ដឹងទេថាហេតុអ្វីបានជាអ្នកដែលបាត់ការចងចាំ នៅតែអាចនិយាយភាសាខ្លួនឯងបាន តែភ្លេចឈ្មោះខ្លួនឯងទៅវិញ?
Connect with us

គួរដឹង

ដឹងទេថាហេតុអ្វីបានជាអ្នកដែលបាត់ការចងចាំ នៅតែអាចនិយាយភាសាខ្លួនឯងបាន តែភ្លេចឈ្មោះខ្លួនឯងទៅវិញ?

តើអ្នកធ្លាប់ឆ្ងល់ដែរទេ ថាអ្នកដែលបាត់បងការចងចាំ គេមិនអាចគ្រាន់តែចងចាំឈ្មោះខ្លួនឯងបាន តែអាចចាំភាសាកំណើតខ្លួនទៅវិញ?​ តើវាកើតឡើងយ៉ាងដូចម្តេច?

ការពិតទៅ ខួរក្បាលរបស់មនុស្សយើងពិតជាចម្លែកណាស់ ហើយវាមានភាពស្មុគស្មាញយ៉ាងខ្លាំងដែលសូម្បីតែអ្នកវិទ្យាសាស្រ្តក៏ឈឺក្បាលដែរ។

សំណាងល្អ គេអាចរកឃើញមូលហេតុដែលអ្នកបាត់ការចងចាំ នៅចាំភាសាកំណើត តែភ្លេចឈ្មោះរបស់ខ្លួនទៅវិញ។ ការនិយាយ ត្រូវបានគ្រប់គ្រងដោយផ្នែកមួយនៃខួរក្បាលដែលគេហៅថា តំបន់ប្រូកា (Broca’s Area) តែការយល់ដឹងផ្សេងៗ ត្រូវបានគ្រប់គ្រងដោយ តំបន់វឺនីក (Wernichke’s Area)។ ការនិយាយរបស់យើងម្នាក់ៗ ពឹងផ្អែកយ៉ាងខ្លាំងទៅនឹងតំបន់ពីរនោះ ប៉ុន្តែការចងចាំរបស់យើងមិនមានពាក់ព័ន្ធនឹងតំបន់ទាំងពីរនោះទេ។

ទោះជាការនិយាយរបស់យើងប្រើប្រាស់សាច់ដុំការចងចាំ​ ដើម្បីបង្កើតសម្លេង ប៉ុន្តែការចងចាំពិតជាមានការប៉ះពាល់ខ្លះនៅពេលដែលរងការប៉ះពាល់ដល់សាច់ដុំផ្នែកនោះ។ ហើយនេះជាមូលហេតុដែលអ្នកដែលបាត់ការចងចាំ នៅតែអាចនិយាយភាសាកំណើតរបស់ខ្លួន ប៉ុន្តែប្រហែលជាគេមានផលលំបាកក្នុងការរៀនពាក្យថ្មី ឬរំលឹកពាក្យដែលគេរៀនហើយ តែមិនបានប្រើជាដើម។ បញ្ហាតែមួយគត់ទាក់ទងនឹងការនិយាយគឺ ប្រសិនបើមានការបំផ្លាញកើតឡើងក្នុងតំបន់ទាំងពីរដែលទាក់ទងនឹងការនិយាយភាសា វាប្រហែលជាមានការលំបាកក្នុងប្រើភាសាឲ្យបានដូចដើម នៅពេលដែលអ្នកបាត់បង់ការចងចាំ។

នេះអាចឆ្លើយតបទៅនឹងចំងល់ដែលថា អ្នកដែលបាត់បង់ការចងចាំមិនអាចចាំបាន ដូចជាមិត្តភក្តិគេពេលនៅកុមារ ប៉ុន្តែគេនៅតែអាចនិយាយភាសាកំណើតបាន។ ពួកគេមិនអាចរំលឹកឈ្មោះ ដោយសារតែពួកគេមិនចាំវា ប៉ុន្តែ ពួកគេមានសមត្ថភាពក្នុងការបង្កើតសម្លេង។ និយាយម៉្យាងទៀត ប្រសិនបើពួកគេចាំឈ្មោះ ពួកគេប្រាកដជាអាចនិយាយចេញបាន៕

មតិយោបល់

ពេញនិយម