ធ្លាប់តែលឺវាលបញ្ចុះសព ឬវាលកប់ខ្មោច ប៉ុន្តែឥឡូវបែរជាមានវាលបញ្ចុះកង់ទៅវិញ
Connect with us

ថ្មីៗ

ធ្លាប់តែលឺវាលបញ្ចុះសព ឬវាលកប់ខ្មោច ប៉ុន្តែឥឡូវបែរជាមានវាលបញ្ចុះកង់ទៅវិញ

កាលពីប៉ុន្មានឆ្នាំកន្លងទៅ គឺមានព្រឹត្តិការណ៏មួយដែលនិយាយថាជាបាតុភូតចម្លែកនៃការចែករំលែកកង់ ដែលកាលនោះគេដឹងថាវាជាចលនាមួយយ៉ាងសម្បើមមួយ ជាពិសេសគេឃើញមាននៅប្រទេសចិន ផ្ទាល់តែម្តង នេះបើយោងតាមពត៍មានរបស់ភ្នាក់ងារ One Report។ មានក្រុមហ៊ុនចែកចាយកង់ឯកជនដែលមានចំនួនជាង 70 ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការ ដោយមានការប្រមូលសមូហភាពចំនួនជាង 16 លានកង់ និងអ្នកប្រើប្រាស់ជាង 130 លាននាក់។

កង់ទាំងនេះជាពិសេសជាប្រភេទដែលអាចត្រូវបានរើសយកពីគ្រប់ទីកន្លែងតាមដងផ្លូវដោយប្រើស្មាតហ្វូនដើម្បីដោះសោពួកគេជាមុនសិនហើយបន្ទាប់មកទម្លាក់គ្រប់ទីកន្លែងដោយមិនចាំបាច់ចតនៅចំណតត្រឹមត្រូវនោះទេ។ អ្នកប្រើប្រាស់ធម្មតានិយាយថាកង់ទាំងនេះគឺសក្តិសមព្រោះវាអនុញ្ញាតឱ្យពួកគេចៀសវាងផ្លូវដឹកជញ្ជូនសាធារណៈដែលកកស្ទះនិងកាត់បន្ថយថ្លៃចំណាយខណៈពេលដែលកាត់បន្ថយការបំពុលនិងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដោយមានភាពសមរម្យមែនទែន។ ទោះជាយ៉ាងណាក៏ដោយ រយៈពេលកន្លងផុតទៅក៏មានការផ្គត់ផ្គង់នៃកង់សាធារណៈនោះមានការកើនឡើងលើសតម្រូវការ។ ទីក្រុងនៅចិនជាច្រើនដែលមិនបានរៀបចំដើម្បីទប់ទល់នឹងទឹកជំនន់ភ្លាមៗនៃកង់រាប់លានបានក្លាយជាបន្ទុកមួយយ៉ាងខ្លាំងដល់រដ្ឋាភិបាល។ កន្លែងចតរថយន្តភាគច្រើនត្រូវបានកកស្ទះដោយសារកង់ទាំងនោះ ជាពិសេសក៏នាំឱ្យមានការកកស្ទះលើចិញ្ចើមផ្លូវផងដែរ។

ថ្មីៗនេះមានក្រុមហ៊ុនចែកចាយកង់មួយចំនួនបានចាកចេញពី និងបោះចោលមុខជំនួញចែកចាយកង់ជាសាធារណៈនេះ មួយក្នុងចំណោមនោះគឺក្រុមហ៊ុន Bluegogo ។ គ្រាន់តែមួយយប់សោះ វេបសាយរបស់ក្រុមហ៊ុននេះបានឈប់ដំណើរការ ហើយកម្មវិធីក្នុងទូរស័ព្ទដៃក៏ឈប់ដំណើរការដែរ។ កង់រាប់ពាន់ត្រូវបានទុកចោលនៅតាមដងផ្លូវដោយទាក់ទាញការបំផ្លិចបំផ្លាញនិងការរំលោភបំពានលើកង់ទាំងនោះដែលមិនបានប្រមូលទុកដាក់ស្រួលបួល វាក៏ធ្វើឱ្យមានភាពរញ៉េរញ៉ៃក្នុងទីក្រុងផងដែរ។ ខណៈដែលទីក្រុងបានរឹបអូសយកកង់ទាំងនោះនិងយកកង់ទាំងនោះចោល ធ្វើឱ្យវាក្លាយជាឈុតឆាកមួយ និងទស្សនីយភាពនៃសាធារណៈ បានក្លាយទៅជាការមើលឃើញថាមានភាពដ៏ល្បីល្បាញនៅក្នុងទីក្រុងនៃប្រទេសចិន។

