទីតាំងស្ថិតនៅលើផ្លូវជនបទដ៏ស្ងប់ស្ងាត់នៅ Te Pahu ប្រហែលកន្លះម៉ោងពី Hamilton ។ របងតាមចិញ្ចើមថ្នល់នេះត្រូវបានតុបតែងជាមួយនឹងច្រាសដុសធ្មេញរាប់រយដែលមានពណ៌ស្រស់ឆើតឆាយជាច្រើន។ អ្នកបង្កើតរបងបាននេះឱ្យឈ្មោះថា Graeme Cairns ។ ដំបូងរបងបានកើនឡើងយឺតៗ ខណៈដែលមិត្តភក្តិនិងភ្ញៀវទេសចរបានដាក់បន្ថែមច្រាសដុសធ្មេញផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែដោយសារកិត្តិនាមរបស់ពួកគេ វាក៏បានរីករាលដាល ប្រជាជនបានចាប់ផ្តើមបរិច្ចាគច្រាសរបស់ពួកគេពីគ្រប់ទិសទីទូទាំងប្រទេសនិងសូម្បីតែនៅបរទេស។ ច្រាសដុសធ្មេញរបស់លោកស្រី Helen Clark ដែលជាអតីតនាយករដ្ឋមន្ត្រី នូវែលសេឡង់ ក៏ត្រូវបានដាក់នៅទីនោះផងដែរ។

លើសពីនេះទៅទៀត គេក៏បានដឹងថាប្រជាជន នូវែលហ្សែឡង់ គឺចូលចិត្តច្នៃប្រឌិតរបងរបស់ពួកគេឱ្យទៅជាកន្លែង និងរបស់ដែលប្លែកមួយសម្រាប់ទេសចរ ដូចជា ការដាក់តាំង និងព្យួរស្បែកជើងផ្ទាត់របស់ពួកគេនៅទីនោះផ្ទាល់។ មានរបងស្បែកជើងផ្ទាត់ជាច្រើនបានបង្កើតឡើងក្នុងតំបន់ ខាងក្រោមគឺជារូបមួយចំនួននៃរបងស្បែកជើងផ្ទាត់ទាំងនោះ។

មួយវិញទៀត ក៏មានរបងកង់បានកើតឡើងផងដែរ វាជារឿងចម្លែកផងដែរ ដែលមនុស្សចាប់ផ្ដើមយកកង់ចាស់ៗរបស់ពួកគេទៅដាក់លើរបងទាំងនោះ។ ដោយចេះតែមានការតែងរបងបន្តៗគ្នាយូរៗទៅ ក៏មានរបងជាច្រើនត្រូវបានតាំងដោយ កាំបន្ទះកង់ឡាន និងរូបតុក្កតាជាច្រើនទៀតតូចៗ នៅតាមរបងជញ្ជាំងថ្ម និងរបងលួសផងដែរ៕

មតិយោបល់

ពេញនិយម