មូលហេតុដែលនឹកស្មានមិនដល់របស់ការរចនាបាល់ World Cup!!!
Connect with us

ថ្មីៗ

មូលហេតុដែលនឹកស្មានមិនដល់របស់ការរចនាបាល់ World Cup!!!


ហេតុអ្វីបានជា បាល់សម្រាប់កីឡាបាល់ទាត់ពិភពលោក តែងតែមានលក្ខណៈប្លែកគ្នាពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងនេះ? វាជាសំនួរមួយ ដែលយើងធ្លាប់បានលើកឡើងដើម្បីសួរទៅកាន់ លោកJohn Eric Goff ដែលជាសាស្រ្តាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យLynchburg និងជាអ្នកនិពន្ធសៀវភៅ Gold Medal Physics: The Science of Sports។ ប៉ុន្តែការរចនាប្លែកៗគ្នាយ៉ាងនេះហើយ នៅតែត្រូវគេគិតថា វាមិនទាន់ល្អគ្រប់គ្រាន់ទេ។ ហើយបង្កបញ្ហាជាច្រើនជាអ្វីដែលពួកគេបានដោះស្រាយហើយទៅទៀត។

បាល់ធម្មតា មើលទៅមិនមានអ្វីខុសពីគ្នាទេ ដោយវាមានពណ៌ខ្មៅ និងពណ៌ស ជាមួយនឹងខ្សែភ្ជាប់គ្នាពីមួយទៅមួយ។ ប៉ុន្តែ នេះមិនមែនជាបាល់ទាត់ដែលក្រុមបាល់ទាត់ពិភពលោកលេងទេ។ តើវាខុសគ្នាយ៉ាងណា?

ជាដំបូង យើងចង់ឲ្យបាល់ទាត់មូលតាមដែលអាចធ្វើទៅបាន។

John Eric Goff៖ “កាលពីមុន យើងមានបាល់ទាត់ ដែលមានបំណះ ដែលមិនមូលពេញលក្ខណៈ។ ហើយវាត្រូវបានគេគិតថាមូលហើយ។ ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៦ នៅពេលដែល បាល់ទាត់ពិភពលោកនៅប្រទេសអាឡឺម៉ង់ មានការច្នៃឲ្យបាល់កាន់តែមូលជាមុន”។

បច្ចេកវិទ្យាថ្មីៗ បានធ្វើឲ្យ Adidas ចាប់ផ្តើមរចនាបាល់នោះ ដែលមានផ្នែកបំណះជ្រុងនោះតិចជាងមុន ដែលជាមូលហេតុនាំឲ្យកើតមានបញ្ហាច្រើន ដោយសារតែផ្នែកដែលជ្រុងនោះ កាន់តែតិចប៉ុណ្ណា មានន័យថាមានស្នាមថ្នេរតិចជាងមុនផងដែរ។ សំខាន់ជាងនេះ ផ្ទៃនៃបាល់ទាត់កាន់តែស្មូតផងដែរ។

John Eric Goff៖ “ប្រសិនបើបាល់មានលក្ខណៈស្មូតពេក សំណឹកជាមួយខ្យល់កើនឡើង។ នេះវាហាក់ដូចជាទាត់បាល់លើខ្សាច់អញ្ចឹង”។

ហើយនេះជាអ្វីដែលកើតឡើងចំពោះកាលឆ្នាំ ២០០៦។ កីឡាករ បានប្តឹងថា បាល់មិនទៅចំទិសដៅ ដែលពួកគេចង់ឲ្យទៅទេ។ ដូច្នេះ ឆ្នាំ ២០១០ Adidas បានបង់សំណង ដោយបន្ថែមចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើឲ្យផ្ទៃបាល់កាន់តែតិចនិងគ្រឺម។ បញ្ហាត្រូវបានដោះស្រាយហើយមែនទេ?