វាលដែលគេយកកង់ទាំងនោះទៅទុកចោលបានក្លាយទៅជាវាលបញ្ចុះកង់ជាច្រើនពាន់គ្រឿង ដែលមិនសូវមានអ្នកត្រូវការជិះទៀតឡើយ វាធ្វើឱ្យគេទុកកង់ទាំងនោះចោលតំរៀបគ្នាយ៉ាងច្រើនកុះករ ដូចជាវាលនៃផ្នូរខ្មោច យ៉ាងអញ្ចឹងដែរ។ សាធារណៈជន និងអាជ្ញាធ័រ ក៏ដូចជាក្រុមហ៊ុនចែកចាយម៉ូតូ កង់ជាច្រើន ពួកគេសង្ឃឹមថាពួកគេអាចរៀនសូត្រពីកំហុសឆ្គងនៃការបណ្តាក់ទុនថ្មីៗ ដូចជារឿងកង់នេះ និងជៀសវាងការរត់ចោលការទទួលខុសត្រូវ និងងាកមកមើលការខុសត្រូវចំពោះរឿងដែលបានកើតឡើងដូចមើលឃើញនៅក្នុងប្រទេសចិន កន្លងទៅ៕

អត្ថបទល្អផ្សេងទៀត៖ បើអ្នកចង់ឆ្លាត ជិះកង់ឲ្យបានច្រើន!

ការជិះកង់ជារឿយៗ ត្រូវបានគេរកឃើញថា មានសារប្រយោជន៍ជាច្រើន។ នៅក្នុងការសិក្សាជាច្រើន អ្នកវិទ្យាសាស្រ្តដឹងថា អ្នកយកបានពិន្ទុច្រើនក្នុងការធ្វើតេស្ត ដែលទាក់ទងនឹងការចងចាំ ការបញ្ចេញហេតុផល និង ការរៀបចំគម្រោង ក្រោយ៣០នាទីដែលកេបានជិះកង់។ ពួកគេក៏បានបញ្ចប់តេស្តនោះបានលឿនជាងគេផងដែរ។

១. អភិវឌ្ឍចិត្តរបស់អ្នក

ការធ្វើលំហាត់ប្រាណជាជីរបស់ខួរក្បាល។ នៅពេលដែលអ្នកបានជិះកង់ច្រើន នោះមានន័យថាសរសៃឈាមរបស់អ្នកនឹងមានការកើនឡើងនៃឈាម ដែលធ្វើឲ្យមានអុកស៊ីសែនច្រើនផងដែរ។ នៅពេលដែលអ្នកធាក់កង អ្នកក៏បានធ្វើឲ្យកោសិកាខួរក្បាលឡើងកំដៅដែរ។ ណឺរ៉ូនបង្កើនភាពតឹងតែងដល់ការបង្កើតប្រូតេអ៊ីនក្នុងខួរក្បាល ដូចជា BDNF និង noggin ដែលបង្កើនការកកើតឡើងនៃកោសិកាខួរក្បាលថ្មី។ លទ្ធផលគឺថា អ្នកអាចបង្កើតណឺរ៉ូន២ ឬ ៣ដង មានន័យថាគេកំពុងតែបង្កើតសមត្ថភាពរបស់ខួរក្បាល។ ក្រោយមកណឺរ៉ូនដែលត្រូវបានបង្កើតឡើងថ្មីទាំងនោះ នឹងត្រូវបានតភ្ជាប់គ្នា។ នេះជាប្រយោជន៍មួយរបស់ការជិះកង់។

