រំភើបណាស់! វីដេអូប្រជាជនចាំស្វាគមន៍ក្រុមកងទ័ពជើងទឹកទាំង៥នាក់ដែលចូលសង្គ្រោះក្មេងៗចេញពីរូងភ្នំ!
Connect with us

ទាក់ទាញ

រំភើបណាស់! វីដេអូប្រជាជនចាំស្វាគមន៍ក្រុមកងទ័ពជើងទឹកទាំង៥នាក់ដែលចូលសង្គ្រោះក្មេងៗចេញពីរូងភ្នំ!

បន្ទាប់ពីការរុករក និងជួយសង្គ្រោះក្រុមកីឡាករទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលបានជាប់គាំងនៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានបញ្ចប់ទៅដោយ ភាពជោគជ័យ និងប្រកបដោយសុវត្ថិភាពនោះ ពេលនេះមនុស្សទាំង ១៣នាក់កំពុងតែបញ្ជូនទៅ កាន់មន្ទីរពេទ្យ នៅក្នុងខេត្ត ឈៀងរ៉ៃ ដើម្បីតាមដានអំពីសុខភាពរបស់ពួកគេបន្តយ៉ាងលម្អិត។

ក្នុងនោះដែរ វិធីជួយសង្គ្រោះ មនុស្សទាំង ១៣នាក់នេះ គឺតម្រូវឲ្យអ្នកទាំង ១៣ត្រូវចេះជ្រមុជទឹក ទើបអាចហែលចេញមកខាងក្រៅបាន។ ដូច្នោះហើយ គេត្រូវបញ្ចូនកងទ័ពជើងទឺក ៤នាក់ ដើម្បីបង្រៀនការជ្រមុជទឹកដល់ពួកគេ និងគ្រូពេទ្យប្រចាំម្នាក់ ដែលតែងមើលថែសុខភាពអ្នកទាំង ១៣នៅខាងក្នុងរូងភ្នំនោះ ដើម្បីឲ្យ អ្នកទាំង ១៣ ចេះជ្រមុជទឹកឲ្យលឿនបំផុត តាមដែលគេអាចធ្វើបាន។

យ៉ាងណាមិញបន្ទាប់ពី មនុស្សទាំង ១៣នាក់ចេញមកខាងក្រៅអស់ហើយនោះ ប្រជាពលរដ្ឋយ៉ាងច្រើន សន្ធឹកសន្ធាប់ ក៏ដូចជាក្រុមគ្រួសារ បងប្អូន បាននៅឈររង់ចាំ កងកម្លាំងពិសេសទាំង ៥នាក់នេះ ចេញមក ដើម្បីស្វាគមន៍ និង និយាយពាក្យអរគុណទៅកាន់ពួកគេ៕

ចង់ជ្រាបកាន់តែច្បាស់ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

Trending

Copyright © 2019 ANARCHAK