John Eric Goff៖ “Jabulani គឺជាបាល់ដែលបង្កើតឡើងដោយ Adidas ដែលក្លាយជាបាល់ផ្លូវកាយនៅបាល់ទាត់ពិភពលោកឆ្នាំ ២០១០។ វាគឺជាបរាជ័យមួយ ដោយសារតែវាមិនសូវគ្រឺម។ នៅពេលដែលបាល់ត្រូវបានគេទាត់ក្នុងល្បឿនមួយ អ្នកនឹងកត់សំគាល់ឃើញថា ល្បឿនរបស់វាថយចុះយ៉ាងខ្លាំងនៅពេលដែលវាហៅ”។

ហើយផ្នែកដែលជ្រុង ឬបំណះនោះត្រូវបានកាត់បន្ថយ។ នៅឆ្នាំ២០១៤ បំណះនោះ ត្រូវគេកាត់សល់តែពីរប៉ុណ្ណោះ។

John Eric Goff៖ “ទោះជាមានផ្នែកបំណះតែពីរទេ ប្រវែងនៃថ្នេរជុំវិញបាល់ មានប្រហែល៦៨%វែងជាបាល់ Jabulani”។

ដូច្នេះ យ៉ាងហោចណាស់ បាល់នេះ មានលក្ខណៈគ្រឺម ហើយអាចហៅបានឆ្ងាយជាងបាល់កាលពីឆ្នាំ ២០១០។ ចំពោះបាល់ក្នុងឆ្នាំ ២០១៨វិញ៖

John Eric Goffបាននិយាយថា៖ “ថ្នេរសរុប គឺមានត្រឹមតែ៣០%ប៉ុណ្ណោះ ដែលវែងជាងបាល Brazuca។ ដូច្នេះ ឥឡូវ បាល់នោះ មានលក្ខណៈគ្រឺមជាមុនបន្តិច”។

Adidas បានបង់ថ្លៃ សំណងដោយធ្វើឲ្យបាល់ស្រាលជាមុន។ ហើយការសិក្សាមួយ ដែល Goff បានដឹកនាំ បានបង្ហាញថា Telstar ១៨ បានបង្ហាញ ពីភាពស្រដៀងគ្នានឹង បាល់ Brazuca។ ប៉ុន្តែ វាប្រហែលជាមិនទៅបានឆ្ងាយ តាមតែកំលាំងជើងដែលទាត់នោះទេ។

ទោះបីជាយ៉ាងណា អ្វីទាំងអស់នេះ នៅតែជាសំនួរ៖ ប្រសិនបើគោលដៅ ជាដើម្បីបង្កើតបានបាល់មួយ ដែលប្រហាក់ប្រហែលទៅនឹងបាល់ដែលកីឡាករ​ហ្វឹកហាត់អស់ពេលជាច្រើនឆ្នាំនោះ ហេតុអ្វីបានជា បាល់ទាត់ពិភពលោក តែងតែផ្លាស់ប្តូររហូតយ៉ាងនេះ? ប៉ុន្តែវាមិនមែនដោយសារតែអ្នកលេង ឬកីឡាទេ។

John Eric Goff៖​ “មានបាល់ថ្មីមួយ ដែលត្រូវបានបញ្ចេញក្នុងរដូវកាលកីឡាបាល់ទាត់ពិភពលោក ហើយខ្ញុំគិតថា មូលហេតុគឺលុយ”។

បាល់នៃកីឡាបាល់ទាត់ពិភពលោក មានតម្លៃដល់ទៅ ជាង១០០ដូល្លា៕

John Eric Goff៖​ “ហើយបាល់ទាំងអស់នោះ នឹងត្រូវគេយកទៅទុកនៅលើថ្នើរ”។

វាជាការវិនិយោគយ៉ាងធំ ទោះបីជាអ្នកអាចទទួលបានប្រាក់ត្រឹមតែ តិចជាង២០ដូល្លាសំរាប់បាល់នោះ។

John Eric Goff៖​ “បច្ចេកវិទ្យា ដែលត្រូវបានប្រើដើម្បីធ្វើឲ្យបាល់ទាំងអស់នេះ មានគុណភាពល្អជាងបាល់ដែលយើងធ្លាប់លេងកាលពីនៅក្មេង។ បំណះនៅលើបាល់ ត្រូវបានបន្តឹង ហើយវាអាចជួយឲ្យរក្សាបាល់កុំឲ្យទទួលភាពអាក់ខានដោយបាល និងធ្វើឲ្យវាធ្ងន់ជាងមុន”៕

អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់ថាកីឡដ្ឋានបាល់ទាត់ណាធំជាងគេលើពិភពលោក?

