អស់ទាស់គ្រាន់តែដឹងពីតម្លៃស្នាក់នៅ និងថ្លៃសម្រាលកូនស្រីរបស់ គង់ ចាន់ស្រីមុំ!
Connect with us

ទាក់ទាញ

អស់ទាស់គ្រាន់តែដឹងពីតម្លៃស្នាក់នៅ និងថ្លៃសម្រាលកូនស្រីរបស់ គង់ ចាន់ស្រីមុំ!

អ្នកណាៗក៏ដឹងថាជីិវិតហាសូ របស់អ្នកម្ដាយសម័យថ្មីអ្នកនាង គង់ ចាន់ស្រីមុំពិតជាមានភាពសម្បូរបែបខ្លាំង មិនចាញ់តារាបរទេសមួយចំនួន ព្រោះមិនថាសម្លៀកបំពាក់ កាបូប និងសម្ភារៈនិយមនានា សុទ្ធតែមានតម្លៃថ្លៃកប់ពពកទាំងអស់។

បើងាកមកចាប់អារម្មណ៍ ការសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់របស់អ្នកនាង កាលពីប៉ុន្មានថ្ងៃមុននេះវិញ ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់ ពីបន្ទប់សម្រាកក្រោយសម្រាល ដែលមានការរៀបចំយ៉ាងពិសេស។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ចំពោះតម្លៃស្នាក់នៅនឹងថ្លៃសម្រាលកូនស្រីដំបូង របស់អ្នកនាង គឺពិតជាថ្លៃមិនធម្មតាឡើយ ដោយសារតែអ្នកម្ដាយរូបនេះសម្រេចចិត្តយក ការថែទាំសុខភាពសម្រាល សុទ្ធតែលំដាប់VIP ឯណោះ។

ដោយខាងមន្ទីរពេទ្យបានបញ្ជាក់ថា តម្លៃVIP ដែលសម្រាលតាមបែបធម្មជាតិគឺ ១,៦៨០ដុល្លារ ចំពោះការសម្រាលដោយវះកាត់វិញគឺ ២,៦៨០ដុល្លារ។

យ៉ាងណាមិញអ្នកនាង ក៏មិនបានបញ្ជាក់ថាការសម្រាលកូនស្រីលើកដំបូងនេះ គឺតាមបែបធម្មជាតិឬវះកាត់នោះទេ។

គួររម្លឹកដែរថា សូម្បីតែកូនប្រុសទាំង២របស់ ពិធីករសង្ហាលោក ជា វណ្ណារិទ្ធិ ក៏លោកនិងភរិយា ជ្រើសយកតម្លៃស្នាក់នៅនឹងថ្លៃសម្រាលលំដាប់VIP ដូច្នេះដែរ៕ 

មតិយោបល់

ពីនេះពីនោះ3 hours ago

ញាក់សាច់! តោះមកដឹងពីប្រវត្តិរបស់អ្នកសិល្បៈខ្មែរ​ដែលហ៊ានទម្លាយថា​ខ្លួនធ្លាប់ធ្វេីរឿងទាំងនេះកាលពីមិនទាន់ល្បី

ពីនេះពីនោះ4 hours ago

ទីបំផុត MV បទចម្រៀង “ប្រពន្ធបងមិនល្អមែនទេ?” របស់លោក ខេមរៈ សិរីមន្ត និងអ្នកនាង ពេជ្រ សោភា ចេញជាផ្លូវការ ពិរោះហើយកំសត់ទៀត… (មានវីដេអូ)

ពីនេះពីនោះ5 hours ago

ទិដ្ឋភាព សិល្បករ ចូលរួមក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក

ថ្មីៗ15 hours ago

ថ្មីៗនេះ ! កម្ពុជានឹងនាំចូលអំបិលពីឥណ្ឌា ៥០០០ តោន ដើម្បីបំពេញកង្វះខាតទាំងស្រុង

គួរដឹង16 hours ago

មកដឹងពីមូលហេតុ ! សង្គមកាន់តែរីកចម្រើនប្រជាជនកូរ៉េកាន់តែចង់នៅលីវ

Trending

Copyright © 2019 ANARCHAK