២. ជិះកង់ធ្វើឲ្យកាន់តែឆ្លាត

ប្រសិនបើលំហាត់ប្រាណបន្តិចបន្តួចបង្កើនការយល់របស់អ្នក តើបើអ្នកលំហាត់កាន់តែយូរ អ្នកអាចនឹងកាន់តែឆ្លាតដែរទេ រហូតអាចចូលជាសមាជិកអង្គការ Mensa ទេ? មិនដូច្នោះទេ។ ធ្វើកាន់តែច្រើន មិនប្រាកដថាកាន់តែល្អទេ ជាពិសេសក្នុងរយៈពេលខ្លី។ ការសិក្សាមួយ ដែលនិយាយអំពីប្រយោជន៍របស់ខួរក្បាលពីការធ្វើលំហាត់ប្រាណតិចតួច បង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងអាចទទួលបានការចងចាំ និង ដំណើរការពត៌មានក្នុងខួរក្បាល។

៣. រង្វិលជាវិជ្ជមាន

ជាការពិតណាស់ដែលថា មានការហាត់ប្រាណជាច្រើនដែលធ្វើឲ្យខួរក្បាលកាន់តែឆ្លាត។ ការសិក្សាវិទ្យាសាស្រ្តជាច្រើន បានគាំទ្រគំនិតដែលថា ការជិះកង់អាចមានប្រយោជន៍ដល់អារម្មណ៍ និង ផ្លូវចិត្តរបស់មនុស្ស។ ការជិះកង់ ធ្វើឲ្យអារម្មណ៍មនុស្សល្អ កាត់បន្ថយភាពតានតឹង រំសាយស្រ្តេស និង បំបាត់ក្តីកង្វល់។

អ្នកវិទ្យាសាស្រ្តជាច្រើន មិនបានយល់ដឹងបានច្បាស់ពីដំណើរការនេះទេ ប៉ុន្តែពួកគេដឹងថា ប្រយោជន៍មួយនៃការជិះកង់គឺវាជួយឲ្យខួរក្បាលបញ្ចេញនូវសារធាតុគីមី ល្អជាច្រើន។

នៅពេលដែលអ្នកបានធាក់កង់ចំនួន២០ ទៅ៣០នាទី សារធាតុគីមីដែលធ្វើឲ្យអារម្មណ៍ល្អត្រូវបានបញ្ចេញមក។ ដើម្បីឲ្យទទួលផលកាន់តែល្អជាងនេះទៀត ជិះកង់ជាទៀងទាត់ ជួយឲ្យអ្នករក្សាអរម៉ូនឲ្យស្ថិតក្នុងកំរិតមួយ ដែលមានន័យថាអ្នកនឹងមានអារម្មណ៍មិនសូវមានស្រ្តេសទេ ហើយ អ្នកនឹងចាកចេញយ៉ាងលឿនពីស្ថានភាពតានតឹងយ៉ាងងាយ។

ត្រូវចងចាំថា ទោះជាវាធ្វើឲ្យអ្នកមានសុខភាពល្អក៏ដោយ ការហាត់ប្រាណដូច្នេះ ជាស្រ្តេសមួយទៅហើយ ជាពិសេសនៅពេលដែលអ្នកចាប់ផ្តើមជិះ។ នៅពេលដែលអ្នកចាប់ផ្តើមដំបូង ខ្លួនប្រាណរបស់អ្នកបញ្ចេញCortisol ដើម្បីបង្កើនសំពាធឈាម និង ក្លុយកូសក្នុងឈាមផងដែរ៕

មតិយោបល់

ពេញនិយម