ឆ្ងល់អត់ស្រីៗ! ខោអាវពេញទូម៉េចបានចេះតែមានអារម្មណ៍ថាអត់ខោអាវស្លៀក?
Connect with us

ទាក់ទាញ

ឆ្ងល់អត់ស្រីៗ! ខោអាវពេញទូម៉េចបានចេះតែមានអារម្មណ៍ថាអត់ខោអាវស្លៀក?

អត្ថបទនេះសរសេរជាពិសេសសម្រាប់បងៗប្អូនស្រីគ្នាយើង។ អ្នកទាំងអស់គ្នាប្រាកដជាតែងតែមានអារម្មណ៍ឆ្ងល់ថាហេតុអ្វីបានជាខ្លួនឯងមិនចេះស្កប់ស្កល់ ពោលគឺខោអាច ស្បែកជើង រឺកាបូបរបស់យើងមានពេញទូរសឹងតែរកកន្លែងដាក់មិនអស់ទៅហើយ យើងបែរជានៅតែមានអារម្មណ៍ថាមិនមានអ្វីស្លៀកពាក់គ្រប់គ្រាន់ទៅវិញ។

មានចង់ដឹងអត់ តើហេតុអ្វីទៅបានជាអញ្ចឹងទៅវិញ?

ជាទូទៅមនុស្សស្រី និងមនុស្សប្រុសមានមហិជ្ជតាខុសៗគ្នា ពោលគឺខណះដែលមនុស្សប្រុសចូលចិត្តសម្ភារះទំនើបៗដូចជាឡាន ម៉ូតូ កង់ កុំព្យូទ័រ រឺទូរស័ព្ទជាដើម មនុស្សមនុស្សស្រីភាគច្រើនគឺអោយអទិភាពទៅលើភាពស្អាតដូចជាការតុបតែងខ្លួនខាងក្រៅនេះជាឧទារហណ៍។

អញ្ចឹងហើយទើបបានជាពួកគេយកចិត្តយ៉ាងខ្លាំងទៅលើអ្វីដែលអ្នកដទៃមើលមកកាន់ពួកគេ និងអ្វីដែលពួកគេមើលឃើញពីខ្លួនឯង។ ដូច្នេះមិនថាយើងមានសម្លៀកបំពាក់ កាបូប រឺគ្រឿងអលង្ការច្រើនប៉ុណ្ណាក៏ដោយ ពួកគេមិនចូលចិត្តប្រើប្រាស់របស់ទាំងនោះដដែលៗជាន់គ្នាច្រើនដងនោះឡើយ។

នេះជាហេតុធ្វើអោយពួកគេតែងតែគិតថាពួកគេមិនមានអ្វីស្លៀកពាក់គ្រប់គ្រាន់ ហើយពួកគេចេះតែមានចិត្តចង់បានបន្ថែមទៀតមិនចេះចប់មិនចេះហើយ។

រឿងម្យ៉ាងទៀតគឺថា សម្រាប់ស្រី របស់តែងលម្អសម្រាប់ពួកគេគឺតែងតែចេញមកថ្មីៗរហូត ដូច្នេះហើយទើបធ្វើអោយពួកគេចេះតែងចង់បានរបស់ថ្មីៗយកមកស្លៀកពាក់ប្រើប្រាស់ ដើម្បីដើរអោយទាន់សម័យទំនើបនឹងគេ។ ផ្ទុយពីមនុស្សប្រុសដែលសម្លៀកបំពាក់របស់ពួកគេមិនសូវមានម៉ូតអ្វីចេញមកថ្មីៗច្រើននោះទេ ដូច្នេះពួកគេមិនចាំបាច់បារម្ភរឿងទាំងនេះឡើយ។

ដូច្នេះហើយប្រសិនជាអ្នកតែងតែមានអារម្មណ៍ថាខ្លួនឯងមិនចេះស្កប់ស្កល់ជាមួយនឹងអ្វីដែលអ្នកមាននោះ ត្រូវចាំថាមនុស្សដទៃជាច្រើនទៀតសុទ្ធតែមានអារម្មណ៌បែបនេះ៕

មតិយោបល់

ពេញនិយម