ប្រសិនជាអ្នកគិតថារាល់ការបោះបង់សុទ្ធតែជាការបរាជ័យ អានអត្ថបទនេះសិនទៅ!
Connect with us

បែបផែនជីវិត

ប្រសិនជាអ្នកគិតថារាល់ការបោះបង់សុទ្ធតែជាការបរាជ័យ អានអត្ថបទនេះសិនទៅ!

មានពាក្យស្លោកជាច្រើនដែលបានទូន្មានមនុស្សមិនអោយមានការបោះបង់ អោយចេះមានការតស៊ូនៅក្នុងការធ្វើការងារអ្វីមួយ ប៉ុន្តែតើជាការពិតទេដែលការបរាជ័យគឺជាសញ្ហាបង្ហាញពីភាពទន់ខ្សោយ មិនចេះតស៊ូ មិនចេះអត់ធ្មត់ជាដើមនោះ?

នៅក្នុងស្ថានការណ៍ខ្លះ មិនមែនគ្រប់ការបោះបង់សុទ្ធតែជារឿងមិនល្អនោះទេ។ ខាងក្រោមនេះជាហេតុផលដែលការបោះបង់អាចជាារឿងល្អមួយ មានដូចជា៖

១. ចំនាយពេល និងធនធានអស់ច្រើន

ថ្វីត្បិតតែការតស៊ូគឺជារឿងសំខាន់ ប៉ុន្តែបើកាលណាអ្នកចំនាយពេលតស៊ូទៅធ្វើរឿងមួយនោះកាន់តែយូរ អ្នកនឹងត្រូវចំនាយពេលវេលា ចំនាយថវិការយ៉ាងច្រើន។ ប៉ុន្តែនៅពេលដែលអ្នកបោះបង់វា នឹងទៅចាប់យកអ្វីដែលថ្មី អ្នកប្រហែលជាអាចសន្សំធនធានទាំងនោះយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព។

២. មានឳកាសល្អផ្សេងទៀត

ប្រសិនជានៅពេលដែលអ្នកកំពុងតែតស៊ូទៅចាប់អ្វីមួយដែលអ្នកកំពុងចង់បាន ស្រាប់តែមានឳកាសថ្មីល្អជាងនោះៗ អ្នកត្រូវតែពិចារណាអោយបានម៉ត់ចត់ថាតើអ្នកចង់ក្តោបមួយណាជាងមួយណា។ ជួនកាលមិនមែនអោយតែអ្វីដែលអ្នកខំប្រឹងសុទ្ធតែអាចផ្តល់ផលល្អអោយអ្នកនោះទេ។ ជួនកាល ឳកាសអាចនឹងហុចមកដល់ដៃអ្នកបើទោះបីជាអ្នកមិនបានធ្វើអ្វីដើម្បីយកវាមកក៏ដោយ។

ដូច្នេះនៅពេលដែលមានឳកាសល្អ អ្នកត្រូវប្រៀបធៀបតើមួយណាអាចនឹងល្អចំពោះអ្នកជាងមួយណា។ ប្រសិនបើអ្នកត្រូវបោះបង់ដើម្បីចាប់ឳកាសនោះ អ្នកគួរតែលះបង់។

៣. បាក់ទឹកចិត្ត រឺលែងមានជំនឿចិត្តនឹងវារួចហើយ

នៅពេលដែលអ្នកកំពុងតែចង់សម្រេចអ្វីមួយ អ្នកប្រាកដជាប្រើប្រាស់គ្រប់កម្លាំងចិត្ត កម្លាំងកាយរបស់អ្នកដើម្បីធ្វើវាអោយបាន។ ប៉ុន្តែនៅពេលខ្លះកម្លាំងចិត្ត និងកាយរបស់អ្នកត្រូវបានរសាត់ទៅអស់ហើយនៅពេលដែលអ្នកព្យាយាមយូរៗទៅតែមិនបានសម្រេចអី្វមួយ។

ប្រសិនជាអ្នកស្ថិតនៅក្នុងស្ថានភាពនោះ អ្នកមិនគួួរបន្តទៀតនោះទេ ព្រោះប្រសិនជាអ្នកទ្រាំ អ្នកក៏ប្រហែលមិនទទួលបានអ្វីច្រើនដែរ ព្រោះចិត្តកាយរបស់អ្នកគឺលែងមានដើម្បីផ្តោតលើវាទៅហើយ។ ដូច្នេះអ្នកគួរតែបើកចិត្តអោយទូលាយ ធ្វើរឿងដែលអ្នកជឿជាក់ នឹងបង្កើនទំនុកចិត្តឡើងវិញ ជារឿងប្រសើរជាង៕

អត្ថបទល្អផ្សេងទៀត៖ តើអ្នកគួរតែរើបម្រាស់ចេញពីភាពបរាជ័យដោយរបៀបណា?

ក្នុងពេលមួយក្នុងមួយជីវិត មនុស្សគ្រប់គ្នាសុទ្ធតែនឹងទទួលបទពិសោធន៍ក្នុងការបរាជ័យ ដោយសារនៅក្នុងផ្លូវដើររបស់ម្នាក់ៗ មិនមែនសុទ្ធតែអាចជោគជ័យគ្រប់ពេលនោះទេ។ ប៉ុន្តែតើអ្នកគួរតែធ្វើបែបណានៅពេលដែលអ្នកកំពុងតែបរាជ័យក្នុងការធ្វើអ្វីមួយ?

ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអ្នកអាចសាកល្បងធ្វើបានដើម្បីធ្វើអោយការបរាជ័យរបស់អ្នកក្លាយទៅជាមេរៀនដ៏ប្រសើរមួយ៖

១. ទុកពេលអោយខ្លួនឯង

ប្រសិនជាអ្នកបរាជ័យក្នុងការធ្វើអ្វីមួយ ចូរអ្នកកុំប្រញាប់ក្នុងការបោះបង់ចោលរឿងនោះពេក។ អ្នកគួរទុកពេលអោយខ្លួនមួយរយះសិនដើម្បីគិតពីបញ្ហាដែលធ្វើអោយអ្នកបរាជ័យក្នុងការធ្វើរឿងនោះ ព្រោះប្រសិនជាអ្នកប្រញាប់លោតទៅរកការសម្រេចចិត្តអ្វីមួយភា្លមលឿនពេកនោះ វាអាចធ្វើអោយអ្នកគិតមិនបានដិតដល់ល្អ និងអាចធ្វើអោយអ្នកស្តាយក្រោយនូវរឿងដែលអ្នកមិនបានធ្វើ។

២. គិតពីគោលដៅរបស់អ្នកសារជាថ្មី

ពេលខ្លះការបរាជ័យគឺជាចំនុចដាស់តឿនមួយដល់អ្នកថាតើអ្នកគួរតែចំនាយពេលទៅធ្វើរឿងនោះរឺក៏អត់។ ពិតណាស់ដែលអ្នកមិនគួរបោះបង់ចោលការធ្វើអ្វីមួយលឿនពេកនោះទេ ប៉ុន្តែប្រសិនជារឿងដែលអ្នកកំពុងធ្វើគឺលើសពីសមត្ថភាព រឺមិនស័ក្តិសមនឹងការលះបង់របស់អ្នក ក៏អាចមិនគួរនៅតែរឹងទទឹងធ្វើវាដែរ។ ដូច្នេះវាជារឿងសំខាន់មួយដែលអ្នកត្រូវពិចារណាពីគោលដៅរបស់អ្នកឡើងវិញ។

៣. គិតពីរឿងដែលអ្នកជោគជ័យ

វិធីមួយដែលអាចជួយអោយអ្នកបន្ធូរអារម្មណ៍នៅពេលដែលអ្នកបរាជ័យ គឺតាមរយះការគិតឡើងវិញពីរឿងល្អៗដែលអ្នកបានសម្រេចដោយជោគជ័យ។ អ្នកត្រូវចាំថាគ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេ ដូច្នេះអ្នកមិនមែនជាមនុស្សតែម្នាក់ដែលធ្វើការមិនសម្រេចតាមបំនងឡើង។ មានរឿងច្រើនទៀតដែលអ្នកធ្វើបានល្អ ហើយអ្នកគួរតែមានមោទនភាពចំពោះខ្លួនឯង។

៤. គិតពីចំនុចខ្លាំងរបស់ខ្លួនឯង

ជួនកាលអ្នកបរាជ័យដោយសារតែអ្នកមិនបានប្រើប្រាស់ចំនុចខ្លាំងរបស់ខ្លួនត្រូវកាលៈទេសៈ ដូច្នេះអ្នកគួរតែព្យាយាមរកចំនុចខ្លាំងរបស់ខ្លួនមកជួសជាមួយនឹងអ្វីដែលអ្នកបានបរាជ័យវិញ។

៥. ស្វែងរកការលើកទឹកចិត្ត

អ្នកត្រូវដឹងថាការលើកទឹកចិត្តអាចនាំអ្នកទៅកាន់គ្រប់ទីកន្លែង។ នៅពេលដែលអ្នកកំពុងតែបាក់ទឹកចិត្ត ការលើកទឹកចិត្តគឺការថ្នាំបន្សាបមួយដ៏ល្អ ដូច្នេះអ្នកអាចព្យាយាមស្វែងរកការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួណ ក៏ដូចជាពីខ្លួនឯងដែរ ដើម្បីជាកម្លាំងចិត្តអោយខ្លួនបន្តដំណើរទៅមុខទៀត។

៦. អោយនិយមន័យ “បរាជ័យ” ឡើងវិញ

ជួនកាលអ្នកអោយតម្លៃទៅលើពាក្យនេះខ្លាំងពេក ទើបវាអាចធ្វើអោយអ្នកមានសម្ពាធខ្លាំងលើខ្លួនឯង។ ប៉ុន្តែជួនកាលពាក្យបរាជ័យ មិនមែនគ្រាន់តែប្រើសម្រាប់រៀបរាប់ពីការធ្វើអ្វីមួយមិនបានសម្រេចនោះទេ។ និយមន័យដ៏ល្អមួយដែលអ្នកគួរតែទុកក្នុងចិត្តគឺ “ការបរាជ័យ មិនមែនជាការបរាជ័យនោះទេ លុះត្រាតែអ្នកបោះបង់ចោលការតស៊ូ”។ ដូច្នេះប្រសិនជាអ្នកមិនទាន់ទុកឳកាសអោយខ្លួនឯងក្នុងការធ្វើរឿងនោះម្តង ជាពីរដងទៀតទេ កុំទាន់ថាខ្លួនឯងបរាជ័យ៕

មតិយោបល់

ពេញនិយម