បាល់ទាត់ជាកីឡាដ៏ពេញនិយមខ្លាំងនៅលើពិភពលោក ដោយឥទ្ធិពលនៃកីឡានេះគ្របដណ្ដប់សឹងតែគ្រប់ទ្វីបទាំង ៧ ទៅហើយ។ ជាមួយនឹងភាពល្បីល្បាញនេះ កីឡាបាល់ទាត់មានអ្នកគាំទ្ររាប់លាននាក់នៅទូទាំងពិភពលោក ដែលតែងទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ រួមនឹងតាមកីឡដ្ឋានផ្ទាល់។

នៅពេលនេះយើងនឹងក្រឡេកមើលកីឡដ្ឋានបាល់ទាត់ដែលធំជាងគេបង្អស់ ឬផ្ទុកអ្នកទស្សនាបានច្រើនជាងគេបង្អស់ទាំង ៥ ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៦ នេះ៖

១. កីឡដ្ឋានបាល់ទាត់ដែលផ្ទុកអ្នកទស្សនាបានច្រើនជាងគេបំផុតលំដាប់លេខមួយ គឺ កីឡដ្ឋាន រុងក្រាដូ មេយ ដេយ (Rungrado May Day Stadium) របស់ប្រទេសកូរ៉េខាងជើងដែលអាចផ្ទុកអ្នកទស្សនាបានដល់ទៅ ១៥០,០០០ នាក់។ វាមានទីតាំងនៅរដ្ឋធានីព្យុងយ៉ាង និងជាទឹកដីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើងផ្ទាល់។

២. លេខពីរគឺបានទៅលើ កីឡដ្ឋាន ខេម នូ (Camp Nou) របស់ក្រុមបាល់ទាត់ដ៏ល្បីល្បាញ បាសេឡូណា ដោយវាអាចផ្ទុកអ្នកគាំទ្របានដល់ទៅ ៩៩,៣៥៤ នាក់។ វាស្ថិតនៅទីក្រុងបាសេឡូណា ប្រទេស អេស្ប៉ាញ។

៣. លេខបីបានទៅកីឡដ្ឋាន អេស្ដាឌីអូ អាស្ដេកា (Estadio Azteca) ដែលអាចផ្ទុកមនុស្សបាន 95,500 នាក់។ វាមានទីតាំងនៅទីក្រុង មិចស៊ីកូ ស៊ីធី ប្រទេសមិចស៊ីកូ និងជាទឹកដីរបស់ក្រុមបាល់ទាត់ជម្រើសជាតិ មិចស៊ីកូផ្ទាល់។

៤. លេខបួនបានទៅកីឡដ្ឋាន FNB ដែលផ្ទុកអ្នកទស្សនាបាន ៩៤,៧៣៦ នាក់។ វាមានទីតាំងនៅទីក្រុង ចូហាណេសបឺក ប្រទេសអាហ្វ្រិកខាងត្បូង និងជាទឹកដីរបស់ក្រុមបាល់ទាត់ ខេសឺ ឈីហ្វ ក៏ដូចជាក្រុមបាល់ទាត់ជម្រើសជាតិអាហ្រ្វិកខាងត្បូងផងដែរ។

៥. ចុងក្រោយលេខប្រាំ បានទៅលើ កីឡដ្ឋាន រ៉ូស បូល (Rose Bowl) ដែលអាចផ្ទុកមនុស្សបាន ៩២,៥៤២ នាក់ មានទីតាំងនៅទីក្រុង ប៉ាសាដេណា សហរដ្ឋអាមរិក និងជាកីឡដ្ឋានប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ ១៩៩៤ ផងដែរ។ បច្ចុប្បន្នគេប្រើវាសម្រាប់ព្រឹត្តិការណ៍កីឡាធំៗផ្សេងៗ៕

មតិយោបល់

ពេញនិយម